ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ណែនាំពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា Monkeypox
BY Khmernote Media
May 25, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្ដីពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា (Monkeypox)។

ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្នុងពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក (WHO) បានទទួលរបាយការណ៍អំពីការផ្ទុះឡើងជាបន្តបន្ទាប់នូវជំងឺអុតស្វា (Monkeypox) ដែលត្រូវបានបញ្ជាក់កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា មិនទាន់មានករណីជំងឺអុតស្វាបែបនេះឡើយ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ ត្រូវប្រុងប្រយ័ត្នជានិច្ច ត្រូវយកចិត្តទុកដាក់អនុវត្តវិធានការបង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃ ដែលអាចកើតមានឡើងជាយថាហេតុ ដែលមានចំនុចសំខាន់ៗត្រូវអនុវត្តដូចខាងក្រោមនេះ៖



