គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អំពាវនាវអោយពលរដ្ឋចូលរួមគាំទ្រ និងអបអរសាទរដំណើរមកដល់នៃទង់ស៊ីហ្គេម ដើម្បីកម្ពុជាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ដែលពិធីដង្ហែរធ្វើឡើងនាល្ងាចថ្ងៃស្អែក
នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចេញសេចក្តីជូនដំណឹងថា នាថ្ងៃ អង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ៥:៣០នាទីរសៀល នឹងមានការរៀបចំក្បួនដង្ហែរទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងកីឡាករ កីឡាការិនី ជ័យលាភីពីការប្រកួតកីឡា SEA Games លើកទី៣១ ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

រូបតំណាង
ក្បួនដង្ហែរតាមរថយន្តនឹងចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមផ្លូវសហព័ន្ធរុស្ស៊ី បត់តាមផ្លូវនរោត្តមត្រង់មន្ទីរពេទ្យព្រះអង្គឌួងឆ្ពោះទៅវិមានឯករាជ្យ ព័ទ្ធជុំវិញសួនវិមានឯករាជ្យខាតកើត ត្រឡប់មកផ្លូវព្រះសុរាម្រិតដល់ផ្លូវព្រះសីហនុ រួចបត់ចូលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រៀមចូលរួមគាំទ្រ និងអបអរសាទរដល់ដំណើរមកដល់នៃទង់ស៊ីហ្គេម (SEA Games) ដើម្បីកម្ពុជាធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ឲ្យបានច្រើនកុះករ៕
