ព័ត៌មានជាតិ
កម្លាំងជំនាញអង្គភាពស៊ីម៉ាក់ កាត់បន្សាបគ្រាប់បែក-M66 ទម្ងន់ជិតមួយតោន បានដោយជោគជ័យ
BY Khmernote Media
May 25, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ឯកឧត្តមហេង រតនា នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាហៅកាត់ថា ស៊ីម៉ាក់ CMAC បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ កំលាំងជំនាញអង្គភាពស៊ីម៉ាក់បានកាត់បន្សាបគ្រាប់បែកAN-M66 ទម្ងន់ជិតមួយតោននោះ ដោយជោគជ័យនិងប្រកបដោយសុវត្ថិភាព។

សូមបញ្ជាក់ថា គ្រាប់បែកដ៏ធំមួយនេះ បានស្រង់ពីបាតទន្លេចតុមុខ ទល់មុខព្រះបរមរាជវាំង។ សូមឆ្លៀតឱកាសនេះ សូមកោតសរសើរកំលាំងជំនាញទាំងអស់ដែលបានយកចិត្តខ្ពស់និងបានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈប្រកបដោយសុវត្ថិភាពនិងជោគជ័យលើបច្ចេកទេស ដោយសារគ្រាប់បែកនេះមានលក្ខណៈស្មុគស្មាញ ព្រោះថាគ្រាប់បែកត្រូវបានផលិតឡើងប្រឆាំងការដោះបន្សាប ក្នុងករណីគ្រាប់បែកនេះទម្លាក់ហើយមិនផ្ទុះនោះ ៕












ប្រភព៖ HENG Ratana