PR

បរិច្ចាគពិតៗ ទឹកប្រាក់សប្បុរសធម៌ពីពានរង្វាន់ “អ្នកបង្កើតមាតិកាប្រចាំឆ្នាំ 2022” បានប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាហើយ

BY
Liny Chan
June 16, 2022

កម្មវិធី Pleng Music Awards 2022 ដែលជាកម្មវិធីដ៏អស្ចារ្យនិងធំជាងគេនៅកម្ពុជា ជាមួយនឹងវត្តមានតារាជើងចាស់ ថ្មី ជាច្រើនដួង បានដំណើរការទៅយ៉ាងរលូននាថ្ងៃទី19 ខែ មីនា ឆ្នាំ 2022 នេះ យ៉ាងកក្រើកកក្រែងនិងជាមួយការសម្តែងរបស់តារាល្បីៗជាច្រើនរូប។ ពានរង្វាន់ទាំង 14 បានរកឃើញម្ចាស់ហើយ តែក្នុងនោះក៏មានពានរង្វាន់មួយដែលជាដ៏សំខាន់ដែលបង្កើតឡើងដើម្បីសប្បុរសធម៌នោះគឺ “អ្នកបង្កើតមាតិកាប្រចាំឆ្នាំ 2022” ដើម្បីជាជំនួយ ជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យកុមារអង្គរផងដែរ។

ឆន្ទៈ និងគំនិតសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន Smart Axiata ពានរង្វាន់ “អ្នកបង្កើតមាតិកាប្រចាំឆ្នាំ 2022” បានបញ្ចូលការបោះឆ្នោតដែលមួយសម្លេងស្មើនឹង 2 ដុល្លារ ដែល 1 ដុល្លារ បរិច្ចាគទៅមូលនិធិគន្ធបុប្ផា រីឯ 1 ដុល្លារទៀតផ្តល់ទៅឲ្យមន្ទីរពេទ្យកុមារអង្គរ។ គិតត្រឹម 9 ថ្ងៃនៃការបោះឆ្នោត ពានរង្វាន់នេះទទួលបានការបោះឆ្នោតរហូតដល់ 31, 832 សម្លេង ដែលស្មើនឹង 63, 664 ដុល្លារ។

ជាមួយថវិការសរុប គឺបរិច្ចាគចេញពី Smart Axiata ផ្ទាល់តែម្តង ដែលបែងចែកជា 2 សម្រាប់មន្ទីរពេទ្យនីមួយៗគឺទទួលបាន 31, 832 ដុល្លារ ដែលមានអ្នកតំណាង Smart Axiata ក៏ដូចជាអ្នកបង្កើតមាតិកាជាច្រើនរូប ចូលរួមដំណើរទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីប្រគល់ជូនផ្ទាល់ទៅដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ នេះមិនមែនជាលើកទីមួយទេដែល Smart Axiata ធ្វើឡើងនៅកម្មវិធីសប្បុរសធម៌បែបនេះ។ យើងមាន “ការប្រគុំតន្រ្តីសប្បុរសធម៌ស្នាមញញឹម” “រត់ជាមួយសាយ” និងថ្មីៗនេះគឺ ការបោះឆ្នោតសម្រាប់អ្នកបង្កើតមាតិកាប្រចាំឆ្នាំ ដើម្បីជួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។

ក្រុមការងារ Smart Axiata និងអ្នកបង្កើតមាតិកាជាច្រើនដូចជា លោក Khemra ដែលជាម្ចាស់ពានរួមដំណើរជាមួយ ChaCha , Yaro, SoPeaReach, Davuth, Sinora Roath, Jasmine Hang,Monny Vee, Chhunly Mock, Chris Dyna និង Ang Socheata អ្នកទាំងអស់គ្នាបានដើរទស្សនកិច្ចជុំវិញមន្ទីពេទ្យ ដើម្បីដឹងអំពីស្ថានភាពជាក់ស្តែងនៅក្នុងមន្ទីរពេទ្យផ្ទាល់ ក៏ដូចជាសកម្មភាពទូទៅនៅក្នុងមន្ទីរពេទ្យប្រចាំថ្ងៃ ដែលមានការដឹកនាំដោយលោកវេជ្ជបណ្ឌិត គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញផ្ទាល់តែម្តង។

ក្នុងឱកាសនេះ លោកវេជ្ជបណ្ឌិត គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ក៏បានថ្លែងនូវអំណរគុណ ទៅដល់ទឹកចិត្តសប្បុរសធម៌ដ៏ធំធេងរបស់ Smart Axiata ដែលតែងតែផ្តួចផ្តើមនៅក្នុងកម្មវិធីសប្បុរសធម៌ទាំងអស់នេះឲ្យកើតមានឡើង។ លោកក៏មានប្រសាសន៍បន្តទៀតថា៖ “មន្ទីរពេទ្យត្រូវការទឹកប្រាក់ប្រមាណជាង 12 ម៉ឺនដុល្លារក្នុងមួយថ្ងៃនិង ប្រហែល 40 លានដុល្លារក្នុងមួយឆ្នាំដើម្បីដំណើរការប្រតិបត្តិការទាំងមូល ហើយទឹកប្រាក់នេះគឺពឹងផ្អែកទាំងស្រុងពីការបរិច្ចាគទាំងពីមូលនិធិទាំងក្នុងនិងក្រៅប្រទេស”។ ដូចនេះការបរិច្ចាគថវិការដ៏ច្រើនមួយនេះគឺជាជំនួយដ៏ធំសម្រាប់មន្ទីរពេទ្យ និងសម្រួលការចំណាយបានមួយចំណែកដែរ។

តស់! មកទស្សនានូវវីដេអូនៃដំណើរយកទឹកប្រាក់ទៅបរិច្ចាគជូនចំពោះមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់គ្នាតាមតំណរខាងក្រោមនេះ៖

Share This Post: