កំពូលខ្សែភាពយន្តភាគចិនថ្មី នឹងលេចវត្តមាននៅភីអិនអិន ក្នុងសាច់រឿងព្រេងនិទានពីសម័យកាលនៃពិភពមនុស្សដ៏ចម្លែកមួយ
- BY
- Liny Chan
- May 10, 2022
កាន់តែកៀកជិតមកដល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នូវចំណងដៃថ្មីមួយទៀត សម្រាប់ទស្សនិកជនដែលនិយមគាំទ្រខ្សែភាពយន្តភាគចិន។ ជាមួយនឹងសាច់រឿងថ្មី ដែលលើកយកនូវរឿងព្រេងនិទានបុរាណ មកបង្ហាញជូនតាមរយៈឈុតឆាក វេទមន្ត យុទ្ធសិល្បិ៍ និងការវាយប្រហាររវាងតួអង្គ និងតួអង្គ។ ឈីងឈីងកំពូលស្នេហ៍ គឺជាខ្សែភាពយន្តភាគចិន ប្រចាំឆ្នាំ ២០២១ ទើបតែនឹងផលិតឡើងថ្មី ក្រោមការដឹកនាំពីផលិតករល្បី និងតួអង្គសម្តែងដែលជាពន្លកតារាក្រោយ ពោរពេញដោយសម្រស់ស្រស់ស្អាត និងសមត្ថភាពក្នុងការសម្តែង។

នៅក្នុងសាច់រឿងនេះដែរ តួអង្គគឺសុទ្ធសឹងតែមនុស្សដែលរស់នៅក្នុងពិភពដ៏ចម្លែក ប្រើវិញ្ញាណ និងយុទ្ធសិល្បិ៍ទាក់ទងគ្នា ដោយឡែកតែ ឈីងឈីង ក្មេងស្រីជាកូនមន្ត្រីអភិជនម្នាក់ ដែលពុំអាចមានសមត្ថភាពប្រើប្រាស់យុទ្ធសិល្បិ៍ដូចជាគេឯងបាន។ គ្រប់គ្នានៅក្នុងពិភពនោះ គឺសុទ្ធសឹងតែជាអរូបមនុស្ស ដែលអាចទាក់ទងគ្នាដោយប្រយោលតាមរយៈព្រលឹងបាន។ មហិច្ឆតារបស់ឈីងឈីង គឺនាងចង់គ្រប់គ្រងពួកមនុស្សអរូបទំាងអស់ ក្នុងពិភពដ៏ចម្លែកមួយនេះ បើទោះបីជានាងត្រឹមតែជាមនុស្សដែលមិនអាចប្រើប្រាស់វិញ្ញាណដូចជាពួកគេក៏ដោយ។ ថ្ងៃមួយ ឈីងឈីង បានជួបនឹងព្រះអង្គម្ចាស់ យីសីន ដែលជាមនុស្សមានប្រាជ្ញាឈ្លាសវៃ ហើយនិស្ស័យស្នេហ៍ក៏បានកើតឡើងនៅពេលនោះមក។ ព្រះអង្គម្ចាស់ យីសីន ហេតុតែចង់បំពេញបំណងរបស់ ឈីងឈីង ដែលចង់គ្រប់គ្រងពួកមនុស្សអរូបទាំងអស់នោះ ក៏សុខចិត្តលះបង់ធ្វើគ្រប់យ៉ាង ហើយបង្រៀននាងដោយប្រើប្រាជ្ញា ជំនួសឲ្យការប្រើវិញ្ញាណ ដើម្បីក្លាយជាម្ចាស់របស់ពួកគេ។ ចុងក្រោយ ឈីងឈីង ក៏ក្លាយជាម្ចាស់នៃពួកមនុស្សអរូប នៅក្នុងពិភពដ៏ចម្លែកក្នុងរឿងនិទានមួយនេះដោយផ្តើមចេញពីការប្រើប្រាស់ប្រាជ្ញារបស់ព្រះអង្គម្ចាស់ យីសីន។

ខាងលើនេះ គ្រាន់តែជាការសង្ខេបសាច់រឿងត្រួសៗតែប៉ុណ្ណោះ ហើយសម្រាប់ការបង្ហាញឈុតឆាកល្អមើលយ៉ាងណានោះ សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយជូនជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២២ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ១២ ថ្ងៃត្រង់៕







សូមទស្សនាវិដេអូនៅខាងក្រោម៖
- Share This Post:






