ព័ត៌មានជាតិ
បុរសម្នាក់ឆក់ទូរស័ព្ទដៃ ត្រូវបានកម្លាំងគរបាលរដ្ឋបាលវត្តភ្នំឃាត់ខ្លួនបានភ្លាមៗ ខណៈកំពុងល្បាតក្នុងមូលដ្ឋាន
BY Khmernote Media
May 25, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៦៖៤០នាទី នៅចំណុចមុខផ្ទះលេខ១៣៥ ផ្លូវ១១០ ភូមិ៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ខណៈកម្លាំងកំពុងធ្វើការល្បាតក្នុងមូលដ្ឋាន។

ជនសង្ស័យឈ្មោះ ឡេង ប៉ោឆាយ ហៅទី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ៥០៥E0 ផ្លូវ១២៨ ភូមិ៧ សង្កាត់ផ្សរដេប៉ូទី៣ ខណ្ឌទួលគោក។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
