ខ្មែរណូត

ស្វែងរក

  • PR

    បេក្ខជនលេចធ្លោទាំង 5 ក្នុងសប្តាហ៍ដំបូងរបស់ Cambodian Idol រដូវកាលទី4

    BY Liny Chan May 15, 2022
    បេក្ខជនលេចធ្លោទាំង 5 ក្នុងសប្តាហ៍ដំបូងរបស់ Cambodian Idol រដូវកាលទី4

    Cambodian Idol កំពុងក្លាយជាកម្មវិធីដ៏ពេញនិយមសម្រាប់ដើមឆ្នាំ2022 នេះបន្ទាប់ពីបានចាក់ផ្សាយ ត្រឹមមួយសប្តាហ៍ដំបូងប៉ុណ្ណោះ។

    បេក្ខជនដ៏មានសមត្ថភាពជាច្រើនបានចេញមកបង្ហាញខ្លួនយ៉ាងគួរឲ្យចាប់អារម្មណ៍ក្នុងវគ្គ Judges Audition សប្តាហ៍ទី1 នេះ។ ពេលនេះ Khmernote សូមលើកយកបេក្ខជនដ៏លេចធ្លោចំនួន 5រូប មកបង្ហាញមានដូចជា៖

    ទី១គឺបេក្ខជនារី ជី ស្រីណែត ដែលជាកូនបង្កើតរបស់តារាកំប្លែងដ៏ល្បីគឺ នាយកុយ ក៏បានចូលរួមមក ប្រកួតប្រជែងក្នុងកម្មវិធីដ៏ធំនេះដែលទទួលបាន YES ដល់ទៅ4ពីគណៈកម្មការ។

    ទី២គឺបេក្ខនារី មាន នីតា ម្ចាស់បទ Cover ផ្លូវណាទៅផ្ទះម៉ែក្មេក ដែលផ្ទុះល្បីយ៉ាងខ្លាំងក្នុងពេលកន្លងទៅថ្មីៗនេះ។

    ទី៣គឺបេក្ខជន ភៀន ភារិន ដែលបានបកស្រាយបទ ខ្ចីលុយម៉ែក្មេក ក៏ទទួលបានការចាប់អារម្មណ៍មិនតិចឡើយ។

    ទី៤គឺបេក្ខជន ថុល សុភិទិ ដែលនេះមិនមែនជាវត្តលើកដំបូងឡើងសម្រាប់បេក្ខជនម្នាក់នេះ តែគាត់ត្រលប់មកលើកនេះគឺទទួលបានការស្ញើចសរសើរមិនដាច់ពីមាត់គណៈកម្មការថាពិតជាវិវត្តន៍ខ្លួនបានល្អ។

    ទី៥គឺបេក្ខនារីវីយក្មេង សម ពិសី ដែលបានបកស្រាយបទចម្រៀងជាភាសាអង់គ្លេសបានយ៉ាងល្អ តែត្រូវបានគណៈកម្មការ Prank មួយទំហឹងធ្វើឲ្យស្រក់ទឹកភ្នែករំជួលចិត្តមិនស្ទើឡើយ។

    Cambodian Idol វគ្គ Judge Audition សប្តាហ៍ទី2 នឹងមកដល់ម៉ោង 8 យប់នេះហើយ! រង់ចាំទស្សនាបន្តទាំងអស់គ្នានៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay