រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក្រោយពីបានឃើញវីដេអូមួយ ដោយមានអ្នកចូលទស្សនាជាច្រើន និងបានចែករំលែកតៗគ្នា ដោយឃើញក្រុមនារីៗច្រើនរូប ឡេីងភ្នំបូកគោ ប៉ះផ្កាបំពង់ក្រឡោម ដែលជាប្រភេទផ្កាត្រូវបានក្រសួងដាក់ជារុក្ខជាតិព្រៃកំពុងរងគ្រោះ និងមិនអនុញ្ញាតឱ្យជួញដូរនោះឡើយ។

ក្រសួងបរិស្ថានបានរៀបរាប់យ៉ាងដូច្នោះថា៖ “ឱ! ផ្កាបំពង់ក្រឡោម អ្វីដែលពួកគាត់កំពុងធ្វើនេះ គឺខុសហើយ និងសូមកុំប្រព្រឹត្តដូច្នេះទៀតនៅថ្ងៃក្រោយ! សូមអរគុណចំពោះការស្រឡាញ់ធនធានធម្មជាតិ ប៉ុន្តែកុំបេះដូច្នេះ វាទៅជាបំផ្លាញវិញទេ!”
សូមបញ្ជាក់ផងដែរថា «រាល់រុក្ខជាតិបំពង់ក្រឡោមទាំងអស់ ត្រូវបានដាក់ក្នុងឧបសម្ព័ន្ធទី២ (AppendixII) នៃអនុសញ្ញា ស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វនិងរុក្ខជាតិព្រៃ ដែលកំពុងរងគ្រោះ (CITES) ដោយមិនអនុញ្ញាតឱ្យមានការជួញដូរនោះឡើយ» ៕
ប្រភព៖ Ministry of Environment