ខ្មែរណូត

ស្វែងរក

  • PR

    ម៉ាក់អ៊ុំ ៥២ នារីក្រមុំសុំខ្មាស់ ប៉ះស្នេហ៍កម្លោះសង្ហារ ផ្ទុះសំណើចតាំងពីដើមដល់ចប់ មកដល់ហើយក្នុងវត្តមានខ្សែភាពយន្តភាគថៃថ្មីភីអិនអិន

    BY Liny Chan July 18, 2022
    ម៉ាក់អ៊ុំ ៥២ នារីក្រមុំសុំខ្មាស់ ប៉ះស្នេហ៍កម្លោះសង្ហារ ផ្ទុះសំណើចតាំងពីដើមដល់ចប់ មកដល់ហើយក្នុងវត្តមានខ្សែភាពយន្តភាគថៃថ្មីភីអិនអិន

    ទស្សនិកជន អ្នកទស្សនាខ្សែភាពយន្តភាគថៃ ធ្លាប់តែទស្សនាសាច់រឿងគូស្នេហ៍កម្លោះក្រមុំ ស្នេហាយុវវ័យ ប៉ុន្តែសម្រាប់ការមកដល់នៃភាពយន្តភាគថៃថ្មីមួយរឿងនេះវិញ ពិតជាផ្លាស់ប្តូរអារម្មណ៍ទស្សនិកជនជាក់ជាមិនខាន។

    ស្នេហ៍ពិតមិនគិតវ័យ គឺជាចំណងដៃមួយដ៏ថ្មីសន្លាង ដែលត្រូវបានស្ថានីយទូរទស្សន៍ភីអិនអិន នាំយកមកបម្រើអារម្មណ៍ទស្សនិកដោយសាច់រឿងក៏ថ្មី ដែលនឹងត្រូវនាំយកជាមួយនឹងឈុតឆាកកំប្លុកកំប្ហែងជាច្រើន។ យ៉ាងណា សម្រាប់សាច់រឿងខ្សែភាពយន្តភាគថៃខាងលើ ក៏នឹងបង្ហាញទស្សនិកជន ជាមួយនឹងដំណើរនៃជីវិតស្នេហ៍បែបកំប្លែងរបស់នារីចំណាស់ វ័យ ៥២ ឆ្នាំមួយរូប ដែលត្រូវបានបែកបាក់គ្រួសារដោយសារតែស្វាមី មិនពេញចិត្តនឹងភាពចាស់របស់ខ្លួន។

    អន ដែលអាចនិយាយបានថា មានចៅបានទៅហើយនោះ បានផ្លាស់ប្តូរខ្លួនឯងជាមួយនឹងការវះកាត់កែមុខមាត់អោយទៅជាអាយុ ២៥ ឆ្នាំវិញ។ រូបសម្រស់ខាងក្រៅរបស់នាង បានទាក់ចិត្តកម្លោះសង្ហារ ឈ្មោះ ទុំ ដែលជាអ្នកលេងបាល់បោះមួយរូប។ ម្នាក់ៗ សុទ្ធតែមានវិបត្តិផ្លូវចិត្តរៀងខ្លួន ហើយក៏មកជួបនឹងរឿងស្នេហ៍បរាជ័យដូចគ្នា។ ចុងក្រោយ ពួកគេទាំងពីរនាក់ ក៏បានយល់ចិត្តគ្នាទៅវិញទៅមក ហើយចាប់ផ្តើមសាងស្នេហា ដោយមិនគិតពីវ័យនោះឡើយ។

    ចង់ដឹងថា តើសាច់រឿង គូស្នេហ៍ខុសវ័យ នាងអន និងនាយទុំ នឹងទៅជាយ៉ាងណា? ហើយនឹងមានឈុតឆាកផ្ទុះសំណើចបែបណាខ្លះនោះ? សូមរង់ចាំទស្សនានៅក្នុងរឿង ស្នេហ៍ពិតមិនគិតវ័យ ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ១៩ ខែកក្តដា ឆ្នាំ ២០២២ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ វេលាម៉ោង ១១ ព្រឹក តទៅ៕

    សូមទស្សនាវីដេអូខាងក្រោម៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay