PR

ស្មាតហ្វូន vivo Y55 ដែលមានគុណភាពលើសពីតម្លៃ បានចេញលក់ជាផ្លូវការហើយ

BY
Liny Chan
May 18, 2022

ក្រុមហ៊ុន vivo តែងតែផ្តល់នូវអ្វីដែលពិសេសទៅដល់់អតិថិជននឹងមិនធ្វើឲ្យអតិថិជនខកបំណងឡើយ ហើយនៅក្នុងខែឧសភានេះផងដែល vivo Y55 ដែលអតិថិជនទន្ទឹងរង់ចាំនោះ បានដាក់លក់ជាផ្លូវការក្នុងតម្លៃ 269$។ តើមូលហេតុអ្វីបានជាធ្វើឲ្យ vivo Y55 មានគុណភាពល្អលើសគេក្នុងជួរតម្លៃដូចគ្នា?

ស្មាតហ្វូន vivo ហ៊ានផ្នាល់ជាមួយអតិថិជនថា vivo Y55 មានគុណភាពល្អលើសគេក្នុងជួរតម្លៃដូចគ្នាដោយសារតែ៖
– បច្ចេកវិទ្យាសាកថ្មលឿនជាងគេ Flashcharge 44W សាកថ្មបានពី 0% ទៅ 50% ចំណាយពេលត្រឹម 28នាទី
– ថាមពលថ្មធំ 5000mAh
– Snapdragon 680 បង្កើនប្រសិទ្ធភាពថាមពលថ្ម អោយស៊ីថាមពលថ្មទាបបំផុត
– បច្ចេកវិទ្យា RAM ជំនួយ (8GB+4GB) និងអង្គផ្ទុក (ROM) 128GB បើកផ្លាស់ប្តូរ 25 App បានយ៉ាងរហ័សក្នុងពេលតែមួយ មិនរអាក់រអួល និងយឺតយ៉ាវ
– អេក្រង់ AMOLED FHD+ ទំហំ 6.44 Inch (ជាមួយអេក្រង់ LTM, DCI-P3 Color Gamut, កម្រិតបង្ហាញ HD 408 ppi, អត្រា Touch Sampling 180Hz)
– Hi-Res Audio អ្នកទទួលបាននូវបទពិសោធន៍សំឡេងពិតៗដូចទៅអ្នកបានទៅដល់កន្លែងជាក់ស្តែង។
– Ultra Game Mode មុខងារអនុវត្តឲ្យអ្នកលេងហ្គេមបានពេញលេញ ( 4D Game Vibration , Game Picture-in-Picture, Do Not Disturb )
– Funtouch OS 12 រចនាបទ និងរូបរាងងាយស្រួលប្រើប្រាស់ មិនស្មុគស្មាញ បង្ហាញពីមុខងារនីមួយៗក្នុងតារាងច្បាស់លាស់។

បើនិយាយពីប្រព័ន្ធកាមេរ៉ាវិញធានាថាបើមិនលើសគេទេក៏មិនអោយក្រោមគេដែរ
ព្រោះប្រព័ន្ធកាមេរ៉ាក្រោយ 50MP Multi-Scenario :
1. កាមេរ៉ាគោល 50MP ចាប់ពន្លឺស្តង់ដារអាជីព មិនបែកពណ៌
2. កាមេរ៉ា Bokeh 2MP ផ្តោតការ Focus លើប្រធានបទបានយ៉ាងច្បាស់ល្អ
3. កាមេរ៉ា Macro 2MP ធ្វើការ Focus ត្រឹមចម្ងាយ 4CM
4. កាមេរ៉ាមុខវិញ 16MP មានជំនួយពីមុខងារ AI Face Beauty

កាមេរ៉ាថតរូបបានស្អាត រីឯរចនាបទនៃរូបរាង និងពណ៌របស់ Y55 គឺស្រស់ស្អាត ងាយស្រួលក្នុងការចាប់កាន់ដោយសារការរចនាគែមកោងប្រភេទ 3D។ បច្ចេកទេស AG ជំនាន់ថ្មី ប្រកបដោយភាពច្នៃប្រឌិត ដែលផ្តល់នូវផ្ទៃក្រោយដ៏រលោង និងមានភាពធន់នឹងឆ្កូត និងមិនឆក់ស្នាមម្រាមដៃ។

ស្មាតហ្វូន vivo Y55 បានរំលេចជាមួយពណ៌ Midnight Galaxy: ស្រមោលខ្មៅដ៏គួរឱ្យចាប់អារម្មណ៍ចែងចាំងក្រោមពន្លឺភ្លឺ និងពណ៌ Ice Dawn: ស្រោបដោយថ្នាំកូតភ្លឺ ពេលនៅក្រោមពន្លឺភ្លើង បញ្ចេញនូវពន្លឺពណ៌ដ៏ទាក់ទាញ ដូចទៅពន្លឺ Aurora លើមេឃនៅតំបន់ទឹកកកដ៏ស្ងប់ស្ងាត់។

សរុបមកអតិថិជនទាំងអស់គ្នា Y55 មានគុណភាពលើសពីតម្លៃ ដោយសារតែ Y55 មានតម្លៃត្រឹមតែ 269$ ប៉ុណ្ណោះតែបើនិយាយពីបច្ចេកវិទ្យានៃការសាកថ្មគឺ44W មានល្បៀនលឿនជាងគេបើបៀបធៀបជាមួយស្មាតហ្វូនក្នុងជួរតម្លៃដូចគ្នា រីឯប្រត្តិបត្តិការវិញគឺប្រើប្រាស់បន្ទះឈីប Snapdragon 680 ប្រព័ន្ធកាមេរ៉ាវិញហ៊ានធានាថា បើមិនស្មើរគេក៏លើសគេដែរ។
អ្វីដែលល្អចឹងគឺលក់ដាច់លឿនណាស់ តោះប្រញាប់ឡើង ប្រយ័ត្នអស់ស្តុកណា។

Share This Post: