ខ្មែរណូត

ស្វែងរក

  • PR

    ព្រៃវេទមន្ត ខ្សែភាពយន្តភាគថៃថ្មី គាស់កកាយពីភាពអាថ៌កំបាំងជាច្រើន ក្នុងពិភពនៃអតីកាលរាប់ពាន់ឆ្នាំ មានផ្សាយជូននៅភីអិនអិន

    BY Liny Chan May 18, 2022
    ព្រៃវេទមន្ត ខ្សែភាពយន្តភាគថៃថ្មី គាស់កកាយពីភាពអាថ៌កំបាំងជាច្រើន ក្នុងពិភពនៃអតីកាលរាប់ពាន់ឆ្នាំ មានផ្សាយជូននៅភីអិនអិន

    ខ្សែភាពយន្តភាគថៃថ្មីរបស់ភីអិនអិន ដែលកំពុងតែចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជនជាបន្តទៀតនោះគឺ ជាសាច់រឿងថ្មី មិនធ្លាប់ទស្សនា ហើយក៏ជាខ្សែភាពយន្តភាពយន្ត ដែលបង្កប់ដោយអាថ៌កំបាំងពីការស្រាវជ្រាវត្រឡប់ទៅរកអតីកាលកាលពីរាប់ពាន់ឆ្នាំមុនផងដែរ។ ទស្សនិកជន នឹងបានទស្សនាការសម្តែងពីតួអង្គធំៗ ជាមួយនឹងឈុតឆាក ព្រឺព្រួច និងដំណើរនៃការស្វែងរកពីភាពអាថ៌កំបាំងរបស់អ្វីមួយ ដែលបានលាក់កប់ជាច្រើនឆ្នាំមកហើយ នៅក្នុងព្រៃដែលមនុស្សគ្រប់គ្នាពិបាកនឹងទៅដល់នោះ។

    ដំណើរសាច់រឿងនេះ គឺបង្ហាញពីតួអង្គ នារីក្លាហានម្នាក់ ដែលហ៊ានជម្នះរាល់ឧបសគ្គ បើទោះបីជាការធ្វើដំណើរទៅដល់គោលដៅរបស់នាង ពោរពេញទៅដោយគ្រោះថ្នាក់យ៉ាងណាក៏ដោយ។ ភីម គឺជានារីម្នាក់ដែលមានភាពឆ្លាតវៃ និងពូកែដោះស្រាយបញ្ហាដោយសម្ងាត់ ។ រយៈពេលមួយបានកន្លងផុតទៅ ឪពុកចិញ្ចឹមរបស់ភីម បានធ្លាក់ខ្លួនឈឺសន្លប់ស្តូកស្តឹង ដូចជាមនុស្សគ្មានវិញ្ញាណ។ ភីម ត្រូវរស់នៅមើលឃើញរូបរាងឪពុកខ្លួន នៅដេកមួយកន្លែងដោយមិនអាចនិយាយស្តី បើកភ្នែកមើលឃើញនាងបាន។ ជាទំនាយមកថា បើចង់ឲ្យឪពុករបស់នាងជាពីជំងឺម្យ៉ាងនេះ នាងត្រូវតែរកឱសថទិព្វម្យ៉ាងពីព្រៃហេមពាន្ត ដែលជាព្រៃអាថ៌កំបាំងរបស់ព្រះ និងអរូប ជាច្រើនរស់នៅ ហើយក៏កម្រនឹងមានមនុស្សទៅដល់ដែរ។ បើទោះបីជាទៅដល់ ក៏មិនប្រាកដថា អាចមានជីវិតវិលត្រលប់មកវិញបានដែរ។ ជានិស្ស័យ បុរសព្រានព្រៃម្នាក់ គឺ ក្រិត ដែលជាឈាមជ័យអ្នកប្រមាញ់សត្វ បានធំឡើងក្នុងព្រៃ ហើយបានស្គាល់ពីទីតាំងភូមិសាស្ត្រច្បាស់។ ភីម បានជួបនឹងក្រិត ក្នុងថ្ងៃកម្មវិធីដេញថ្លៃរូបសំណាកព្រះដែលមានអាយុកាលរាប់ពាន់ឆ្នាំ ហើយនាងក៏បានសុំការជួយពីក្រិត ដើម្បីចូលខ្លួនទៅរកឱសថទិព្វ និងស្រាវជ្រាវនៅក្នុងព្រៃហេមពាន្តនោះ។ ទាំងពីរនាក់ ក្រិត និងភីម តែងមានគំនិតខ្វែងគ្នាគ្រប់ពេល រហូតធ្វើឲ្យការឈ្លោះប្រកែកមួយនេះ ក្លាយជាស្នេហា។

    ចង់ដឹងថា តើសាច់រឿងខាងលើ នឹងមានឈុតឆាក ល្អមើលយ៉ាងណា ហើយតើតួអង្គ ភីម នឹងអាចស្វែងរកឱសថបុរាណនៅក្នុងព្រៃដ៏អាថ៌កំបាំងមួយនោះ បានដែរឬទេ? សូមកុំភ្លេចរង់ចាំទស្សនានៅក្នុងរឿង ព្រៃវេទមន្ត ចាប់ផ្តើមផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទ្សសន៍ភីអិនអិន ពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២២ ថ្ងៃចន្ទ ដល់ សុក្រ វេលាម៉ោង ១១ ព្រឹក ៕

    សូមទស្សនាវីដេអូខាងក្រោម៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay