PR

គឹម លីហ្សា លេងសុទ្ធតែដេញម៉ែក្មេកឲ្យទៅនៅវត្ត

BY
Liny Chan
June 25, 2022

អ្នកនាង គឹម លីហ្សា តារាសម្តែងឆ្នាស់ឆ្នើមបានបញ្ចេញភាពជាកូនប្រសាដ៏សែនចិត្តបាបដេញម៉ែក្មេក ឲ្យចេញពីផ្ទះទាំងថ្ងៃទាំងយប់។

នៅក្នុង ឈុតខ្លីៗ រឿងថ្មីរបស់ទូរទស្សន៍ហង្សមាស អ្នកនាង គឹម លីហ្សា បានដើរតួជាកូនប្រសារចិត្ត ឃោឃៅព្យាបាទម៉ែក្មេកមិនឲ្យនៅទើសទាល់ក្តីសុខនាងជាមួយប្តីឡើយ។

រឿង វង្វេង ជា Series ភាពយន្តសង្គមគ្រួសាររបស់ទូរទស្សន៍ហង្សមាស ដែលនឹងត្រៀមចាក់ផ្សាយឲ្យ ទស្សនានៅថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7យប់ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស ៕

Share This Post: