PR

ឧបករណ៍ដោះស្រាយបញ្ហាប្រព័ន្ធភ្លើងរថយន្តលំដាប់អន្តរជាតិ CTEK បានមកដល់កម្ពុជាហើយ

BY
Liny Chan
May 27, 2022

ថ្មីៗនេះ Iron Motors ដែលជាក្រុមហ៊ុនឈានមុខមួយក្នុងវិស័យយានយន្តកម្ពុជាបាននាំចូលឧបករណ៏ថែទាំនិងដោះស្រាយប្រព័ន្ធភ្លើងយានយន្តដ៏ឆ្លាតវៃ មានដើមកំណើតមកពីស៊ុយអែត និងទទួលស្គាល់ច្រើនជាង៧០ប្រទេសលើសកលលោក នោះគឺ CTEK ។

CTEK មិនត្រឹមតែជាឧបករណ៏ថែទាំអាគុយ ឆ្លាតវៃ មានមុខងារពិសេសៗច្រើន និង សុវត្ថិភាពខ្ពស់ប៉ុណ្ណោះទេតែ CTEK មានបច្ចេកវិទ្យាទំនើបជំនួយក្នុងការជួសជុលអាគុយចាស់ឲ្យមានសុខភាពល្អឡើងវិញ ដើម្បីពន្យារអាយុកាលប្រើប្រាស់បានយូរជាងធម្មតាដល់ទៅ ៣ ដង ព្រមទាំងជួយឲ្យប្រព័ន្ធភ្លើងរថយន្តដំណើរការល្អ ធ្វើឲ្យម្ចាស់ឡាន សន្សំលុយនិងពេលវេលាបានច្រើន ពីការជួសជុលបញ្ហប្រព័ន្ធភ្លើងរថយន្ត និងការផ្លាស់ប្តូរអាគុយញឹកញាប់ ។

បច្ចុប្បន្ននេះ ឧបករណ៍ CTEK ដែលលក់ដាច់បំផុតលើពិភពលោករួមមាន ម៉ូឌែល MXS 5, CS ONE និង CS FREE ។ CTEK បង្ការមិនអោយមានគ្រោះថ្នាក់ដូចជាអាគុយប៉ោងផ្ទុះ ឬ បញ្ហាផ្សេងៗដែលនាំអោយមានហានិភ័យខ្ពស់ទៅដល់រថយន្តនិងសុវត្ថិភាពអ្នកប្រើប្រាស់ជាដាច់ខាត។
ហើយខាងក្រោមនេះជាវីដេអូនៃការធ្វើដំណើរមកដល់របស់ CTEK :

ទំនាក់ទំនងមកកាន់ទីស្នាក់ការកណ្តាលរបស់ អាយ រ៉ុន ម៉ូទ័រ តាមរយៈលេខទូរស័ព្ទខាងក្រោម៖
លេខទំនាក់ទំនង ៖ 099 60 60 70
អាសយដ្ឋាន ៖ អាគារលេខ 75 ផ្លូវជាតិលេខ១ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ស្ថិតនៅក្រោយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងនៅក្បែរក្លឹបបាល់ទាត់បឹងកេត) ។
ដៃគូចែកចាយធំបំផុត : A Klasse Auto
ដែលមានទីស្នាក់ការ៣កន្លែងរួមមាន ៖
សាខាជ្រោយចង្វា៖ ០៩៩ ៨៨៨ ៣០១
សាខាទួលសង្កែ៖ ០៩៩ ៨៨៨ ៣០២
សាខាបឹងស្នោ៖ ០៩៩ ៨៨៨ ៣០៦

Share This Post: