រយៈពេល 11ថ្ងៃជាប់គ្នា! ក្រសួងសុខាភិបាលប្រកាសថា មិនមានអ្នកឆ្លងជំងឺកូវីដទេ និងអ្នកជាសះស្បើយ 01នាក់
កូវីដ-១៩ May 18, 2022 srey nuch

នៅថ្ងៃទី18 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះ ពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ ខណៈអ្នកបានជាសះស្បើយថ្មីចំនួន 01នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,198 នាក់ និងស្លាប់សរុប 3,056 នាក់៕