ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរសង្គមកិច្ច ប្រកាសស្វែងរកឪពុកម្តាយកុមារម្នាក់ ដែលបានរងគ្រោះដោយភ្លើងឆេះ ហើយកំពុងព្យាបាលនៅពេទ្យគន្ធបុប្ផា

    BY soknita January 16, 2026
    មន្ទីរសង្គមកិច្ច ប្រកាសស្វែងរកឪពុកម្តាយកុមារម្នាក់ ដែលបានរងគ្រោះដោយភ្លើងឆេះ ហើយកំពុងព្យាបាលនៅពេទ្យគន្ធបុប្ផា

    (រាជធានីភ្នំពេញ)៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅរសៀលថ្ងៃទី ១៥ ខែមករា​ ឆ្នាំ ២០២៦ នេះ បានចេញសេចក្ដីប្រកាស ស្វែងរកឪពុករបស់កុមារម្នាក់ ដែលបានរងគ្រោះដោយសារភ្លើងឆេះ  ហើយកំពុងព្យាបាលនៅពេទ្យគន្ធបុប្ផា។

    តាមរយៈសេចក្តីប្រកាស ស្វែងរកឪពុក ម្តាយកុមារដែលបានរងគ្រោះដោយភ្លើងឆេះ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ សូមប្រកាសជាដំណឹងជូនសាធារណៈជនឱ្យបានជ្រាបថា កាលពីរាត្រីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៦ នៅវេលាម៉ោង ៩:០០នាទីយប់ មានករណីកុមារាម្នាក់ ឈ្មោះ ស្រូយ អាយុ០៥ឆ្នាំ ត្រូវបានភ្លើងឆេះ នៅត្រង់ចំណុចរង្វង់មូលអាំងទឹកស្តាតអូឡាំពិក នៅរាជធានីភ្នំពេញ។

    ករណីនេះត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវប្រទះឃើញភ្លាមៗហើយក៏បានជួយអន្តរាគមន៍សង្គ្រោះបញ្ជូនកុមារទៅមន្ទីរពេទ្យភ្លាមៗនោះតែម្តង។

    បច្ចុប្បន្នកុមាររងគ្រោះទទួលបានការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យវេជ្ជបណ្ឌិត និងក្រោមការមើលថែទាំពីក្រុមការងារនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញស្ថិតនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    មកទល់ពេលនេះស្ថានភាពសុខភាពរបស់កុមារមិនទាន់អាចអាចផ្តល់ព័ត៌មានអំពីក្រុមគ្រួសាររបស់គាត់បាននៅឡើយ។

    អាស្រ័យហេតុនេះ ប្រសិនឪពុកម្តាយ ឬអាណាព្យាបាល បងប្អូន សាច់ញាតិរបស់កុមារខាងលើបានជ្រាបដំណឹងនេះ សូមទំនាក់ទំនងតាមទូរស័ព្ទលេខ ០៩២ ៤០០ ៣២២ ដើម្បីទទួលយកកុមារបន្តមើលការថែទាំព្យាបាល៕

    ប្រភព៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

    Share This Post: