កូវីដ-១៩
រយៈពេលបួនថ្ងៃជាប់គ្នា! ក្រសួងសុខាភិបាលប្រកាសថា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ និងអ្នកជាសះស្បើយទេ
BY Khmernote Media
May 11, 2022
នៅថ្ងៃទី11 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ក្នុងនោះករណីឆ្លងសហគមន៍ក៏គ្មានដែរ និងមិនមានករណីនាំចូលទេ មិនមានអ្នកជាសះស្បើយ និងអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,184 នាក់ និងស្លាប់សរុប 3,056 នាក់៕
