PR

អស់ពីម៉ៅយន្តហោះ សម្រស់ធម្មជាតិសម្រេចចិត្តម៉ៅរថភ្លើងលំដាប់ VIP ដឹកអតិថិជនទៅចែករង្វាន់ម៉ូតូនៅទីរួមខេត្តកំពតវិញម្តង

BY
Liny Chan
June 20, 2022

ភ្នំពេញ៖ ក្រោយពីព្រឹត្តិការម៉ៅយន្តហោះដឹកអតិថិជនដែលជាពីជម្ងឺទៅលេងកម្សាន្តនៅទឹកដីសៀមរាបបានបញ្ចប់មិនទាន់បានប៉ុន្មានផង ស្រាប់តែក្រុមហ៊ុនសម្រស់ធម្មជាតិប្រកាសពីដំណើរកំសាន្តមួយទៀតដែលម៉ៅរថភ្លើងលំដាប់VIP ដើម្បីដឹកអតិថិជនទៅចែករង្វាន់ម៉ូតូចំនួន២០គ្រឿងក្នុងពេលតែមួយនៅឯទីរួមខេត្តកំពតវិញម្តង ដែលនឹងធ្វើឡើងនៅថ្ងៃទី២០ និង២១ ក្នុងខែមិថុនានេះ។

គួរបញ្ជាក់ផងដែរថាដំណើរកំសាន្តមួយនេះត្រូវបានធ្វើឡើងក្នុងគោលបំណងចង់អបអរសាទរអតិថិជនរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិចំនួន២០រូប ដែលបានប្រើប្រាស់ផលិតផលឃូស៊ីរហូតបានធូរពីជម្ងឺប្រចាំកាយ និងមានសំណាងឈ្នះរង្វាន់ម៉ូតូពីកម្មវិធី “ បានទាំងសុខភាព បានទាំងរង្វាន់ ” ។

ក្នុងនោះផងដែរ ក្រៅពីចំណាយទៅលើការម៉ៅរថភ្លើងVIPហើយ ខាងក្រុមហ៊ុនក៏នឹងរ៉ាប់រងទាំងអស់ទៅលើការហូបចុករបស់អតិថិជនរហូតដល់ចប់កម្មវិធី និងការស្នាក់នៅក្នុងរីសតមួយកន្លែងដែលមានឈ្មោះថា Good time relax ដោយរីសតមួយនេះបានសាងសង់នៅលើទឹក ព្រមទាំងអមទៅដោយទេសភាពយ៉ាងស្រស់ត្រកាលថែមទៀតផង។ អ្វីដែលសំខាន់ដំណើរកំសាន្តមួយនេះក៏មានការចូលរួមពីសំណាក់អគ្គនាយក និង អគ្គនាយិការបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ និង តារាសម្រស់ធម្មជាតិដែលរួមមានដូចជា នាយពាក់មី នាយគ្រឿន លោករ៉ាស៊ី និង លោកប៉ែនចំរ៉ុងជាដើម ដែលមកចូលរួមញុំាងបរិកាសអោយកាន់តែមានភាពសប្បាយរីករាយ។

ហើយចំពោះកម្មវិធីចែករង្វាន់ម៉ូតូចំនួន២០គ្រឿងពីកម្មវិធី “ បានទាំងសុខភាព បានទាំងរង្វាន់ ” នេះនឹងធ្វើឡើងនៅក្នុងបរិវេណពហុកីឡាដ្ឋានខេត្តកំពត បន្ទាប់មកនឹងមានការទទួលទានអាហារជួបជុំសំណេះសំណាលគ្នា និងមានកម្មវិធីរាំសប្បាយជាច្រើនទៀតផងដែរ។ ហើយមុននឹងបញ្ចប់កម្មវិធី ខាងក្រុមហ៊ុនសម្រស់ធម្មជាតិក៏នឹងមានការនាំអតិថិជនឆ្ពោះទៅលេងខេត្តកែបថែមទៀតផង ដើម្បីបង្កើតអនុស្សាវរីយ៍ល្អៗ និងបង្កើនភាពស្និទ្ធស្នាលជាមួយនឹងអតិថិជនរបស់ខ្លួន៕

Share This Post: