PR

ASUS បើកដំណើរការកុំព្យូទ័រយួរដៃ TUF ស៊េរី FA507/ FA707 កុំព្យូទ័រ​យួរដៃ TUF Gaming និង TUF DASH ជំនាន់​ក្រោយយ៉ាងកក្រើក

BY
Liny Chan
June 14, 2022

ចំណុច​សំខាន់
• ការដាក់ដំណើរការ CPU AMD® ថ្មី៖ កុំព្យូទ័រយូរដៃ TUF Gaming ត្រូវបានធ្វើឱ្យកាន់តែអស្ចារ្យជាងមុនជាមួយនឹង hardware ជំនាន់ចុងក្រោយ រួមទាំង MUX Switch
• ការរចនាឡើងវិញ៖ តួដែលបំផុសគំនិតដោយមេកាថ្មី ( mecha) ជួយឱ្យ TUF មានភាពធន់យូរអង្វែង
• TUF DASH A15៖ កម្លាំងខ្លាំង អាចចល័តបាន ពិសេសនោះគឺស្ដើង ហើយស្រាល បង្កើនកម្លាំងកាន់តែខ្លាំងសម្រាប់ឆ្នាំ2022

ASUS មានមោទនភាពក្នុងការបើកបង្ហាញកុំព្យូទ័រយួរដៃ TUF Gaming ស៊េរីថ្មី ដែលផ្ទុកជាមួយ Windows 10 និងដំណើរការដោយ AMD ។ ត្រកូល TUF Gaming ត្រូវបានបង្កើតឡើងនៅលើគោលការណ៍ចម្បងនៃការផ្តល់ឱ្យអ្នកលេងហ្គេម ជាមួយនឹងដំណើរដ៏អស្ចារ្យដោយមិនធ្វើឱ្យខូច bank។ យ៉ាងណាមិញ ត្រកូល ឆ្នាំ 2022 នៅតែរក្សាបានការផ្ដល់ឱ្យនោះដដែរ ហើយផ្តល់នូវ hardware កម្រិតខ្ពស់ អមមកជជាមួយនឹងការរចនាតួ ដែលសម្រិតសម្រាំងជាងជំនាន់មុនៗ។

ត្រកូល TUF Gaming ទាំងមូលត្រូវបានកែលម្អសម្រាប់ឆ្នាំ2022 ជាមួយនឹងការរចនាថ្មីទាំងអស់។ ត្រកូលនេះក៏រួមបញ្ចូលផងដែរនូវ MUX Switch ថ្មីស្រឡាង ដែលជួយដល់ដំណើរការ GPU កាន់តែច្រើនសម្រាប់អ្នកលេងហ្គេម។ ជាមួយគ្នានេះ TUF DASH ក៏ត្រលប់មកវិញសម្រាប់ឆ្នាំ2022 ដែរ ដោយមកជាមួយម៉ាស៊ីនស្តើង និងស្រាល ជាមួយនឹងថាមពលដ៏ខ្លាំងក្លា។

New hardware and features

ASUS TUF Gaming A15 និង A17 ឆ្នាំ2022 នាំមុខគេក្នុងត្រកូលឆ្នាំនេះ ដែលបំពាក់ដោយប្រព័ន្ធដំណើរការ AMD Ryzen™ 4800H ជាមួយនឹងកាតក្រាហ្វិក RTX 3050 ។ មិនត្រឹមប៉ុណ្ណឹងទេ បំពាក់មកជាមួយ CPU ថាមពលខ្ពស់ និង GPU ចល័តដែលដំណើរការខ្ពស់ ដើម្បីផ្តល់នូវដំណើរការលេងហ្គេមដែលមិនគួរឱ្យជឿទោះនៅក្នុងស៊េរីហ្គេមជំនាន់ក្រោយបង្អស់ទាំងអស់ក៏ដោយ។

ស៊េរីថ្មីសម្រាប់ឆ្នាំ២០២២ កុំព្យូទ័រ TUF Gaming ទាំងអស់មាន Hardware MUX Switch ហើយកុំព្យូទ័រយួរដៃលេងហ្គេមទំនើបទាំងនេះ បញ្ជូន frame របស់ GPU តាមរយៈក្រាហ្វិករួមបញ្ចូលគ្នារបស់ CPU មុនរត់ចូលទៅដល់អេក្រង់ ដែលនេះផ្តល់នូវថាមពលថ្មប្រសើរជាងមុន ប៉ុន្តែរារាំង GPU ពីការផ្តល់នូវដំណើរការល្អបំផុតរបស់វា។ កុំព្យូទ័រយួរដៃ TUF Gaming ចុងក្រោយបង្អស់អនុញ្ញាតឱ្យអ្នកលេងហ្គេមបើកកម្មវិធី Armory Crate ហើយប្តូរទៅរបៀប GPU ផ្ទាល់ដែលកាត់បន្ថយភាពយឺតយ៉ាវ និងបង្កើនប្រតិបត្តិការជាមធ្យម 5-10% ។

ជាទូទៅ hardware ដែលដំណើរការខ្ពស់ទាមទារភាពត្រជាក់ខ្លាំង តែមិនជាបញ្ហាឡើយ ព្រោះ ASUS មានប្រព័ន្ធត្រជាក់ Arc Flow Fans™ មានការរចនាស្លាបដល់ទៅ 84 ហើយស្លាបនីមួយៗមានកម្រាស់ខុសៗគ្នា។ ដោយការលៃតម្រូវកម្រាស់ចុះមកត្រឹម 0.1mm នៅចុងស្លាប ភាពច្របូកច្របល់ត្រូវបានកាត់បន្ថយ ខណៈពេលដែលធ្វើអោយប្រសើរឡើងនូវលំហូរខ្យល់ទាំងមូល។ ទោះបីជាមានភាពស្ងប់ស្ងាត់ជាងការរចនាកាលពីឆ្នាំមុនក៏ដោយ កង្ហារទាំងនេះមានលំហូរខ្យល់រហូតដល់ 13% ច្រើនជាងកង្ហាជំនាន់មុនរ ដើម្បីរក្សាកុំព្យូទ័រយួរដៃ TUF Gaming ឱ្យត្រជាក់។

ជាមួយគ្នានេះដែរ ការលេងហ្គេមដែលមានល្បឿនលឿន ក៏ទាមទារ refresh rate displays ខ្ពស់ផងដែរ ដែលវានឹងអនុញ្ញាតឱ្យចលនាក្នុងហ្គេមមានភាពរលូនជាងមុន ដូច្នេះអ្នកលេងហ្គេមអាចតាមដានសត្រូវដោយភាពជាក់លាក់។ កុំព្យូទ័រយួរដៃ TUF ឆ្នាំ 2022 ទាំងអស់ត្រូវបានបំពាក់ជាមួយនឹងជម្រើស refresh rate display កម្រិតខ្ពស់រួមទាំង FHD 144Hz សម្រាប់ការបា.ញ់ប្រហារដែលមានការប្រកួតប្រជែងលឿនបំផុត និងសម្រាប់បទពិសោធន៍កាន់តែស៊ីជម្រៅ។ មិនថាអ្នកលេងល្បែងមួយណាជ្រើសរើសទេ ក៏ធ្វើឱ្យការលេងមានតែភាពរលូន។

Reimagined design

ត្រកូល TUF Gaming ទាំងមូលក៏ទទួលបានការរចនាទាន់សម័យសម្រាប់ឆ្នាំ2022 ដែលត្រូវបានបំផុសគំនិតដោយ mecha anime។ ចំពោះចង្ងល់ទាក់ទងទៅនឹងថាមពល និងសមត្ថភាពរបស់ម៉ាស៊ីនទាំងនោះ ត្រូវបានស្រាយបង្ហាញនៅទូទាំងតួនៃ កុំព្យូទ័រយួរដៃ TUF Gaming រួមទាំងស្លាកសញ្ញាដែលឆ្លាក់ដោយឡាស៊ែរថ្មីនៅលើ Jaeger Grey edition និងការឌីហ្សាញបែបផុសនៅលើម៉ាស៊ីន Mecha Grey ។ ដូចទៅនឹងមនុស្សយន្ត ដែលវាត្រូវបានបំផុសគំនិតដោយកុំព្យូទ័រយួរដៃ TUF Gaming បង្ហាញពីស្មារតីនៃភាពរឹងមាំ។ ម៉ាស៊ីនដ៏រឹងមាំទាំងនេះបំពេញតាមលក្ខណៈបច្ចេកទេស MIL-STD-810H ហើយត្រូវបានធ្វើតេស្តដើម្បីទប់ទល់នឹងកំដៅខ្លាំង ភាពត្រជាក់ សំណើម និងរំញ័រ លើសពីសមត្ថភាពទប់ទល់នឹងការប៉ះទង្គិចដោយចៃដន្យ នៃជីវិតប្រចាំថ្ងៃ។ ម៉ូដែល​នេះ​អាច​រក​បាន​នៅ​គ្រប់​ហាង​ចែក​ចាយ​របស់ ASUS ក្នុង​ប្រទេស​កម្ពុជា​ក្នុង​តម្លៃ​ចាប់​ពី ៩៩៩ ដុល្លារ៕

Share This Post: