ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យប់នេះសម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូកម្ពុជា ដើម្បីចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេសស្វីស

    BY Khmernote Media May 20, 2022
    យប់នេះសម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូកម្ពុជា ដើម្បីចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេសស្វីស

    រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ម៉ោង១និង៣០រំលងអាធ្រាតុឆ្លងចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ យប់នេះសម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូកម្ពុជាដើម្បីចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេសស្វីស។

    សម្តេចតេជោ បានបន្តទៀតថា ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិ ដែលកំពុងរស់នៅបណ្តាប្រទេសនៅទ្វីបអឺរ៉ុបដែលបានចេញវីដេអូអបអរសាទរដំណើររបស់ខ្ញុំទៅកាន់តំបន់អឺរ៉ុប។ តាមការគ្រោងទុកខ្ញុំនឹងជួបបងប្អូនខ្មែរ យើងនៅសូរិកប្រទេសស្វីសនៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។​ សូមជំរាបលាបងប្អូនជនរួមជាតិនៅក្នុងប្រទេសមួយរយៈខ្លីហើយនិងជួបបងប្អូនជនរួមជាតិនៅតំបន់អឺរ៉ុបក្នុងពេលប្រមាណ៦០ម៉ោងទៀត៕

    Share This Post: