PR

ហ្សូណូ ក្លាយជាគ្រូបង្វឹកសម្រាប់កម្មវិធី The Voice Kids Cambodia រដូវកាលទី3

BY
Liny Chan
July 15, 2022

ទស្សនិកជនជាច្រើនកំពុងតែទន្ទឹងរង់ចាំចង់ដឹងថា តើកំពូលតារាចម្រៀងណាខ្លះនឹង ក្លាយទៅជាគណៈកម្មការ ក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក The Voice Kids Cambodia រដូវកាលទី3 ក្នុងពេលដ៏ខ្លីខាង មុខនេះ។

ជាការពិតកម្មវិធីប្រឡងដ៏ពេញនិយមមួយនេះ កំពុងតែរៀបចំក្នុងការដំណើរការហើយ ដោយក្នុងនោះ ក្រុមហ៊ុនហង្សមាសបានជ្រើសរើសរួចជាស្រេចនូវកំពូលតារា ចម្រៀងដែល ពោរពេញដោយបទពិសោធន៍ច្រើនឆ្នាំ ដើម្បីត្រួសត្រាយផ្លូវរបស់ប្អូនៗ ដែលជាអាយដលតូច ជំនាន់ថ្មី ដុសខាត់សមត្ថភាពរបស់កុមារ៉ាកុមារី ច្នៃចេញជាតារាចម្រៀងវ័យក្មេងដែល ពោរពេញ ទៅដោយទេពកោសល្យ។

ជាក់ស្តែងថ្ងៃមិញក្តៅៗនេះ ផេកផ្លូវការរបស់កម្មវិធី បានបង្ហោះរូបគ្រូបង្វឹកថ្មីដែលបាន បង្ហាញត្រឹមពាក់គន្តាលនៃផ្ទៃមុខប៉ុណ្ណោះ តែទោះជាយ៉ាងណាបណ្តាអ្នកគាំទ្របាននាំគ្នា ជជែកវែកញែកយ៉ាងផុសផុលតែម្តងថាគ្រូបបង្វឹកបុរសក្នុងរដូវកាលថ្មីនេះគឺតារាចម្រៀងរូបសង្ហាលោក ហ្សូណូ តែម្តង។

ទោះយ៉ាងណាក៏មិនទាន់មានការបង្ហាញជាផ្លូវការថាជាលោកឬក៏យ៉ាងនោះទេ ដូច្នេះ សម្រាប់ពេលនេះ ទុកឱកាសអោយទស្សនិកជន ក៏ដូចជាអ្នកគាំទ្រមានការទស្សន៍ទាយជាមុនសិន ហើយសម្រាប់ពេលខ្លីខាងមុខនេះ គណៈរៀបចំនៃកម្មវិធី ប្រឡងចម្រៀងដ៏ធំ អស្ចារ្យមួយនេះ នឹងបង្ហាញទៅកាន់ទស្សនិកជនជាផ្លូវការ ទស្សនិកជននឹងបានជ្រាបជាមិនខាន។

ចំពោះពុកម៉ែបងប្អូនដែលមានកូនៗតូចៗ ដែលមានទេព្យកោសល្យ មានដុងសិល្បៈ មានភាពក្លាហាន ចង់ក្លាយជាតារាចម្រៀងវ័យក្មេងប្រចាំព្រះរាជាណាចក្រកម្ពុជា សូមត្រៀមទាំងអស់គ្នា ដើម្បីសន្សំជាទុនបង្ហាញខ្លួន ក៏ដូចជាបង្ហាញសមត្ថភាពនៅលើឆាកដ៏អស្ចារ្យ មួយនេះនៅមុខគណៈកម្មការ ក៏ដូចជានៅមុខមហាជន៕

Share This Post: