PR

ASUS Republic of Gamers សម្ពោធផលិតផលថ្មីជាច្រើននៅព្រឹត្តិការណ៍ Boundless Virtual Event

BY
Liny Chan
May 19, 2022

ROG Strix និង ROG Flow ស្វាគមន៍កំព្យូទ័រយួរដៃលេងហ្គេមថ្មី និង ROG Slash ដែលបន្ថែមមកជាមួយកាបូប និងគ្រឿងតុបតែងថ្មី ហើយនឹងហ្គេម Parkour ថ្មីនៅក្នុង ROG Citadel XV។

ចំណុចសំខាន់៖
• ROG Strix SCAR 17 Special Edition៖ ត្រូវបានកំណត់ស្ដង់ដារថ្មីសម្រាប់កុំព្យូទ័រយួរដៃលេងហ្គេមដែលមានសមត្ថភាពខ្ពស់ជាមួយនឹង cutting edge components និងប្រព័ន្ធត្រជាក់កម្រិតខ្ពស់

• ROG Flow X16៖ ថាមពលដែលអាចបំប្លែងបានទំហំ 16អ៉ីញស្តើង និងស្រាល ជាមួយនឹងអេក្រង់ Nebula HDR ដ៏ភ្លឺច្បាស់ ,សមាសធាតុកំពូល និងប្រព័ន្ធត្រជាក់ដែលមានប្រសិទ្ធភាពខ្ពស់បែបថ្មី។

• Expanded ROG Slash fashion line: ផលិតផលទាន់សម័យចំនួនប្រាំមួយ បានឆ្លុះបញ្ចាំងពីចក្ខុវិស័យថ្មីនៃម៉ូដសម្រាប់អ្នកលេងហ្គេម ជាមួយនឹងមួកថ្មីចំនួនពីរ និងកាបូបថ្មីចំនួនបួន

• Celebrate gaming with #TeamROG: ឈុតប្លែកៗពីគ្នាសម្រាប់ influencer, pro gamer, content creator, ng athletes បំពាក់ទៅដោយ cutting-edge ROG hardware

• Players vault to new heights in SCAR Runner:First-person parkour title ដែលបានកំណត់នៅក្នុង ROG SAGA universe នៅតែរក្សាអ្នកលេងឱ្យនៅតែអាចលេងបាន និងបង្កើនភាពច្នៃប្រឌិត

ទីក្រុងតៃប៉ិ តៃវ៉ាន់ ថ្ងៃទី 17 ឧសភា ឆ្នាំ 2022 — ASUS Republic of Gamers (ROG) ថ្ងៃនេះបានប្រកាសផលិតផលហ្គេមថ្មីៗជាច្រើននៅក្នុងព្រឹត្តិការណ៍ For Those Who Dare: Boundless virtual event។ ការដាក់បង្ហាញថ្មីនេះរួមមាន ROG Strix និង ROG Flow gaming laptops ដែលមានសមត្ថភាពខ្ពស់ចំនួនពីររួមជាមួយ កាបូប និងគ្រឿងតុបតែងថ្មីៗពី ROG Slash, Team ROG initiative និងហ្គេម first-person parkour game សម្រាប់ ROG Citadel XV ។ ROG ត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱ្យអ្នកលេងហ្គេមនូវបច្ចេកវិទ្យា ផលិតផល និងបទពិសោធន៍ដ៏ល្អបំផុតតាមដែលអាចធ្វើទៅបាន ហើយព្រឹត្តិការណ៍ For Those Who Dare: Boundless គឺជាការបន្តនៃការប្តេជ្ញាចិត្តនោះ។

ROG Strix SCAR 17 Special Edition

ROG Strix SCAR 17 Special Edition ថ្មី បំពាក់ Hardware និងដំណោះស្រាយត្រជាក់ចុងក្រោយបង្អស់ ដើម្បីផ្តល់ថាមពលដល់បទពិសោធន៍ការលេងហ្គេមឈានមុខគេ។ បន្ទប់ចំហាយផ្ទាល់ខ្លួន រួមជាមួយលោហៈធាតុរាវ Conductonaut Extreme ផ្តាច់មុខរបស់ ROG ទាំងនៅលើ CPU និង GPU អនុញ្ញាតឱ្យ SCAR 17 SE អាចជំរុញ hardware របស់វាឱ្យកាន់តែខ្លាំងជាងពេលមុនៗ។ លើសពីនេះ ជាមួយនឹង CPU TDP អតិបរិមា 65 W និង GPU TGP អតិបរមានៃ 175 W ជាមួយនឹង Dynamic Boost, SCAR 17 SE មានកម្លាំងកាន់តែខ្លាំង ដើម្បីអាចឈានទៅដល់ការលេងដ៏កំពូល ដែលមាន refresh rate ខ្ពស់ដោយមិនមានភាពរអាក់រអួល។

SCAR 17 SE បន្តគ្របដណ្ដប់ដោយឈុតពេញលេញនៃសមាសធាតុកម្រិតខ្ពស់ ដែលធានាថាអ្នកលេងហ្គេមនឹងមិនជួបប្រទះបញ្ហាគាំងឡើយ។ លើសពីនេះ កុំព្យូទ័រនេះផ្ដល់នូវជម្រើសបន្ទះ FHD 360 Hz ឬ QHD 240 Hz ទាំងពីរជាមួយនឹងពេលវេលាឆ្លើយតបត្រឹមតែ 3 ms, ហើយ SCAR 17 SE ផ្តល់នូវភាពច្បាស់នៃចលនាភ្លឺច្បាស់ មិនថាគុណភាពបង្ហាញក្នុងកម្រិតណានោះទេ។ ជាមួយនឹងរ៉េម DDR5 4800 MHz និងអង្គផ្ទុកទិន្នន័យ PCIe® Gen 4 ដែលមានល្បឿនលឿនដល់ទៅ 64 GB នៅក្នុង array RAID 0 ធ្វើឱ្យអ្នកលេងហ្គេម មិនរង់ចាំយូរឡើយ។ ចំពោះម៉ាស៊ីនក៏មានលក្ខណៈពិសេសប្លែកពីសោភ័ណភាព cyberpunk ដែរ ជាមួយទឹកថ្នាំដែលមើលមិនឃើញប្រភេទដំបូង ដែលលាបទៅលើតួដែក។ ទឹកថ្នាំនេះ នៅក្នុងពន្លឺធម្មតា មានវាយនភាពលោហធាតុ Matt ប៉ុន្តែជាមួយនឹងពន្លឺកាំរស្មី UV ទឹកថ្នាំមានពណ៌បៃតង និងពណ៌ខៀវ ដូចនៅក្នុងហ្គេមសម្រាប់ SCAR Runner ។

ROG Flow X16

ROG Flow X16 ថ្មីគឺជាកុំព្យូទ័រយួរដៃដែលអាចបត់បានទំហំ 16 អ៉ីញស្តើង និងស្រាល ដំណើរការដោយប្រព័ន្ធដំណើរការ AMD Ryzen™ 9 6900HS និង NVIDIA® GeForce RTX™ 3070 Ti Laptop GPU ដែលអាចប្រើប្រាស់ជាមួយ XG Mobile នៃ GPUs ខាងក្រៅគ្រប់ពេល។ កុំព្យូទ័រនេះមានទំងន់ត្រឹមតែ 2.1 គីឡូក្រាមប៉ុណ្ណោះ។ លើសពីនេះ Flow X16 ក៏មានបំពាក់នូវអេក្រង់ ROG Nebula HDR និងបន្ទះ LED ខ្នាតតូច QHD / 165 Hz ដ៏ភ្លឺច្បាស់ ជាមួយនឹងកម្រិតពន្លឺខ្ពស់បំផុត 1100 nits និង 100% DCI-P3 gamut។ ទោះបីជាជាវាមានទម្រង់ស្ដើង និងស្រាល ROG មិនបានបោះបង់លទ្ធភាពប្រើប្រាស់ និងការធ្វើឱ្យប្រសើរនោះឡើយ ពោលគឺនៅតែខ្លាំង និងល្អ ដោយផ្នែកពិសេសទាំងនេះត្រូវបានបំពេញបន្ថែមដោយបច្ចេកវិទ្យា Frost Force Technology និង Pulsar Heatsink ថ្មីទាំងអស់ ដែលមានកង្ហារចំនួន 3 និងឧបករណ៍កម្តៅដង់ស៊ីតេខ្ពស់ ដើម្បីរក្សាដំណើរការខ្ពស់ និងសីតុណ្ហភាពទាប។

Expanded ROG Slash fashion line

ដោយមានការបំផុសគំនិតដោយ cyberpunk និងកូដដែលបង្កើតពិភពនិម្មិតទំនើបរបស់យើង ផលិតផលទាំងនេះផ្តល់ជូននូវជម្រើសកាបូប និងសំលៀកបំពាក់ជាច្រើនប្រភេទ ដែលត្រូវបានបង្កើតឡើងជាមួយនឹងសម្ភារៈសុទ្ធតែកម្រិតខ្ពស់ និងរចនាឡើងជាមួយនឹងវប្បធម៌លេងហ្គេមដែលជាស្នូលរបស់ពួកគេ។

ROG Slash ត្រូវបានបង្កើត និងរចនាឡើងដែលអាចដាក់ឧបករណ៍ផ្សេងៗបាន ហើយជាប់ធន់ប្រើបានយូរ។ ROG Slash មានច្រើនម៉ូដ ច្រើនជម្រើសរួមមាន៖ Crossbody Bag, Backpack, Hip Bag, និង Protective Laptop Bag ដែលមានខ្សែអាចដាក់វែងខ្លីបាន ធំទូលាយ និងផលិតឡើងពី TPU ដែលមិនជ្រាបទឹក គឺត្រៀមខ្លួនជាស្រេចដើម្បីធានានូវតម្រូវការចាំបាច់នៃជីវិតប្រចាំថ្ងៃ ខណៈពេលដែល Cobra Buckle Cap និង Bucket Hat ថ្មី ផ្តល់នូវរចនាប័ទ្មលេចធ្លោ និងការការពារពីធាតុផ្សេងៗ។

Celebrate gaming with #TeamROG

នៅក្នុងឆ្នាំ ២០២២ នេះ Team ROG កំពុងពង្រីកបញ្ជីឈ្មោះរបស់ខ្លួន ដោយផ្គូផ្គងផលិតផល ROG លំដាប់ខ្ពស់ជាមួយនឹងក្រុមអ្នកមានឥទ្ធិពលចម្រុះ អ្នកលេងហ្គេមអាជីព អ្នកបង្កើតមាតិកា និងអត្តពលិកមកពីជុំវិញពិភពលោក។ សមាជិកក្រុម ROG ទាំងអស់បានយល់ព្រមចូលរួមជាមួយ ROG ក្នុងការផ្សព្វផ្សាយហ្គេមនៅទូទាំងពិភពលោក។

ROG មានសេចក្តីសោមនស្សរីករាយក្នុងការបន្តភាពជាដៃគូបច្ចុប្បន្នជាមួយក្រុម esports Misfits Gaming ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើម Team ROG កាន់តែទូលំទូលាយ។ ROG ក៏រីករាយក្នុងការប្រកាសពីភាពជាដៃគូថ្មីជាមួយ ReKT Gaming ដែលជាអង្គការដែលដំណើរការក្រុម esports និងការបង្កើតមាតិកានៅទូទាំងជួរនៃហ្គេមពេញនិយមបំផុតនាពេលបច្ចុប្បន្ននេះ។ ដើម្បីពិនិត្យមើលសមាជិកក្រុម ROG និងទាញយកផ្ទាំងរូបភាពផ្តាច់មុខរបស់ពួកគេ សូមចូលទៅកាន់គេហទំព័រផ្លូវការ

Players vault to new heights in SCAR Runner

SCAR Runner គឺជាហ្គេម first-person parkour ដែលធ្វើតាមរឿង X,ដែល កំពុង ប្រជែង នឹង ពេល វេលា ដើម្បី យក ព័ត៌មាន សំខាន់ៗ មក វិញ។ ហ្គេមនេះអាចរកបាន នៅក្នុង ROG Citadel XV game។ ចំណងជើងនេះក៏ភ្ជាប់ជាមួយនឹងតួរាងកាយរបស់ ROG Strix SCAR 17 Special Edition ជាមួយនឹងតម្រុយលាក់នៅលើកុំព្យូទ័រយួរដៃខ្លួនឯង។ SCAR Runner កំពុងចាប់ផ្តើមជាមួយនឹងយុទ្ធនាការផ្តល់រង្វាន់ជាមួយនឹងរង្វាន់ជាង 20,000 ដុល្លារ រួមទាំងកុំព្យូទ័រយួរដៃ Strix SCAR 17 SE និង គ្រឿងលំអកុំព្យូទ័រ ROG Slash ផងដែរ។ យុទ្ធនាការនេះនឹងដំណើរការចាប់ពីថ្ងៃទី 17 ខែឧសភា ដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2022 ហើយព័ត៌មានអំពីយុទ្ធនាការពេញលេញអាចរកបាននៅទីនេះ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ ROG Facebook: https://www.facebook.com/ASUSROGKH

Share This Post: