PR

E-GetS បានចូលរួមឧបត្ថម្ភក្នុងកម្មវិធី “ភ្នំពេញអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី១០” និងផ្ដល់រង្វាន់ជាច្រើនដល់អ្នកដែលបានចុះឈ្មោះចូលរួម

BY
Liny Chan
June 19, 2022

នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នេះ​ ក្រុមហ៊ុន E-GetS បានចូលរួមរៀបចំក្នុងព្រឹត្តិការណ៍ “ភ្នំពេញអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី១០” នៅឆ្នាំ២០២២នេះ។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៩ ខែមិថុនា នេះដើម្បីអបអរសាទរក្នុងឳកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ។

ក្នុងនាមជាម្ចាស់ឧបត្ថម្ភមួយរូបនៅក្នុងព្រឹត្តិការណ៍ “ភ្នំពេញអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី១០” E-GetS ប្រើឆន្ទះមោះមុត និងពោរពេញដោយថាមពលវិជ្ជមាន ដើម្បីជួយដល់អ្នករត់គ្រប់រូប ដែលហ៊ានប្រកួតប្រជែងខ្លួនឯង យកឈ្នះខ្លួនឯង ហើយរត់ទៅកាន់ពិភពលោកថ្មី។ ជាមួយគ្នានេះដែរ E-GetS សង្ឃឹមថាមនុស្សកាន់តែច្រើននឹងកាន់តែស្រលាញ់ចូលចិត្តកីឡា ថែមទាំងទទួលបានអារម្មណ៍រំភើប និងរីករាយពីការរត់ម៉ារ៉ាតុង ហើយបន្តនូវស្មារតីប្រកួតប្រជែងដ៏មានតម្លៃនៃការរត់ម៉ារ៉ាតុងជាមួយគ្នា។

មិនតែប៉ុណ្ណោះ E-GetS ក៏បានចូលរួមផ្តល់រង្វាន់ជាច្រើនដល់អ្នកដែលបានចុះឈ្មោះចូលរួមក្នុងការប្រកួតម៉ារ៉ាតុងលើកនេះ និងធ្វើអន្តរកម្មដើម្បីទទួលបានរង្វាន់ដ៏អស្ចារ្យ។ ជាក់ស្ដែងក្រុមការងារបានរៀបចំហ្គេមបង្វិលផ្សងសំណាង ដើម្បីឱ្យអ្នកចូលរួមទទួលបានអាំងប៉ាវទឹកប្រាក់សុទ្ធធំបំផុត ២០០ដុល្លារ និងរង្វាន់ពិសេសៗជាច្រើនទៀតត្រលប់ទៅផ្ទះវិញ។

គួរបញ្ជាក់ផងដែរថា ការរត់ម៉ារ៉ាតុងត្រូវបានរៀបចំឡើង ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា និងអ្នករៀបចំព្រឹត្តិការណ៍កម្ពុជា។ ការប្រកួតម៉ារ៉ាតុងលើកនេះ ត្រូវបានបែងចែកជាបីគម្រោងគឺ 3KM 10KM 21KM។ គួររំលឹកផងដែរថា ក្រុមហ៊ុន E-GetS គឺជាក្រុមហ៊ុន ដឹកជញ្ជូនលឿនបំផុតនៅក្នុងប្រទេសកម្ពុជា និងមានបច្ចេកវិទ្យាកំពុងតែឈានមុខគេក្នុងការផ្តល់ជូននៅសេវាកម្មជាច្រើនមុខ ដែលមានសេវាកម្មដឹកជញ្ចូនម្ហូបអាហារ Online, សេវាកម្មដឹកជញ្ចូន បែបExpress និងសេវាកម្មផ្សេងៗជាច្រើនទៀត៕

Share This Post: