PR
ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធី ”ប្រគល់រថយន្ត ហ្វដ ចំនួន១គ្រឿង និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ” នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន (TSI)
[ភ្នំពេញ – ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២] ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) (RMA Cambodia) បានធ្វើការប្រារព្ធពិធី “ប្រគល់រថយន្ត ហ្វដ ចំនួន ១គ្រឿង និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ” ជូនដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន (TSI) លោក Benjamin V. Wohlauer ភារធារីនៃស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Dianne Craig អគ្គនាយិកាគ្រប់គ្រងក្រុមទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company លោកស្រី Yukontorn Wisadkosin អគ្គនាយិកាគ្រប់គ្រងទីផ្សារអាស៊ាននៃក្រុមហ៊ុន Ford Motor Company លោក Kevin Whitcraft អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (គ្រុប) លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងគណៈគ្រប់គ្រង រួមទាំងបុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង Ford Motor Company។

មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសជុសជុល និងថែទាំរថយន្ត Ford ដែលត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសរថយន្តក្នុងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន (TSI)។

ក្រុមហ៊ុន អ អិម អេ បានធ្វើការឧបត្ថម្ភ និងគាំទ្រវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ នេះឡើង ដោយធ្វើការជួសជុល និងកែលំអររោងជាងទាំងមូល ព្រមទាំងបំពាក់នូវគ្រឿងបរិក្ខារសម្រាប់សិក្សា និងគ្រឿងតុបតែងលំអរ រថយន្ត ហ្វដ ១គ្រឿង និងបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនានា សម្រាប់ផ្ដល់ឱកាសដល់សិស្ស និស្សិតសិក្សារៀនសូត្រ ហ្វឹកហាត់ការងារដោយអនុវត្ដន៍ផ្ទាល់ជាមួយអ្នកជំនាញបច្ចេកទេស និងគ្រូបង្គោលរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) តាមរយៈកិច្ចសហប្រតិបតិ្តការរវាងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។


ឆ្លៀតក្នុងឱកាសនេះដែរ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានចំណាយទឹកប្រាក់ជាច្រើន សម្រាប់ការវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញផ្សេងៗដល់បុគ្គលិក និងសិស្សនិស្សិតតាមសាលាបច្ចេកទេសនានា ដើម្បីទទួលបានឱកាសមកសិក្សា និងអនុវត្តន៍ផ្ទាល់ ជាមួយអ្នកឯកទេសរបស់យើងនៅតាមបណ្ដាក្រុមហ៊ុននានាដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា។ តាមរយៈការវិនិយោគទៅលើវិស័យធនធានមនុស្សដូចដែលបានរៀបរាប់ខាងលើនេះហើយដែលជាកត្តាជុំរុញឲ្យកកើតឡើងនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ នេះលេចចេញជារូបរាងឡើង។

ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ “កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ វិទ្យាស្ថានបានចុះអនុស្សារណៈ នៃការយោគយល់គ្នាជាមួយក្រុមហ៊ុន អ អិម អេ (ខេមបូឌា) លើក្របខណ្ឌកិច្ចសហប្រតិបត្ដិការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសរយៈពេល ៥ឆ្នាំ។ ជាសមិទ្ធិផល នៃការចុះអនុស្សារណៈ នៃការយោគយល់នេះ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានជួយជាសម្ភារៈបច្ចេកទេស មកដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការរៀបចំ និងធ្វើនវានុវត្ដ អគារមួយកន្លែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ។ ក្រៅពីវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសយានយន្ដ មជ្ឈមណ្ឌលក៏មានគម្រោងបង្រៀនវគ្គខ្លីៗ ដូចជា៖ ការបើកបរ Forklift ការបើកបរគ្រឿងចក្រធន់ធ្ងន់ និងការថែទាំគ្រឿងចក្រទាំងអស់នោះផងដែរ។”
លោកស្រី Dianne Craig អគ្គនាយិកាគ្រប់គ្រងក្រុមទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ និងគាំទ្រជាខ្លាំងចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក្នុងការជ្រើសរើសយករថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ ២០២៣ ឧបត្ថម្ភជូនដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលនេះជាឱកាសមួយដ៏ល្អសម្រាប់ឲ្យសិស្ស និស្សិតក្នុងការរៀន និងស្វែងយល់ពីគ្រឿងបង្គំ ប្រព័ន្ធជើងក្រោម ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយនៃ Ford Ranger ស៊េរីថ្មីឆ្នាំ ២០២៣ នេះ។”

លោក Benjamin V.Wohlauer ភារធារីនៃស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ “ខ្ញុំមានមោទនភាពចំពោះក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក្នុងការឧបត្ថម្ភរថយន្តហ្វដចំនួន ១គ្រឿង និងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ នេះឡើងដែលវាជាការអភិវឌ្ឍបន្ថែមទៅលើការអប់រំវិជ្ជាជីវៈ កម្លាំងពលកម្ម ការអភិវឌ្ឍសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបានជម្រុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា។”

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ “តាមរយៈកិច្ចសហប្រតិបត្ដិការ រវាង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងតាមរយៈមជ្ឍមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ នេះ ឯកឧត្ដមទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា បញ្ហាកង្វះខាតធនធានមនុស្សលើបច្ចេកទេសជួសជុលយានយន្ត ក៏ដូចជាកង្វះខាតធនធានមនុស្សតាមយានដ្ឋាន នានា នឹងត្រូវបានដោះស្រាយ ហើយសិក្ខាកាម និងនិស្សិត ដែលបានចូលរៀននៅមជ្ឈមណ្ឌលនេះនឹងទទួលបានចំណេះដឹងច្បាស់លាស់ និងអាចមានសមត្ថភាពតម្លើងរថយន្ត បម្រើការនៅតាមយានដ្ឋាន ឬ គ្រប់គ្រងយានដ្ឋានដោយផ្ទាល់បាន។ ការដែលមានជំនាញវិជ្ជាជីវៈ និងបច្ចេកទេសយានយន្ដ ច្បាស់លាស់នេះ ក៏នឹងអាចចូលរួមចំណែកដល់ការកាត់បន្ថយការកែច្នៃ ការដំឡើងយានយន្ដ ខុសបច្ចេកទេសគ្មានគុណភាព និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ព្រោះថា នៅពេលដែលយានយន្ដត្រូវបានដំឡើង ត្រូវបានជួសជុល និងត្រូវបានថែទាំ ដោយអ្នកជំនាញវិជ្ជាជីវៈ នោះបញ្ហាបច្ចេកទេស ដែលអាចមានជាយថាហេតុ នៅលើដងផ្លូវក៏ត្រូវបានកាត់បន្ថយបណ្ដើរៗ ផងដែរ។”






PR
ពិធីសម្ពោធជាផ្លូវការ ទឹកដោះគោស្រស់ Nong Pho នៅកម្ពុជា
ក្រុមហ៊ុន Da Dairy ត្រេឌីង ខូអិលធីឌី នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ នេះ បានធ្វើការសម្ភោធ នាំចូលជាផ្លូវការនូវផលិតផលទឹកដោះគោ Nongpho មកកាន់ប្រទេសកម្ពុជា ដែលត្រូវបានប្រារព្ធធ្វើឡើងនៅ Oakwood Premium Phnom Penh ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឈឺគៀត អាត់ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Da Dairy ត្រេឌីង ខូអិលធីឌី និង ថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រុមហ៊ុន Nongpho Dairy Cooperative Ltd ពីប្រទេសថៃផងដែរ។

ទឹកដោះគោ Nongpho ត្រូវបានផលិតឡើងនៅឆ្នាំ ១៩៧០ ដោយក្រុមហ៊ុន Nongpho Dairy Products Co., Ltd. ដែលជា ផលិតផល ស្ថិតនៅក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះមហាក្សត្រនៃប្រទេសថៃ។ ទឹកដោះគោ Nongpho គឺជាទឹកដោះគោស្រស់ដែលមានរសជាតិឆ្ងាញ់ស្រស់ថ្មី មានផ្ទុកទៅដោយជាតិកាល់ស្យូម និងប្រូតេអ៊ីនខ្ពស់ពីធម្មជាតិ ដែលជួយដល់ប្រព័ន្ធសាច់ដុំឱ្យលូតលាស់បានល្អ ព្រមទាំងជួយថែទាំឆ្អឹង និងធ្មេញឱ្យរឹងមាំ និងសម្បូរទៅដោយវីតាមីន B2, B12 និងផូស្វ័រ ដែលជួយដល់ប្រព័ន្ធខួរក្បាលឱ្យដំណើរការបានល្អ និងជួយពង្រឹងដល់ប្រព័ន្ធការពាររាងកាយបានល្អ ដែលមានការផលិតត្រឹមត្រូវតាមមជ្ឈដ្ឋានស្តង់ដារជាមួយវិញ្ញាប័នបត្របញ្ជាក់ទទួលស្គាល់គុណភាពខ្ពស់ មានប្រយោជន៍ល្អសម្រាប់សុខភាព សាកសមសម្រាប់ទទួលទានចំពោះមនុស្សគ្រប់វ័យ។

ក្រុមហ៊ុន Da Dairy បានចុះហត្ថលេខាជាផ្លូវការនូវកិច្ចសន្យានាំចូលផ្តាច់មុខជាមួយក្រុមហ៊ុន Nongpho Ratchaburi Dairy Cooperative Limited សម្រាប់ការនាំចូលផលិតផលទឹកដោះគោ Nongpho ទាំងអស់មកកាន់ទីផ្សារនៅប្រទេសកម្ពុជា ដែលមានដូចជា ទឹកដោះគោស្រស់ Pasteurized Nongpho, ទឹកដោះគោស្រស់ Nongpho UHT ដែលមានទាំង ៥ រសជាតិ, ទឹកដោះគោស្រស់ Nongpho UHT ចំណុះ 125មីលីលីត្រ ទាំង ៣ រសជាតិ, យ៉ាអ៊ួរ Nongpho ដែលមាន ៤ រសជាតិ, ការ៉េម Nongpho។

ដើម្បីធ្វើការចូលរួមជាមួយនឹងឱកាសដ៏ពិសេសក្នុងការសម្ភោធក្នុងការបើកសម្ភោធជាផ្លូវការរបស់ ទឹកដោះគោ Nongpho មកកាន់ប្រទេសកម្ពុជាផងដែរនោះ យើងខ្ញុំសូមធ្វើការបរិច្ចាគ ផលិតផលទឹកដោះគោស្រស់ Nongpho ទៅកាន់វិទ្យាស្ថានអប់រំដែលមានដូចជា វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល (កំពង់ធំ),វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ,សកលវិទ្យាល័យជាតិបាត់ដំបង, ដេប៉ាតឺម៉ងភាសាថៃ នៃវិទ្យាស្ថានភាសាបរទេស នៃសកលវិទ្យាល័យភូមិន្ទ, និង វិទ្យាល័យ ហ៊ុន សែន ត្រែង (ខេត្តបាត់ដំបង) ដើម្បីចូលរួមចំណែកសប្បុរសធម៌ចំពោះសង្គម។

គ្រប់ផលិតផល Nongpho មានលក់ជាផ្លូវការដំបូងបង្អស់នៅក្នុងហាងទំនិញ 7/11 គ្រប់សាខាទាំងអស់នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នេះតទៅ និងអាចរកទិញបាននៅគ្រប់តំណាងចែកចាយទាំងអស់ក្នុងប្រទេសកម្ពុជា។
Nongpho ទឹកដោះគោស្រស់ ដើម្បីសុខភាព និង ស្នាមញញឹម ទាំងអស់គ្នា។










PR
កំពូលស្មាតហ្វូន Samsung Galaxy S23 Series ផ្ដល់ការកម្សាន្តគ្រប់ពេលវេលា គ្រប់ទីកន្លែងឥតដែនកំណត់…!!
(ភ្នំពេញ) ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣៖ ម៉ោះ! អ្នកណាគេខ្លះធ្លាប់ស្រមៃចង់ប្រើ និងចង់ក្រេបយកបទពិសោធន៍ការងារ និងការកម្សាន្តដ៏សម្បូរបែបលើកំពូលទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy S23 Series ដែលកំពុងតែឆក់យកបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេសមិនឲ្យទាស់ចិត្តតែម្តង…! ជាពិសេសគឺអ្នកចូលចិត្តធ្វើការ និងមិត្តៗយុវវ័យដែលចូលចិត្តថតរូបភាព ឬវីដេអូ លេង TikTok, IG, Game, និងលេង Facebook…តែម្តង…!

ម៉េចបានហ៊ានថាចឹង…! ព្រោះ Samsung Galaxy S23 Series ដែលក្រុមហ៊ុន សាមសុង បានដាក់លក់ពេលនេះគឺជាត្រកូលស្មាតហ្វូនដែលមានសមត្ថភាពដ៏អស្ចារ្យលើកំពូលកាមេរ៉ាច្បាស់លម្អិតឥតខ្ចោះ ប្រព័ន្ធដំណើរការលឿនរលូន កម្លាំងថាមពលថ្មខ្លាំង ទំហំផ្ទុកធំ ដែលធ្វើឲ្យរាល់ការធ្វើការ និងការកម្សាន្តរបស់អ្នកកាន់តែរលូន…កាន់តែរីករាយ…!

ជាមួយនូវប៊ិចវេទិមន្ត S Pen ដែលជាជំនួយការដ៏ឆ្នើមសម្រាប់លោកអ្នក ទោះចង់កត់ត្រា កែឯកសារ ទម្លាក់ការងារ បញ្ជាថតរូប ឬវីដេអូ ឬបញ្ជាលើកម្មវិធីផ្សេងៗក៏បានយ៉ាងងាយស្រួល និងឆាប់រហ័សជាមួយនឹងប្រព័ន្ធដំណើរការល្បឿនលឿននៃបន្ទះឈីបដ៏កំពូល Snapdragon 8 Gen 2 ជំនាន់ចុងក្រោយបង្អស់…!

រឹតតែអស្ចារ្យជាងនេះជាមួយនឹងមុខងារ Samsung Dex នៅលើ Galaxy S23 Ultra ដែលផ្ដល់នូវបទពិសោធន៍ដ៏សម្បូរបែបដូចកុំព្យូទ័រអ៊ីចឹងដែរ…! មុខងារនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់តភ្ជាប់ទៅកាន់កុំព្យូទ័រដោយមិនចាំបាច់ប្រើខ្សែ (Wirelessly)។ លោកអ្នកអាចធ្វើការងារលក្ខណៈ Office ឫ លេងហ្គេមដោយរលូនជាមួយការភ្ជាប់ទៅនឹងដៃហ្គេមក៏បាន។

លើសពីនេះទៅទៀត Samsung Galaxy S23 Series ក៏មានមុខងារថ្មី Image clipping ជាមុខងារដែលអាចឲ្យអ្នកប្រើប្រាស់កាត់ object ដូចជា មនុស្ស សត្វ ឬ វត្ថុ ដោយគ្រាន់តែធ្វើការចុចឲ្យយូរនៅលើរូបភាពដែលចង់កែ បន្ទាប់មកវានឹងត្រូវបានដកចេញពីរូបភាពជា PNG ដែលអាចចម្លង ឬ ចែករំលែក និងអាចរក្សាទុកបាន។

ជាមួយសមត្ថភាពកំពូលអេក្រង់ដែលមានភាពរលូននៅលើ Samsung Galaxy S23 Series (អូសលឿនយ៉ាងណាក៏មិនចេះទាក់ដែរ) ទោះលេងយូរយ៉ាងណាក៏មិនក្ដៅទូរស័ព្ទជាមួយប្រព័ន្ធបំភាយកម្ដៅបានល្អឥតខ្ចោះ ពិសេសថាមពលថ្មធំរហូតដល់ 5000mAh ផ្ដល់នូវថាមពលក្នុងការប្រើប្រាស់បានកាន់តែយូរ… ដែលធ្វើឲ្យរាល់ការកម្សាន្ត និងការធ្វើការកាន់តែជក់ចិត្តដិតអារម្មណ៍!

និយាយឲ្យខ្លី និងស្រួលយល់ទៅមាន Samsung Galaxy S23 Series គឺសឹងតែដូចមានអ្វីគ្រប់យ៉ាងក្នុងដៃអ៊ីចឹង…!! ក្រុមហ៊ុន សាមសុង គឺពិតជាធ្វើឲ្យអ្នកប្រើប្រាស់ទទួលបាននូវអារម្មណ៏កាន់តែមានភាពងាយស្រួល… កាន់តែស៊ីវីល័យជាងមុនផងដែរ។
នៅចាំអីទៀតវើតៗទៅ…!! ជាមួយការថែមជូនដ៏ពិសេស Speaker JBL Flip5 ដ៏ស្រស់ស្អាតភ្លាមៗ, ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារជាមួយគម្រោងស្មាតល្អរយៈពេល12ខែ, បង់រំលស់ជាមួយធនាគារ AEON +(0$ Down Payment) + ដោយគ្មានការប្រាក់ (0%) រយៈពេល 9 ខែ (គិតចាប់ពីថ្ងៃទិញ)។

បញ្ជាក់: សូមអតិថិជនធ្វើការបញ្ជាទិញទូរស័ព្ទដៃដែលមានការធានាត្រឹមត្រូវពីខាងក្រុមហ៊ុន!!!
ក្រុមហ៊ុន សាមសុង នៅតែបន្តគាំទ្រយ៉ាងពេញទំហឹងអស់ពីកម្លាំងកាយកម្លាំងចិត្ត ដើម្បីធ្វើយ៉ាងណាឲ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 នាពេលខាងមុខផងដែរ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!



PR
អ៉ីយ៉ាស់!! ហុងដា Scoopy ស៊េរីថ្មី មកលើកនេះកាន់តែឡូយ!!!!
ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ ដូចជា៖ម៉ូតូ Honda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda ដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា នឹងដើម្បីជាការឆ្លើយតបទៅនឹងរាល់តម្រូវការរបស់អតិថិជន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន អិន ស៊ី អិច បានដាក់លក់ជាផ្លូវការ នូវម៉ូតូម៉ាក Honda SCOOPY ស៊េរីថ្មី! ទាំងពីរប្រភេទ ក្រោមគំនិត “NEVER BEHIND TREND” ឆ្លុះបញ្ចាំងពីភាពទាក់ទាញ ទាន់សម័យ ស៊ីវិល័យ បច្ចេកវិទ្យាទំនើបកាលីបឈានមុខគេ មានពីរស៊េរី សម្រាប់ជម្រើស។

សម្រាប់អតិថិជនដែលពេញនិយមនូវការរចនាបែបស៊ីវិល័យស្រស់ឆើតឆាយ Honda SCOOPY ស៊េរី PRESTIGE ប្រាកដជាជម្រើសទី១ តែមថ្មីរចនាយ៉ាងសម្រិតសម្រាង ដោយបន្ទះមាស បង្កប់ដោយក្រឡាចំណិតពេជ្រ និងនិមិត្តសញ្ញា SCOOPY ផុស រួមបញ្ចូល ឆ្លុះបញ្ចាំងពីភាពប្រណិតឥតខ្ចោះ។ ជាមួយ ប្រភេទកង់ អត់ពោះវៀន ទំហំ 14អ៊ិញ! ធ្វើដំណើរដោយភាពជឿជាក់បង្កើនភាពងាយស្រួល ក្នុងការបើកបរ។

ចំណែកឯ Honda Scoopy ស៊េរី CLUB12 ស្ទាយប្លែកការរចនាថ្មីបន្ទាត់ឆ្នូតដ៏ UNIQUE របស់ CLUB12 ផ្សារភ្ជាប់នឹងបច្ចេកវិទ្យានិងនិមិត្តសញ្ញា CXII ដែលបង្កប់អត្ថន័យពិសេស ទាក់ទាញគ្រប់ជ្រុងជ្រោយ និងស៊ីវិល័យឥតដែនកំណត់។ បំពាក់ជាមួយ Honda Smart key បង្កើនសុវត្ថិភាព និង ភាពងាយស្រួល ទ្វេរដង មិនចាំបាច់ត្រូវការកូនសោរ។ ការរក្សាទំនាក់ទំនងគ្រប់ពេលវេលា ជាមួយ USB Type A ដែលធ្វើឲ្យជីវិតអ្នកកាន់តែងាយស្រួល។ ប្រអប់ដាក់ឥវ៉ាន់ខាងមុខ កាន់តែធំ សម្រួលដល់ការទុកសម្ភារះផ្សេងៗ។

គួរបញ្ជាក់ដែរថា Honda SCOOPY ស៊េរីថ្មី! ទាំងពីរស៊េរី ក៏បានបំពាក់ម៉ាស៊ីន PGM-FI ជំនាន់ថ្មី ក៏មានផ្តល់
នូវការធានាជូនរយៈពេល២ (ពីរ)ឆ្នាំ ឬស្មើនឹង ២៤០០០គីឡូម៉ែត្រ។

សម្រាប់ម៉ូតូ Honda SCOOPY ស៊េរីថ្មីគឺ ៥ ពណ៌សម្រាប់ជ្រើសរើស ដែល Scoopy PRESTIGE មាន

ជម្រើស៣ (បី) ពណ៌ដូចជា៖ ពណ៌ស, ពណ៌ខ្មៅ នឹងពណ៌ក្រហម។ ចំណែកឯ Scoopy Club12 មាន ២ (ពីរ) ពណ៌មានដូចជា៖ ពណ៌ស នឹង ពណ៌ទឹកប្រាក់។
លោកអ្នកក៏អាចរកទិញ Honda SCOOPY ស៊េរីថ្មី! ទាំងពីរស៊េរីនេះនៅតាមបណ្តាលហាងនានានូវទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ នេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ : https://www.ncxhonda.com/motorcycles/kh/ACF110CBTP-2CA
https://www.ncxhonda.com/motorcycles/kh/ACF110CBTP-3CA