ASUS បញ្ចេញកុំព្យូទ័រយួរដៃស៊េរីថ្មី Zenbook 14 Flip OLED (UP5401) ដែលអាចបត់បាន ទំនើបនិងខ្លាំងជាងមុន
- BY
- Liny Chan
- July 15, 2022
លក្ខណៈពិសេសរបស់កុំព្យូទ័រយួរដៃដែលអាចបត់បានបានទំហំ 14អ៊ីញដ៏ប្រណិត បំពាក់ដោយអេក្រង់ OLED HDR 16:10 PANTONE Validated ,100% DCI-P3 gamut និងកម្រិតសម្ពាធ 4096 លើ stylus support
ចំណុចសំខាន់៖
• អេក្រង់ OLED HDR 16:10៖ កម្រិតរហូតដល់ 4K OLED HDR 16:10 NanoEdge touchscreen, PANTONE® Validated, 100% DCI-P3 gamut, ការថែទាំភ្នែកដែលមានការទទួលស្គាល់ដោយ TÜV
• ដំណើរការពិសេស៖ CPUs Intel® Core™ ជំនាន់ទី 11, ថ្ម 63 Wh, WiFi 6, តួរាងស្តើង 15.9 mm ជាមួយ Type-A, 2 x Thunderbolt™ 4, HDMI, microSD ports
បទពិសោធន៍សម្រាប់អ្នកប្រើប្រាស់ដ៏អស្ចារ្យ៖ ត្រចៀកភ្ជាប់តួ ErgoLift hinge 360°, fingerprint login, ASUS NumberPad, កម្រិតសម្ពាធ 4096 លើ stylus support

ASUS បានប្រកាសចេញ Zenbook 14 Flip OLED (UP5401) ដែលជាកុំព្យូទ័រយួរដៃបំប្លែងទំហំ 14 អ៉ីញកម្រិតខ្ពស់ ជាមួយនឹងការរចនា aspect-ratio 16:10 ដែលផ្តល់នូវរូបរាង និងអារម្មណ៍ថ្មីទាំងស្រុងសម្រាប់អ្នកប្រើប្រាស់។
Zenbook 14 Flip OLED បំពាក់នូវអេក្រង់ ultra-bright up to 4K OLED HDR NanoEdge touchscreen ភ្លឺខ្លាំង ដែលផ្ដល់នៅរូបភាពច្បាស់ល្អ ពិសេសជាមួយនឹងរូបភាព ឬ ពណ៌ខ្មៅក្រឹប និងសមាមាត្រកម្រិតពណ៌ 1,000,000 ទៅ 1 ។ ជាមួយគ្នានេះ អេក្រង់ត្រូវបានទទួលស្គាល់ដោយ PANTONE® Validated សម្រាប់ភាពត្រឹមត្រូវនៃពណ៌ស្តង់ដារឧស្សាហកម្ម ជាមួយនឹងកម្រិតពណ៌ 100% DCI-P3 gamut កម្រិតភាពយន្ត ដែលផ្ដល់នូវរូបភាពភ្លឺច្បាស់ និងត្រូវបានទទួលស្គាល់ដោយ TÜV សម្រាប់កម្រិតពន្លឺពណ៌ខៀវទាប។ ក្រៅពីនេះ aspect ratio 16:10 ថ្មី ជាមួយនឹង សមាមាត្រអេក្រង់ទៅតួខ្លួន 88% របស់កុំព្យូទ័រស៊េរីថ្មីនេះ ផ្តល់នូវទំហំការងារកាន់តែធំជាងមុន ដោយកាត់បន្ថយតម្រូវការសម្រាប់ការអូសចុះអូសឡើង។
ទន្ទឹមនឹងនេះដែរ អង្គដំណើរការ Intel® Core™ ជំនាន់ទី 11 ដ៏ខ្លាំងក្លាត្រូវបានពង្រឹងជាមួយនឹងបច្ចេកវិទ្យា ASUS Intelligent Performance Technology (AIPT) សម្រាប់ដំណើរការអតិបរមាប្រកបដោយនិរន្តរភាព។ បើនិយាយពីថ្មវិញ កុំព្យូទ័រយួរដៃថ្មីនេះ គឺបំពាក់មកជាមួយថ្ម ដែលមានសមត្ថភាពខ្ពស់ 63 Wh ផ្តល់ថាមពលថ្មបានយូរ និងគាំទ្រ USB-C® Easy Charge សម្រាប់ការសាកថ្មងាយស្រួល និងរហ័សគ្រប់ទីកន្លែង។ ការភ្ជាប់ Intel WiFi 6 ត្រូវបានពង្រឹងជាមួយនឹងបច្ចេកវិទ្យា ASUS WiFi Master Premium ដែលរួមបញ្ចូល ASUS WiFi Stabilizer សម្រាប់កាត់បន្ថយការជ្រៀតជ្រែក និង ASUS WiFi SmartConnect សម្រាប់ការតភ្ជាប់ប្រភេទ seamless connections។
Zenbook 14 Flip OLED ត្រូវបានរចនារូបរាងស្ដើងថ្មី ប៉ុន្តែតួស្តើង 15.9 mm នៅតែរក្សាការរចនានូវរន្ធដោត I/O ទំហំពេញដដែលសម្រាប់ការតភ្ជាប់គ្រប់ពេលវេលា រួមទាំងរន្ធដោត USB Type-A, រន្ធដោត USB-C Thunderbolt™ 4 ចំនួនពីរ,រន្ធ HDMI® ស្តង់ដារ,រន្ធដោតកាត microSD និងរន្ធដោតអូឌីយ៉ូ។ Zenbook 14 Flip OLED ក៏ត្រូវបានបង្កើតឡើងមិនត្រឹមតែផ្ដល់នូវដំណើរខ្លាំង តែក៏ធន់ប្រើប្រាស់បានយូរ និងឆ្លងកាត់ស្តង់ដារយោធាអាមេរិក MIL-STD-810H ដែលទាមទារខ្លាំងសម្រាប់ភាពជឿជាក់ និងធន់រឹងមាំ។
ចំពោះការផ្ដល់នូវបទពិសោធន៍ដ៏ល្អបំផុតដល់អ្នកប្រើប្រាស់ គឺ Zenbook 14 Flip OLED ត្រូវបានរចនាឡើងយ៉ាងពិសេស និងល្អិតល្អន់បំផុតក្នុងនោះរួមមាន៖ fingerprint sensor នៅលើប៊ូតុងបិទបើកសម្រាប់ការ login បានលឿន, ASUS NumberPad 2.0 សម្រាប់ការបញ្ចូលទិន្នន័យងាយស្រួល និង stylus support ដែលអាចទ្រាំទ្រនឹងកម្រិតសម្ពាធ 4096។ ជាងនេះទៅទៀតនោះ ត្រចៀកភ្ជាប់តួ ErgoLift hinge 360° អនុញ្ញាតឱ្យ ZenBook 14 Flip OLED ប្រើក្នុងទម្រង់ជាច្រើនរួមមាន៖ laptop, tent, stand, tablet mode និងទម្រង់ផ្សេងពីនេះទៀតទៅតាមការប្រើរបស់អ្នកប្រើប្រាស់ សម្រាប់ផលិតភាព ការកម្សាន្ត ការចែករំលែក ឬការសហការ។

16:10 OLED HDR display
Zenbook 14 Flip OLED អេក្រង់ទំហំ 14 អ៉ីញ ក៏អាចប្រើបានជាមួយអេក្រង់ 4K ឬ 2.8K OLED HDR NanoEdge touchscreen ដែលធ្វើឱ្យកុំព្យូទ័រនេគឺល្អបំផុតសម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទ។ អេក្រង់ស្តើងហើយស្រស់ស្អាតនេះ ផ្ដល់ឱ្យនូវអ្វីៗទាំងអស់ប្រកបដោយភាពរស់រវើក ជាមួយនឹង aspect ratio 16:10 ដែលផ្តល់នូវទំហំការងារដែលមើលឃើញធំជាង 18% នៃអេក្រង់ស្តង់ដារ 16:9។ អេក្រង់ដ៏ធំទូលាយនេះ ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលឃើញគេហទំព័រ ឬឯកសារកាន់តែច្រើន ដោយមិនចាំបាច់អូសឡើងលើ ឬចុះក្រោម ដែលធ្វើឱ្យវាល្អឥតខ្ចោះសម្រាប់ការអាន ការសរសេរ ឬសរសេរកូដ។
មិនទាន់អស់ទេ អេក្រង់របស់ Zenbook 14 Flip OLED មានកម្រិតពណ៌ 100% DCI-P3 កម្រិតភាពយន្ត និងទទួលស្គាល់ដោយ PANTONE® Validated សម្រាប់ពណ៌ដែលមានភាពរស់រវើក និងត្រឹមត្រូវបំផុត។ ជាមួយគ្នានោះ បច្ចេកវិទ្យា OLED ធានាបាននូវភាពច្បាស់ល្អ ជាមួយនឹងសមាមាត្រកម្រិតពណ៌រហូតដល់ 1,000,000: 1 ហើយអេក្រង់ក៏ត្រូវបានទទួលស្គាល់ដោយ TÜV សម្រាប់ការបញ្ចេញពន្លឺពណ៌ខៀវទាបផងដែរ។
Premium performance
Zenbook 14 Flip OLED ផ្តល់នូវដំណើរការគ្រប់ជ្រុងជ្រោយដែលត្រូវការសម្រាប់ការងារច្រើនយ៉ាងរលូន ដោយមនចាំបាច់ប្រើកម្លាំងកុំព្យូទ័រខ្លាំង ដោយសារវាដំណើរការដោយប្រព័ន្ធដំណើរការ Intel® Core™ i7-1165G7 ជំនាន់ទី 11 ចុងក្រោយបង្អស់ ជាមួយការបំពាក់ RAM រហូតដល់ 16GB និងក្រាហ្វិករួមបញ្ចូល Intel Iris® Xe។ ជាមួយនឹង SSD PCIe® 4.0 x4 M.2 1 TB ដ៏លឿនបំផុត និងgigabit-class Intel WiFi 6 (802.11ax) អ្នកប្រើប្រាស់នឹងមិនចាំបាច់រង់ចាំយូរនៅពេលបើកគេហទំព័រ ឬកម្មវិធីនោះទេ។
ថ្វីបើមានតួស្តើង 15.9 mm ក៏ដោយ ក៏ Zenbook 14 Flip OLED ផ្តល់នូវរន្ធដោត I/O ដែលទាំងអស់ដែលត្រូវការសម្រាប់ការតភ្ជាប់គ្រឿងកុំព្យូទ័រដែលកំពុងដំណើរការ រួមទាំងរន្ធដោត USB Type-A, រន្ធដោត USB-C Thunderbolt™ 4 ចំនួនពីរ,រន្ធ HDMI® ស្តង់ដារ,រន្ធដោតកាត microSD និងរន្ធដោតអូឌីយ៉ូ។
ចំពោះបច្ចេកវិទ្យាកម្ដៅ ASUS IceCool Plus បង្កើនប្រសិទ្ធភាពប្រតិបត្តិការក្នុងកុំព្យូទ័រយួរដៃស្តើង និងស្រាល ដោយមានទម្រង់កង្ហារចំនួនបីដែលត្រូវជ្រើសរើសនៅក្នុងកម្មវិធី MyASUS ។ កង្ហារទាំង ៣ទម្រង់នេះអាចប្រើបានក្នុងរបៀបដូចជា៖ Performance Mode
គឺជារបៀបដំណើរការបង្កើនប្រសិទ្ធភាព និងប៉ារ៉ាម៉ែត្រកម្ដៅសម្រាប់បន្ទុកការងារធ្ងន់, Balanced Mode គឺជារបៀបធ្វើឱ្យដំណើរការប្រកបដោយភាពវៃឆ្លាត ដំណើរការកម្ដៅ និងប៉ារ៉ាម៉ែត្រថាមពលសម្រាប់កិច្ចការប្រចាំថ្ងៃ និង Whisper Mode ដែលផ្តល់នូវប្រតិបត្តិការសន្សំសំចៃថាមពលត្រជាក់។
ASUS Intelligent Performance Technology (AIPT) គឺជាការរចនាកំដៅប្រកបដោយប្រសិទ្ធភាព និងដំណោះស្រាយសន្សំសំចៃថាមពល។ វាប្រើក្បួនដោះស្រាយផ្តាច់មុខ ASUS រួមបញ្ចូលគ្នាជាមួយឧបករណ៍ចាប់សញ្ញាឆ្លាតវៃចន្លោះពីប្រាំទៅប្រាំបួន ,ការរចនាកង្ហារ IceBlades និងការផ្គត់ផ្គង់ថាមពល 100 វ៉ាត់ ដើម្បីបង្កើនដំណើរការស៊ីភីយូដោយឆ្លាតវៃ ជាមួយនឹងស្ថេរភាពកាន់តែប្រសើរឡើង ខណៈពេលដែលអនុញ្ញាតឱ្យថាមពលថ្មកាន់បានពេញមួយថ្ងៃ និងជាកុំព្យូទ័រយួរដៃដែលស្ងាត់ និងត្រជាក់ជាងមុន។ ជាមួយនឹងបច្ចេកវិទ្យា ASUS Intelligent Performance Technology Zenbook 14 Flip OLED អាចដំណើរការក្នុងទម្រង់ដែលដំណើរការខ្ពស់បានតាមតម្រូវការ។

Best user experience
បទពិសោធន៍អ្នកប្រើប្រាស់នៅលើ Zenbook 14X OLED ត្រូវបានធ្វើឱ្យកាន់តែប្រសើរឡើងជាមួយនឹងលក្ខណៈពិសេសដោយការរចនាប្រកបដោយការគិតមួយចំនួន។ ជាមួយនឹងការរចនាយ៉ាងច្បាស់លាស់ និងយកចិត្តទុកដាក់នៃទីតាំងត្រចៀកភ្ជាប់តួ ErgoLift hinge 360° ធ្វើឱ្យការបត់បែនមិនថាជាទម្រង់ laptop, stand, tent, ឬ tablet គឺមានភាពងាយស្រួល។ ជាមួយគ្នានេះអេក្រង់
touchscreen ដែលគាំទ្រដោយ stylus support ដែលអាចទ្រាំទ្រនឹងកម្រិតសម្ពាធ 4096 ធ្វើឱ្យការគូសវាស ឬ សរសេរ មិនចាំបាច់ប្រឹងកម្លាំងដៃខ្លាំង គឺសរសេរបានយ៉ាងរលូន មិនទាក់ដូចសរសេរនៅលើក្រដាស។ ចំពោះ ASUS NumberPad 2.0 ច្នៃប្រឌិតថ្មីវិញ គឺជា touchpad ដែលមានមុខងារ ២ ដែលមានបន្ទះលេខ LED នៅក្នុងនោះដែរ។ ជាមួយគ្នានេះ intelligent software ក៏ជួយឱ្យយើងអាចប្រើ cursor នៅលើ touchpad ទោះបីជាយើងកំពុងប្រើ NumberPad ក៏ដោយ។ Zenbook 14X OLED ក៏មានឧបករណ៍ស្កេនម្រាមដៃ នៅលើប៊ូតុងបិទ-បើក សម្រាប់ការចូលដោយប៉ះតែមួយដងប៉ុណ្ណោះ ងាយស្រួល និងមានសុវត្ថិភាពជាមួយ Windows Hello។
AVAILABILITY & PRICING
ASUS Zenbook 14 Flip OLED (UP5401) មានលក់នៅក្នុងប្រទេសកម្ពុជានៅគ្រប់ហាងចែកចាយទាំងអស់របស់ខ្លួននៅឆ្នាំ 2022 នេះ ក្នុងតម្លៃចាប់ពី 1349$។ សូមទាក់ទងតំណាង ASUS ក្នុងតំបន់របស់អ្នកសម្រាប់ព័ត៌មានបន្ថែម ឬ ចូលទំព័រហ្វេសប៊ុកផ្លូវការរបស់ ASUS សម្រាប់ព័ត៌មានបន្ថែម៖ https://www.facebook.com/ASUS855។
- Share This Post:






