ក្រសួងសុខាភិបាលប្រកាសថា ថ្ងៃនេះមិនមានអ្នកឆ្លងជំងឺកូវីដថ្មីទេ, រយៈពេល12ថ្ងៃជាប់គ្នាហើយ ដែលមិនមានអ្នកឆ្លងកូវីដ
កូវីដ-១៩ May 19, 2022 Khmernote Media

នៅថ្ងៃទី19 ខែឧសភា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ករណីកូវីដ-១៩ ដោយថ្ងៃនេះ ពុំមានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ មិនមានអ្នកជាសះស្បើយថ្មី និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,262 នាក់, ករណីជាសះស្បើយសរុប 133,198 នាក់ និងស្លាប់សរុប 3,056 នាក់៕