ព័ត៌មានជាតិ
អបអរសាទរ! កម្ពុជាបានទទួលមេដាយសរុប ៦៣គ្រឿង ចូលរួមប្រកួតស៊ីហ្គេមក្នុងឆ្នាំ២០២២ នៅប្រទេសវៀតណាម
BY Khmernote Media
May 24, 2022
យោងតាមការចុះផ្សាយពីគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ បានឲ្យដឹងថា ខ្ញុំសូមចូលរួមអបអរសាទរដល់អត្តពលិកទាំងអស់ ជាពិសេសអត្តពលិកកម្ពុជា ដែលបានចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣១ ក្នុងឆ្នាំនេះ នៅប្រទេសវៀតណាម។ កម្ពុជាបានទទួលមេដាយសរុបចំនួន៦៣៖ មាស៩ ប្រាក់១៣ និង សំរឹទ្ធ៤១។

ស្របពេលដែលកម្ពុជាបានបំបែកកំណត់ត្រាថ្មីៗទាំងនេះប្រកបដោយមោទនភាព យើងនឹងបន្តបង្កើនទំនុកចិត្តក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំក្រោយ ៕




ប្រភព៖ ប្រាក់ សុខុន – Prak Sokhonn