PR

បេក្ខជនលេចធ្លោទាំង 5 សប្តាហ៍ នៃវគ្គ Judge Audition របស់ Cambodian Idol រដូវកាលទី4

BY
Liny Chan
June 12, 2022

Cambodian Idol កំពុងក្លាយជាកម្មវិធីដ៏ពេញនិយមសម្រាប់ដើមឆ្នាំ2022 ដែលកំពុងមានការជជែក វែកញឺកជាច្រើនចំពោះបេក្ខជននីមួយៗដែលបានចូលរួមប្រឡង។

បេក្ខជនដ៏មានសមត្ថភាពជាច្រើនបានចេញមកបង្ហាញខ្លួនយ៉ាងគួរឲ្យចាប់អារម្មណ៍ក្នុងវគ្គ Judges Audition នេះជាបន្តបន្ទាប់។ ពេលនេះ វគ្គ Judge Audition បានធ្វើដំណើរមកដល់សប្តាហ៍ទី6 ដែលជាសប្តាហ៍ចុងក្រោយនៃវគ្គដំបូងនេះហើយ។

មុនទស្សនាសប្តាហ៍ចុងក្រោយនៃវគ្គ Judge Audition យើងលើកយកបេក្ខជនដ៏លេចធ្លោចំនួន 5រូប ក្នុងសប្តាហ៍នីមួយៗកន្លងមកយកបង្ហាញមានដូចជា៖

ទី១គឺបេក្ខនារី មាន នីតា ម្ចាស់បទ Cover ផ្លូវណាទៅផ្ទះម៉ែក្មេក ដែលផ្ទុះល្បីយ៉ាងខ្លាំងក្នុងពេលកន្លងទៅថ្មីៗនេះ។

ទី២គឺបេក្ខជន លឹម តិចម៉េង ដែលបានឆក់ការចាប់អារម្មណ៍មិនតិចឡើយតាមរយៈសំឡេងដ៏ក្រអួន ក្រអៅរបស់គេ។

ទី៣គឺបេក្ខនារីកូនកាត់អាមេរិក ស៊ឹម ម៉ាការ៉ាត់ពេជ្រចរណៃ នាងមិនត្រឹមតែមានសម្លេងពីរោះប្លែកនោះទេ ថែមទាំងមានរូបសម្រស់ស្រស់ស្អាត ហើយធ្លាប់ជាបវរកញ្ញាថែមទៀតផង។

ទី៤គឺបេក្ខជន ស៊ឹម ច័ន្ទពន្លឺ ជាគ្រូពេទ្យរូបសង្ហា មកបញ្ចេញសំឡេងក្នុងកម្មវិធីបងឡងចម្រៀងយ៉ាងជឿជាក់តែម្តង។

ទី៥គឺបេក្ខជន ណាន វីសារ បុរសបេះដូងកក់ក្តៅ បកស្រាយចម្រៀងវាយប្រហារចិត្តគណៈកម្មការ សុខ សីឡាលីន ឲ្យទប់ទឹកភ្នែកមិនជាប់។

ទាំង៥ខាងលើសុទ្ធតែជាបេក្ខជនដ៏លេចធ្លោប្រចាំសប្តាហ៍ ក្នុងវគ្គ Judge Audition រង់ចាំទស្សនា Cambodian Idol វគ្គ Judge Audition សប្តាហ៍ទី6 នឹងមកដល់ម៉ោង 8 យប់នេះនៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ៕

Share This Post: