ខ្មែរណូត

ស្វែងរក

  • PR

    បុរី The Flora ប្រកាសក្រុងពលីបុកគ្រឹស្គ អាងហែលទឹក ក្លឹបហាត់ប្រាណរបស់ខ្លួននៅថ្ងៃនេះ!!!

    BY Khmernote Media December 6, 2018
    បុរី The Flora ប្រកាសក្រុងពលីបុកគ្រឹស្គ អាងហែលទឹក ក្លឹបហាត់ប្រាណរបស់ខ្លួននៅថ្ងៃនេះ!!!

    ជាការថ្លែងអំណគុណ និងបំពេញតម្រូវកាដល់អតិថិជនដែរបានគាំទ្រ និងបានរស់នៅ ក្នុង បុរី ឌឹ ផ្លរ៉ា នៅថ្ងៃនេះ ឌឹ ផ្លរ៉ា ប្រកាសក្រុងពលីបុកគ្រឹស្គ អាងហែលទឹក ក្លឹបហាត់ប្រាណ…វីឡាកូនកាត់ និងលំនៅឋានទាន់សម័យអស់រយៈពេលជាច្រើនឆ្នាំមកនេះ គេសង្កេតឃើញថា បុរី The Flora បានចាប់យកចំណែកទីផ្សារបានច្រើននៅក្នុងតំបន់ខណ្ឌជ្រោយចង្វារ ហើយអតិថិជនក៏មានការទុកចិត្តចំពោះសំណង់របស់បុរី The Flora ជាមួយនឹងការចនាម៉ូត ដែរជាម៉ូតថ្មី ស៊ីវិល័យ និងទាន់សម័យ ផងដែរ។

    នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៨ នេះដែរ បុរី The Flora បានប្រកាសក្រុងពលីបុកគ្រឹស្គ ក្លឹបហាត់ប្រាណ និងអាងហែលទឹកដើម្បី បំពេញតម្រូវកាដល់អតិថិជនដែរបានគាំទ្រ និងបានរស់នៅ ក្នុង បុរី ឌឹ ផ្លរ៉ា។ ហើយឈ្លៀតក្នុងឳកាសនោះផងដែរ ជាការថ្លែងអំណគុណ បុរី ឌឹ ផ្លរ៉ា ក៏បានផ្តល់នូវកាដូបញ្ចុះតម្លៃ ១,០០០ ដុល្លា រាល់ការទិញផ្ទះប្រភេទ វីឡាកូនកាត់ ដែរជាប្រភេទវីឡាលក់ដាច់ខ្លាំងបំផុត សាកសម្យជាមួយគ្រួសារ ស៊ីវិល័យ សម័យថ្មី។

    គួរបញ្ជាក់ផងដែរថា បុរី ឌឹ ផ្លរ៉ា ជាគម្រោងដ៏ធំមួយ ដែលកំពុងសាងសង់ នៅលើផ្ទៃប្រមាណ ២០០ហិកតា ចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រ ចុះពីស្ពានជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៦ ដែលជាផ្លូវភ្លោះធំបំផុត របស់កម្ពុជាតភ្ជាប់ពីតំបន់\សេដ្ឋកិច្ចពិសេសខេត្តកំពង់ចាម មកកាន់រាជធានីភ្នំពេញ ដែរធ្លាប់មានកេរ្តិ៍ឈ្មោះ រយៈពេលបីឆ្នាំមកហើយ ក្នុងការសាងសង់ វីឡា ផ្ទះល្វែង ទំនើបៗ ហើយមានការគាំទ្រ យ៉ាងច្រើនផងដែរ ពីសំណាក់អតិថិជន ទាំងតម្លៃ សេវាកម្ម និងគុណភាព ស្របពេលដែល វិស័យអចលទ្រព្យមួយនេះ កាន់តែរីកចម្រើន ខ្លាំង ក៏ដូចជាតំរូវការ កាន់តែមានច្រើនឡើងៗផងដែរ។

    ទីតាំងគម្រោងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦A ចំណាយពេលត្រឹម ១៥នាទី ពីស្ពានជ្រោយចង្វារ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ, ទីតាំងការិយល័យលក់សាខាទូតបារាំង មហាវិថីព្រះមុនីវង្សសង្កាត់ស្រះចក, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ ព័ត៌មានលំអិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ (010/087) 366 886, 011 67 67 26, 011 67 67 38, 011 67 67 10, 088 57 57 888, 088 75 75 123, 095 61 22 66, 087 666 385, 086 806 777. និងគេហទំព័រ www.boreytheflora.com, ហ្វេសប៊ុក www.facebook.com/boreytheflora ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay