ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    អស់បញ្ហារឿងភ្លេចពាក្យសម្ងាត់ WiFi, ព្រោះប្រតិបត្តិការ iOS16 អាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលឃើញពាក្យសម្ងាត់ WiFi ដែលខ្លួនកំពុងភ្ជាប់បាន

    BY autoadmin June 7, 2022
    អស់បញ្ហារឿងភ្លេចពាក្យសម្ងាត់ WiFi, ព្រោះប្រតិបត្តិការ iOS16 អាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលឃើញពាក្យសម្ងាត់ WiFi ដែលខ្លួនកំពុងភ្ជាប់បាន

    ប្រព័ន្ធប្រតិបត្តិការ iOS16 កាន់តែមានការកែលម្អច្រើនជាងមុន ដែលធ្វើឱ្យអ្នកប្រើប្រាស់ស្មាតហ្វូន iPhone អាចទទួលបាននូវបទពិសោធន៍រីករាយជាងមុន ហើយ ១ ក្នុងចំណោមការកែលម្អទាំងនោះ គឺការចូលមើលពាក្យសម្ងាត់របស់ WiFi ដែលអ្នកកំពុងភ្ជាប់នាពេលបច្ចុប្បន្ន។ នេះមានន័យថា ប្រសិនបើអ្នកនៅផ្ទះរបស់មិត្តភ័ក្តិ ឬសមាជិកគ្រួសារ ហើយពួកគេមិនបានចាំពាក្យសម្ងាត់ WiFi របស់ពួកគេ (ទាំងដែលពួកគេកំពុងប្រើប្រាស់ WiFi មួយនោះ) អ្នកអាចរកវាឃើញបាននៅក្នុង Settings តំណភ្ជាប់ WiFi នោះតែម្ដង។

    ដើម្បីឆែករកមើលពាក្យសម្ងាត់របស់ WiFi ណាមួយដែលអ្នកកំពុង ឬធ្លាប់បានភ្ជាប់ អ្នកត្រូវចូលទៅការកំណត់ WiFi នៅក្នុង Settings (ដូចក្នុងរូបភាព) នោះវានឹងមានជម្រើស «Password» នៅក្នុង Network ណាមួយដែលអ្នកចង់ឆែក។ បន្ទាប់មកទៀត អ្នកគ្រាន់តែប៉ះលើពាក្យ «Password» នោះវានឹងត្រូវការការផ្ទៀងផ្ទាត់ជាមួយ Face ID, Touch ID ឬលេខសម្ងាត់ទូរស័ព្ទ ហើយក្រោយមកវានឹងបង្ហាញនូវពាក្យសម្ងាត់របស់ WiFi មួយនោះ។ នេះគឺជាមុខងារយ៉ាងងាយស្រួលបំផុត ប្រសិនបើអ្នកត្រូវការចែករំលែកពាក្យសម្ងាត់ជាមួយនរណាម្នាក់ផ្សេងទៀត ឬប្រសិនបើអ្នកចង់ភ្ជាប់នៅលើឧបករណ៍ផ្សេងទៀត ដែលមិនមែនជារបស់ Apple ដែលការចែករំលែកមិនអាចប្រើបានដោយស្វ័យប្រវត្តិ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Mac Rumors

    Share This Post: