PR

ថ្មីប្លែក! ល្ខោនបរិយាកាស ប៉ះតារាអាជីពល្បីៗ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

BY
Liny Chan
May 18, 2022

ល្ខោនបរិយាកាស គឺជាវិញ្ញាប្លែក ដែលមិនសូវធ្លាប់បានឃើញ ហើយសូម្បីតែតារាសំដែងអាជីពក៏លាន់មាត់ថា នេះជាវិញ្ញាសារដ៏បាកដែលពួកគាត់ក៏មិនដែលធ្លាប់សំដែងពីមុនដែរ។
ក្នុងសប្តាហ៍នេះពិតជាពិសេសដែល Special Judge មានរហូតដល់ទៅ ៤ រូបដែលសុទ្ធតែជាតារា
សម្តែងឆ្នើម គឺកំពូលតារាសម្តែង អ្នកនាង ស្វែង សុជាតា , អ្នកនាង លី ម៉ារីណា , កញ្ញា ដួង ម៉ានិច្ច និង កញ្ញា យ៉ូ កាមុនរ៉ាត់ ( 2THEMOON ) ។
មុនការហ្វឹកហាត់ JUDGE ទាំង ៣ ៖ លោក នីកូ , អ្នកនាង សូ លីកា , និង លោក Psand រួមជាមួយកំពូលតារាសម្តែង ស្វែង សុជាតា បានសម្តែងអោយបេក្ខជនទាំងអស់គ្នាទស្សនារហូតធ្វើអោយបេក្ខជន ភ្ញាក់ផ្អើលខ្លាំងក្នុងការសម្តែងល្ខោន
បរិយាកាសមួយនេះ ។

ត្រឡប់មកមើលបេក្ខជនក្នុងសប្តាហ៍នេះវិញ ពិតជាបានត្រៀមលក្ខណៈរួចជាស្រេច និងមានការតាំងចិត្តខ្ពស់ក្នុងការហ្វឹកហាត់ និងស្វែងយល់ពីការសម្តែងល្ខោនបរិយាកាសក្នុងសប្តាហ៍នេះ។ ក្នុងវិញ្ញាសារ ល្ខោនបរិយាសកាស នេះបេក្ខជនត្រូវច្រៀងផង និង សម្តែងផង ក្នុងពេលតែមួយ ។

ទស្សនាការសម្តែង ៖

បាក់យ៉ុង ជាបេក្ខជន ដែលធ្វើបានល្អជាងគេ ប្រចាំសប្តាហ៍ ក្នុងវគ្គ Semi Final

រីឯបេក្ខជនដែលធ្វើមិនបានល្អក្នុងសប្តាហ៍នេះមានចំនួន ៣រូប ដែលបេក្ខជនទាំង ៣រូប នោះនិងត្រូវចាកចេញពីកម្មវិធី GATSBY IDOL តែម្តងនោះគឺ មីន , ឡាក់ និង ថារ៉ូ សម្រាប់ការចាកចេញនេះទស្សនិជនទាំងអស់គ្នាក៏បានចូលរួមសោកស្តាយដល់បេក្ខជនទាំង ៣ រូបផងដែរ ។

សប្តាហ៍ក្រោយចង់ដឹងថាបេក្ខជនជើងខ្លាំងទាំង ៧ រូប ប៉ះលើវិញ្ញាសារអ្វីហើយបេក្ខជនរូបណាត្រូវចាកចេញពីកម្មវិធី
GATSBY IDOL ? កុំភេ្លចទស្សនាកម្មវិធី GATSBY IDOL នៅថ្ងៃ សោរ៍ សប្តាហ៍នេះ វេលាម៉ោង ៧:៣០ នាទីយប់តាមរយៈ PAGE : GATSBY Cambodia និង 3FUN CAMBODIA ។

Share This Post: