ខ្មែរណូត

ស្វែងរក

  • PR

    កម្ពុជានិងសឹង្ហបុរី រួមគ្នាធ្វើឲ្យប្រសើរឡើងលើការគ្រប់គ្រងនិងការដឹកជញ្ជូនអចលនទ្រព្យដល់អ្នកវិនិយោគទុន

    BY Khmernote Media November 29, 2018
    កម្ពុជានិងសឹង្ហបុរី រួមគ្នាធ្វើឲ្យប្រសើរឡើងលើការគ្រប់គ្រងនិងការដឹកជញ្ជូនអចលនទ្រព្យដល់អ្នកវិនិយោគទុន

    ដើម្បីផ្ដល់ភាពងាយស្រួលនិងទំនុកចិត្តជូនដល់អ្នកវិនិយោគទុន សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា និងក្រុមហ៊ុនបចេ្ចកវិទ្យាអចលនទ្រព្យដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ប្រូបអ៊ីស(PropEase) បានចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្រ្តដើម្បីបន្តររីកចំរើនលើវិស័យអចលនទ្រព្យ និងលើកទឹកចិត្តដល់លំហូរអ្នកវិនិយោគទុនបន្ថែមទៀត។

    នៅក្រោយពិធីចុះកិច្ចព្រមព្រៀង កាលពីរសៀលថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ លោក ខេង ពុទ្ធី ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានមានប្រសាសន៍ថា គោលបំណងនៃកិច្ចព្រមព្រៀងនេះដើម្បីធ្វើការផ្សព្វផ្សាយដល់សមាជិកឲ្យស្គាល់អំពីការសម្រេចចិត្តឈានជើងចូលមកប្រទេសកម្ពុជារបស់ក្រុមហ៊ុន ប្រូបអ៊ីស ក្នុងការបម្រើសេវាកម្មទំរង់កម្មវិធីទូរស័ព្ទដៃទំនើបដំបូង។ បន្ទាប់ពីចុះកិច្ចព្រមព្រៀង ប្រូបអ៊ីស នឹងព្យាយាមជួយសមាគមអ្នកជំនាញអចលនទ្រព្យ ជំរុញការផ្សព្វផ្សាយដល់ម្ចាស់គម្រោងអភិវឌ្ឍន៍នានាឲ្យយល់ពីសារៈសំខាន់ នៃសេវាកម្ម និងព្យាយាមពន្យល់ដល់ទីភ្នាក់ងារអចលនវត្ថុនៅក្នុងប្រទេសកម្ពុជាដទៃផ្សេងទៀតឲ្យស្វែងយល់អំពីសារៈសំខាន់ និងឈានទៅប្រើប្រាស់ធ្វើការសហការជាមួយគ្នា។

    លោក ពុទ្ធី លើកឡើងថា បើផ្អែកទៅលើសក្តានុពលអំណោយផលពីទីតាំងភូមិសាស្រ្ត និងធនធានមនុស្សនៅកម្ពុជា ពិតប្រាកដកម្ពុជាគឺមានឱកាសរីកចម្រើនដើរទាន់ប្រទេសជិតខាង ប៉ុន្តែក៏អាស្រ័យទៅលើការខិតខំប្រឹងប្រែងរបស់យុវជនផងដែរ ព្រោះថាទោះបីជាកម្ពុជាដើរយឺតជាងគេបន្តិចក្តី តែប្រសិនបើយុវជនខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំង នោះកម្ពុជាក៏អាចដើរទាន់ដូចគ្នាដែរ។
    ជាមួយគ្នានេះ លោក តាដូ ចាយហូ (DATO Dr.JAY HO) អគ្គនាយកក្រុមហ៊ុន ប្រូបអ៊ីស បានបញ្ជាក់ថា ក្រុមហ៊ុនលោកបានបង្កើតឡើងតាំងពីឆ្នាំ២០១៧។ ទំរង់កម្មវិធីទូរស័ព្ទដៃទំនើបដំបូង គឺផ្តោតទៅលើការងារគ្រប់គ្រងផ្នែកអចលនទ្រព្យ និងការដឹកជញ្ជូនអចលនទ្រព្យដល់អ្នកវិនិយោគទុន។ បច្ចុប្បន្ននេះ ប្រូបអ៊ីស មានការិយាល័យនៅប្រទេសកម្ពុជា និងម៉ាឡេស៊ី ហើយកំពុងតែរៀបចំចូលប្រទេសថៃឡង់ដ និងវៀតណាមដែរ ក្នុងទស្សនៈវិស័យដើម្បីបង្កើតជាបណ្តាញទីផ្សារអចលនទ្រព្យនៅអាស៊ានជាមួយនឹងទំរង់កម្មវិធីទូរស័ព្ទដៃទំនើបដំបូង។ លោកបញ្ជាក់ទៀតថា ក្រុមហ៊ុនលោកបានអភិវឌ្ឍន៍ការងារ លើការគ្រប់គ្រងផ្នែកអចលនទ្រព្យ និងទំរង់ការដឹកជញ្ជូនអចលនទ្រព្យជាលើកដំបូងលើពិភពលោក ដើម្បីបំរើអ្នកវិនិយោគទុនអចលនទ្រព្យក្នុងតំបន់ នៅពេលមានប្រតិបត្តិការ ផ្ទេរ ប្រគល់អង្គភាព ការត្រួតពិនិត្យអង្គភាព គ្រឿងសង្ហារឹម សំរាប់ជួល និងជុសជួល តាមបណ្តាញយើង ជាមួយអ្នកផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay