ខ្មែរណូត

ស្វែងរក

  • PR

    បង្កការងឿងឆ្ងល់! ពេលឃើញតារាល្បីៗថតរូបជាមួយផលិតផល Hiruscar

    BY Liny Chan July 15, 2022
    បង្កការងឿងឆ្ងល់! ពេលឃើញតារាល្បីៗថតរូបជាមួយផលិតផល Hiruscar

    កាលពីសប្ដាហ៍កន្លងទៅនេះ គេសង្កេតឃើញតារាល្បីៗជាច្រើន បានបង្ហោះរូបជាហូរហែរជាមួយនឹងផលិតផល Hiruscar ដែលធ្វើឱ្យមហាជន និងហ្វេនៗ មានការងឿងឆ្ងល់ជាខ្លាំង។

    ការពិតណាស់ Hiruscar Cambodia បានធ្វើយុទ្ធនាការថ្មីមួយរបស់ខ្លួន «ធំធំ» ក្នុងការបន្ថែមបរិមាណថ្មីលើរបស់ផលិតផល ដោយបានគាស់កកាយតារាល្បីៗគ្រប់ស្រទាប់មក ចូលរួមថតរូប និងវីដេអូជាមួយតុកតុកធំធំ ក៏ដូចជាផលិតផល Hiruscar ដែលមានចំណុះធំជាងមុន 2 ដង ប្រសិទ្ធភាពពូកែដដែល។ ផលិតផលដែលសម្រេចបន្ថែមបរិមាណថ្មីនេះ គឺ Hiruscar Anti-Acne SPOT GEL+ មានចំណុះ 4g និង 10g ព្យាបាលមុនគ្រប់ប្រភេទ និង Hiruscar POSTACNE ចំណុះ5g និង 10g ព្យាបាលស្នាមមុន ស្នាមអុចខ្មៅ និងការពារការកើតមុនសារជាថ្មី។

    ចំពោះមូលហេតុដែលក្រុមហ៊ុន Hiruscar សម្រេចបន្ថែមបរិមាណទៅលើផលិតផល ក៏ព្រោះតែកំណើននៃការគាំទ្រ ការជឿទុកចិត្តទៅលើគុណភាពផលិតផលរបស់ខ្លួន។ ដើម្បីជាការអរគុណ និងឆ្លើយតបទៅ តម្រូវការអតិថិជន ទើបHiruscar ផ្ដល់ជូននូវចំណុះទ្វេដង កាន់តែចំណេញ និងប្រើបានយូរជាងមុន។

    ផលិតផល Hiruscar ជាផលិតផលប្រទេសស្វីស មានលក់នៅគ្រប់ឱសថស្ថានទូទាំងប្រទេស ឬអាចកុម្ម៉ង់តាម BLOC Mall https://bit.ly/Hiruscar-x-Bloc
    ឬឆាតទៅ Facebook និង Instagram Hiruscar Cambodia។

    យ៉ាងណាមិញ ចង់ជ្រាបច្បាស់ ថាតើរូបថត និងវីដេអូរបស់តារាល្បីៗ មានភាពស្រស់ស្អាត និងទាក់ទាញយ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា៖

    Share This Post: