ព័ត៌មានជាតិ

ក្រសួងសាធារណការ បញ្ជាក់ថា បណ្ណបើកបរដែលបាត់អាចស្នើសុំថ្មីវិញបាន និងត្រូវការឯកសារចាំបាច់មួយចំនួន

BY
srey nuch
May 25, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៥ ខែឧសភា​ ឆ្នាំ២០២២ បានឲ្យដឹងថា បណ្ណបើកបរដែលបាត់អាចស្នើសុំថ្មីវិញបាន និងត្រូវមានឯកសារមួយចំនួនដូចខាងក្រោម៖

ឯកសារតម្រូវសម្រាប់ស្នើសុំទុតិយតាបណ្ណបើកបរ៖
• អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
• ពាក្យបណ្តឹង (មានបញ្ជាក់ពីប៉ុស្ដិ៍នគរបាលរដ្ឋបាល)
• លិខិតបញ្ជាក់កាយសម្បទា (មានតែនៅទីតាំងមួយចំនួន)
• រូបថតខ្នាត ៤ x ៦ ផ្ទៃពណ៌សចំនួន ៣សន្លឹក។

កម្រៃសេវាសម្រាប់ស្នើសុំទុតិយតាបណ្ណបើកបរ៖
• បណ្ណបើកបរប្រភេទ “ក” តម្លៃ ២០.០០០ រៀល
• បណ្ណបើកបរប្រភេទ “ខ” “គ” “ឃ” និង “ង” តម្លៃ ៣០.០០០ រៀល
ព័ត៌មានលម្អិតទំនាក់ទំនងលេខទូរសព្ទ(Hotline)៖ 1275 ៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

Share This Post: