ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចុងសប្ដាហ៍ទី៣ខែឧសភា កម្ពុជាមានភ្ញៀវផ្ទៃក្នុងចេញដើរកម្សាន្តជាង ៣០ម៉ឺននាក់

    BY Khmernote Media May 23, 2022
    ចុងសប្ដាហ៍ទី៣ខែឧសភា កម្ពុជាមានភ្ញៀវផ្ទៃក្នុងចេញដើរកម្សាន្តជាង ៣០ម៉ឺននាក់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០២២ មានចំនួនសរុបមាន៣០២,៨១២នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន២៨៧,៣៣៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៥,៤៧៧នាក់។

    គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
    -ខេត្តព្រះសីហនុ ៥៩,៤២១នាក់
    -ខេត្តបាត់ដំបង ៣៨,២១០នាក់
    -រាជធានីភ្នំពេញ ៣៧,១៥២នាក់
    -ខេត្តកំពត ៣០,១០៥នាក់
    -ខេត្តកែប ២៣,៨៤៩នាក់
    -ខេត្តសៀមរាប ២២,៩៤៣នាក់
    -ខេត្តកំពង់ស្ពឺ ១៦,៦៨៨នាក់។

    បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលភ្ញៀវទេសចរផ្ទៃក្នុងមានចំនួនជាង៣០ម៉ឺននាក់ ខណៈដែលថ្ងៃអាទិត្យនេះជាថ្ងៃទី១៥ជាប់គ្នា ដែលកម្ពុជាពុំមានអ្នកឆ្លងជំងឺកូវីដ-១៩ ៕

    ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

    Share This Post: