ក្រុមហ៊ុន ASUS បានបាញ់ភ្លើង Lightshow លើអគារ Burj Khalifa សម្រាប់ព្រឹត្តិការណ៍សម្ពោធប្រតិបត្តិការកំពូល
PR May 12, 2022 Liny Chan

Lightshow ប្រារព្ធនូវកុំព្យូទ័រយួរដៃ OLED Zenbook និង Vivobook ចុងក្រោយគេនៅលើអគារខ្ពស់បំផុតក្នុងពិភពលោក

ចំណុច​សំខាន់
• រូបភាពគួរឱ្យភ្ញាក់ផ្អើល៖ ASUS បានបង្កើតការបាញ់ភ្លើង (Lightshow) ដ៏អស្ចារ្យមួយនៅលើអគារខ្ពស់បំផុតនៅលើពិភពលោកគឺ Burj Khalifa ដើម្បីបញ្ចូលប្រធានបទព្រឹត្តិការណ៍ The Pinnacle of Performance ។
• អ្នកដឹកនាំផ្នែក OLED និង creator៖ ASUS គឺជាម៉ាកកុំព្យូទ័រយួរដៃ OLED លេខ 1 ទូទាំងពិភពលោក និងជាម៉ាកយីហោលេខ 1 សម្រាប់កុំព្យូទ័រយួរដៃអ្នកបង្កើតមាតិកា NVIDIA® Studio ។
• ការបង្ហាញ Zenbook៖ ការចាក់បញ្ចាំងនេះ បានបង្ហាញរូបភាពរបស់ Zenbook Pro 14 Duo (UX8402) និង Zenbook Pro 16X (UX7602) ស៊េរីថ្មី។

ឌូបៃ ប្រទេសអារ៉ាប់រួម ថ្ងៃទី 9 ខែឧសភា ឆ្នាំ 2022 – ក្រុមហ៊ុន ASUS បានបង្កើតការបាញ់ពន្លឺដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅលើអគារខ្ពស់បំផុតនៅលើពិភពលោក Burj Khalifa ក្នុងទីក្រុងឌូបៃ នៅថ្ងៃទី 7 ខែឧសភា ដើម្បីបង្ហាញខ្លីៗពីព្រឹត្តិការណ៍សម្ពោធ The Pinnacle of Performance ដែលគ្រោងនឹងផ្សាយផ្ទាល់នៅខែឧសភា វេលាម៉ោង 10:00 ព្រឹក CST។ ការបាញ់ភ្លើងនៅលើ Burj Khalifa បានផ្តោតលើភាពជឿនលឿននៃបច្ចេកវិទ្យាចុងក្រោយបំផុតនៅក្នុងកុំព្យូទ័រយួរដៃ ASUS Zenbook និង Vivobook និងភាពជាអ្នកដឹកនាំរបស់ម៉ាកយីហោនៅក្នុងកុំព្យូរទ័រយួរដៃ OLED និង creator។

នៅ ASUS បទពិសោធន៍មិនគួរឱ្យជឿបានកើតឡើង ហើយតែងតែគិតគូរសម្រាប់មនុស្សមុនអ្វីៗទាំងអស់ ដើម្បីបង្កើនជីវិតរបស់មនុស្សនៅគ្រប់ទីកន្លែង ហើយការចាក់បញ្ចាំងនេះ គឺជាការជំរុញបន្ថែមរបស់ម៉ាក់យីហោនេះឱ្យកាន់តែល្អថែមទៀត ដើម្បីផ្តល់នូវភាពអស្ចារ្យជាបន្តបន្ទាប់។

ជាមួយគ្នានេះដែរ ការបាញ់ភ្លើងនេះបានផ្តល់ឱ្យ ASUS នូវឱកាសដើម្បីប្រកាសពីមុខតំណែងទីផ្សារឈានមុខគេនៅក្នុងផ្នែកថ្មីពីរ រួមមាន ៖ ASUS បាន​ក្លាយ​ជា​ម៉ាក​យីហោ​លេខ​មួយ​នៅ​ទូទាំង​ពិភពលោក​សម្រាប់​កុំព្យូទ័រ​យួរដៃ OLED ក៏ដូចជាម៉ាកកុំព្យូទ័រយួរដៃសម្រាប់ creator NVIDIA® Studio លេខ 1 ទូទាំងពិភពលោក។ សមិទ្ធិផលទាំងនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ASUS ក្នុងការចាប់ផ្តើមជាមួយមនុស្សមុនគេ ដោយបង្កើតការច្នៃប្រឌិតដ៏មានអត្ថន័យជុំវិញការយល់ដឹងពីអ្នកប្រើប្រាស់ដែលផ្អែកលើការដឹងពីតម្រូវការរបស់អ្នកប្រើប្រាស់។ តាមរបៀបនេះ ASUS កំពុងផ្តល់អំណាចដល់ការងាររបស់ creator និងសិល្បករគ្រប់ប្រភេទ ដោយផ្តល់នូវកុំព្យូទ័រយួរដៃដែលមានសមត្ថភាពខ្ពស់ និងមុខងារពិសេសៗដែលសម្រួលលំហូរការងារប្រកបដោយភាពច្នៃប្រឌិត។

ជាងនេះទៅទៀត ការបាញ់ភ្លើងនេះ បានបង្ហាញបន្ថែមនូវដំណោះស្រាយរបស់ ASUS ចំនួន ២ទៀតរួមមាន៖ អេក្រង់ភ្លោះធំជាងមុន ភ្លឺជាងមុន និងប្រសើរជាងមុនរបស់ ASUS Zenbook Pro 14 Duo OLED (UX8402) ដែលជាកុំព្យូទ័រយួរដៃ OLED 14.5ʺ 2.8K 120 Hz ដំបូងបង្អស់របស់ពិភពលោក និង Zenbook Pro 16X OLED (UX7602) ដែលជាអ្នកបង្កើតថាមពលដ៏ខ្លាំងក្លាដែលផ្ទុកនូវ CPU និង GPU ជំនាន់ចុងក្រោយបង្អស់។ កុំព្យូទ័រយួរដៃថ្មីទាំងពីរនេះ នឹងត្រូវបានបង្ហាញរួមជាមួយនឹងម៉ូឌែលនៃកុំព្យូទ័រយួរដៃ Zenbook និង Vivobook ក្នុងអំឡុងពេលព្រឹត្តិការណ៍ The Pinnacle of Performance ។

ដើម្បីទស្សនាការបញ្ចាំងពន្លឺដំបូងនៅថ្ងៃទី ១១ ខែឧសភា ម៉ោង ០០:០០ ព្រឹក CST សូមចូលទៅកាន់៖ https://asus.click/Khalifa

ចូលរួមព្រឹត្តិការណ៍សម្ពោធអនឡាញ ដើម្បីមើលការបង្ហាញផលិតផល ASUS ចុងក្រោយបំផុតនៅ៖ https://asus.click/pop_pr