PR

ចង់បានរថយន្តដែលមានក្នុងស្តុកឥឡូវនេះមែនទេ? ហេតុអ្វីបានជាអ្នកនាំចូលរថយន្តជួបផលលំបាកក្នុងការផ្គត់ផ្គង់រថយន្តនៅឆ្នាំ២០២២នេះ?

BY
Liny Chan
June 16, 2022

មនុស្សជាច្រើនមានការលំបាកក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះក្នុងការទិញរថយន្ត។ ជំងឺរាតត្បាតកូវីដ១៩ បានបង្កើនតម្រូវការទាំងរថយន្តថ្មី និងរថយន្តមួយទឹក ហើយស្របពេលជាមួយគ្នានោះបានជំរុញឱ្យមានការខ្វះខាតគ្រឿងបង្គំនៅទូទាំងកន្លែងផ្គត់ផ្គង់រថយន្ត។ ក្រុមហ៊ុនផលិតរថយន្តកំពុងមានអារម្មណ៍ថារងសម្ពាធក្នុងការកើនឡើងនៃផលិតកម្មរបស់ពួកគេ ហើយនោះមានន័យថាការស្វែងរកដំណោះស្រាយដើម្បីឈានទៅដល់ការត្រឡប់មកសភាពដើមវិញ។ មានហេតុផលជាច្រើនដែលជះឥទ្ធិពលដល់ការនាំចូលរថយន្តថ្មីនៅតាមបណ្តាប្រទេសផ្សេងៗ។

1. ហេតុផលទី១ គឺមានការកង្វះនូវឈីបអេឡិត្រូនិច (Chip Shortage) នៅជុំវិញទូទាំងពិភពលោក ហើយវាបានជះឥទ្ធិពលទៅលើស្ទើរតែគ្រប់ឧស្សាហកម្មទាំងអស់។ កង្វះបន្ទះឈីបនេះគឺជាប់ទាក់ទងនឹងការបិទរោងចក្រជាបណ្ដោះអាសន្នកាលពីឆ្នាំ២០២១ជាមួយនឹងការរីករាលដាលនៃជំងឺកូវីដ ដែលពន្យារពេលដល់ការផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចសម្រាប់រថយន្ត។ វិស័យយានយន្តគឺមិនអាចថាមានករណីលើកលែងក្នុងការមិនប្រើបន្ទះឈីបនោះទេ ហើយការផលិតរថយន្តបានរងការវាយលុកយ៉ាងខ្លាំងនៅទូទាំងពិភពលោកដោយសារតែកង្វះបន្ទះឈីបនេះ (Chip Shortage) ។ ជាមួយនឹងផលិតផលជាច្រើនដែលត្រូវប្រើបន្ទះឈីប សូម្បីតែការពន្យាពេលតិចតួចបំផុតក៏អាចមានផលប៉ះពាល់ដ៏គួរឱ្យភ័យខ្លាចដល់ការផលិតផលិតផលគ្រឿងអេឡិចត្រូនិចដែរ។

2. ហេតុផលទី២ គឺការខកខាននូវការផលិតគ្រឿងបន្លាស់ដោយសារកង្វះខាតក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ដែលផ្សារភ្ជាប់ដោយការរីករាលដាលនៃជំងឺកូវីដ១៩ និងការកើនឡើងនៃតម្លៃដឹកជញ្ជូនទំនិញ។ ខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿងបន្លាស់ទូទាំងពិភពលោកនៅតែបន្តរងផលប៉ះពាល់ដោយបញ្ហាប្រឈមទាក់ទងនឹងជំងឺរាតត្បាតកូវិដ១៩ រួមទាំងការពន្យារពេលក្នុងការផលិត និងការរំខានផ្សេងៗ។ កង្វះខាតកុងតឺន័រក៏ជារឿងដ៏សំខាន់ដែលបានកំពុងជំរុញឱ្យថ្លៃដឹកជញ្ជូនមានការកើនឡើង និងបានពន្យារពេលសម្រាប់ការដឹកជញ្ផូនទំនិញផ្សេងៗដែលបានទិញពីប្រទេសជិតខាងផងដែរ។ វិបត្តិកុងតឺន័រក៏ជាការឆ្លុះបញ្ចាំងពីការយឺតយ៉ាវ និងការពន្យាពេលនៅទូទាំងខ្សែសង្វាក់ផ្គត់ផ្គង់តាមផ្លូវទឹក ដោយសារភាពតានតឹងដែលបណ្តាលមកពីជំងឺរាតត្បាតកូវិដ១៩ ដូចជាកង្វះកម្លាំងពលកម្មនៅកំពង់ផែ ការកកស្ទះទំនិញនៅកំពង់ផែ ឧបសគ្គរថយន្តដឹកទំនិញ និងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកផ្សេងទៀត។ ការពន្យារពេលក្នុងការធ្វើតេស្ត ឬការពន្យាពេលដោយរោងចក្រត្រូវបានត្រួតពិនិត្យកុងតឺន័រឡើងវិញទាំងអស់។

3. ហេតុផលទី៣ គឺបន្ទាប់ពីផ្ទុះជំងឺកូវីដ១៩មក តម្រូវការស្ទុះងើបឡើងជាខ្លាំងនូវការលក់រថយន្តអគ្គិសនីនៅអឺរ៉ុប និងអាមេរិកនាឆ្នាំ២០២១។ ការលក់រថយន្តអគ្គិសនីដែលដំណើរការរហូតដល់ឆ្នាំ២០២១ ហើយនៅតែលក់ដាច់យ៉ាងរឹងមាំរហូតមកដល់ពេលបច្ចុប្បន្នក្នុងឆ្នាំ ២០២២ ប៉ុន្តែការធានានូវកំណើននាពេលអនាគតនឹងទាមទារការខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការផ្សព្វផ្សាយការផលិតអាគុយ និងការផ្គត់ផ្គង់ធាតុសំខាន់ៗផ្សេង ដើម្បីកាត់បន្ថយហានិភ័យក្នុងពេលកកស្ទះចរាចរណ៍។ ការលក់ក៏បានកើនឡើងយ៉ាងខ្លាំងនៅអឺរ៉ុប (កើនឡើង 65% ដល់ 2.3លាន) និងសហរដ្ឋអាមេរិក (ច្រើនជាងទ្វេដងដល់ 630 000 គ្រឿង) ។

4. ហេតុផលទី៤ គឺការបិទខ្ទប់នៅក្នុងប្រទេសចិន ដោយមានការផ្អាកផលិតគ្រឿងបង្គំរយៈពេលពីរខែមុននេះ និងការបិទច្រកចេញចូលដែលរំខានដល់ការផលិត និងនាំចេញរថយន្តទូទាំងពិភពលោក។ ការបិទខ្ទប់ និងការរឹតបន្តឹងនានារបស់ប្រទេសចិនកំពុងរារាំងដល់អ្នកបើកបររថយន្តដឹកទំនិញជាច្រើនដែលដឹកសមាសធាតុសំខាន់ៗក្នុងការផលិតរថយន្តទៅកាន់រោងចក្រ និងការនាំយកផលិតផលទៅកាន់កំពង់ផែ ដែលបង្កការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តទូទាំងពិភពលោកផងដែរ។ និយាយអំពីការបិទខ្ទប់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩របស់ប្រទេសចិនមិនត្រឹមតែប៉ះពាល់ដល់ម៉ាកយីហោរថយន្តដែលផលិតក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែវាបានប៉ះពាល់ដល់គ្រប់ម៉ាករថយន្តទាំងអស់ ពីព្រោះថាស្ទើរតែគ្រប់ម៉ាកយីហោរថយន្តទាំងអស់នៅលើពិភពលោកគឺទទួលបានគ្រឿងបន្លាស់ និងគ្រឿងបង្គំនានាពីប្រទេសចិន ដែលជាការចែកចាយដ៏ធំទៅកាន់ប្រទេសផ្សេងទៀតសម្រាប់ម៉ាករថយន្តជាច្រើនទូទាំងពិភពលោក។

សរុបសេចក្តីនៃហេតុផលខាងលើអាចបង្ហាញពីរផលវិបាកដែលក្រុមហ៊ុនលក់រថយន្តថ្មីផ្លូវការក្នុងប្រទេសកម្ពុជាកំពុងព្យាយាមតស៊ូជំនៈគ្រប់មធ្យោបាយ ដើម្បីអាចនាំចូលរថយន្តថ្មីដើម្បីផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់របស់ពួកគេ ទោះបីជាពិបាកនិងត្រូវចំណាយថ្លៃដើមលើការដឹកជញ្ផូន និងថ្លៃពលកម្មបន្ថែមក៏ដោយ។ នោះមានន័យថា អ្នកទិញរថយន្តទាំងអស់គឺត្រូវការរង់ចាំការចូលស្តុកថ្មីក្នុងរយៈពេលយូរបន្តិច ប៉ុន្តែប្រសិនបើអ្នកអាចរង់ចាំក្នុងគ្រាដ៏លំបាកនេះ អ្នកនឹងអាចទទួលបានរថយន្តក្នុងក្តីស្រមៃរបស់អ្នកជាមួយនឹងដៃគូធ្វើដំណើរបានយ៉ាងត្រឹមត្រូវ។

Share This Post: