តើអតិផរណានៅកម្ពុជាប៉ះពាល់ដល់តម្លៃរថយន្តដែរឬទេ?
- BY
- Liny Chan
- July 26, 2022
អតិផរណាត្រូវបានកំណត់ថាជាការថយចុះនៃអំណាចទឹកប្រាក់ ដែលបង្ហាញពីការកើនឡើងនៃតម្លៃទំនិញ និងសេវាកម្ម។ យោងតាមទិន្នន័យថ្មីៗនេះរបស់ធនាគារអភិវឌ្ឍន៍អាស៊ី អតិផរណានៅតែកើនឡើងក្នុងឆ្នាំ២០២២នេះ។ អតិផរណានៅកម្ពុជាបានកើនឡើង 5.9% ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២២ ដោយសារតម្លៃសាំងកើនឡើងដល់ 37.3% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ការកើនឡើងនៃតម្លៃប្រេងសាំងនេះមានផលពិបាកនឹងប្រកួតប្រជែងសម្រាប់កម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានមើលឃើញថាប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះរួចទៅហើយដោយសារការរាតត្បាតជំងឺកូវីដ-១៩។ ភាគរយអតិផរណាកើនឡើងដោយសារតែការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈអន្តរជាតិ និងតម្លៃទំនិញផ្សេងៗទៀតដែលបណ្តាលមកពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

ការដំឡើងថ្លៃរថយន្តបានក្លាយទៅជាកត្តាសំខាន់មួយចំពោះការកើនឡើងនៃអតិផរណារបស់ប្រទេស។ កង្វះខាតឈីប (semiconductors shortage) សម្រាប់យានយន្តចាប់តាំងពីឆ្នាំមុន និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តបានបន្តកាត់បន្ថយយ៉ាងខ្លាំងនូវការផលិតរថយន្តថ្មី។ កង្វះបន្ទះឈីបនៅតែជាផ្នែកធំដែលជំរុញឱ្យការផ្គត់ផ្គង់រថយន្តថ្មីធ្លាក់ចុះ ដោយសារការផ្គត់ផ្គង់បានធ្លាក់ចុះ ទើបយើងបានឃើញថាតម្លៃកើនឡើងសម្រាប់រថយន្តថ្មី ហើយឥលូវនេះក៏កំពុងបន្ត។

ប្រសិនបើអ្នកនៅក្នុងទីផ្សារសម្រាប់រថយន្តថ្មី និងរថយន្តមួយទឹកឥឡូវនេះ តម្លៃអតិផរណាអាចបង្កើនការចំណាយរបស់អ្នក ហើយអ្នកក៏អាចមានដែនកំណត់នៃជម្រើសផងដែរ ហើយយើងក៏មិនប្រាកដថាតើវានឹងធ្លាក់ចុះនៅពេលណាដែរ។ ជាឧទាហរណ៍ រថយន្តមួយទឹកដូចជា Toyota Prius កំពុងឡើងថ្លៃចន្លោះពី $1000 ដោយសារតែតម្រូវការខ្ពស់ ហើយមានការផ្គត់ផ្គង់ទាបដែលបណ្តាលមកពីការរាតត្បាតជំងឺកូវិដ១៩។ ក្រឡេកទៅមើលរថយន្តថ្មីមួយចំនួន ក៏មានការដំឡើងតម្លៃលក់ផងដែរ ដោយសារតែមកពីការឡើងថ្លៃនៃការដឹកជញ្ជូន ហើយបានជៈឥទ្ធិពលមកដល់ប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ ម៉ាករថយន្តមួយចំនួនក្នុងប្រទេសកម្ពុជា ដូចជា MG និង Toyota ហាក់បីដូចជាមិនមានការព្រួយបារម្ភអំពីបញ្ហានៃការចំណាយលើការដឹកជញ្ជូន ឬថ្លៃកម្លាំងពលកម្មអ្វីនោះទេ ហើយពួកគេនៅតែរក្សាតម្លៃលក់ថេរសម្រាប់អតិថិជនរបស់ពួកគេដោយ MG ZS មានតម្លៃចាប់ពី $31,000 និង $71,900 សម្រាប់ Toyota Fortuner ទោះបីជាពួកគេបានចំណាយលើថ្លៃរថយន្តកាន់តែច្រើនជាងមុនក៏ដោយ។ វិធីនេះបានរក្សាអតិថិជនរបស់ពួកគេឱ្យកាន់តែសប្បាយចិត្ត និងផ្តល់នូវតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា ជាមួយនឹងលក្ខណៈពិសេសល្អៗដើម្បីធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមានផាសុកភាព និងសុវត្ថិភាព។ ចំណុចនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេ និងរបៀបដែលពួកគេបានទប់ស្កាត់នូវឧបសគ្គដែលបានជួប ហើយពួកគេនៅតែរក្សាបាននូវម៉ាកសញ្ញាដ៏ល្អនៅក្នុងចិត្តរបស់ប្រជាជនកម្ពុជា។

អតិផរណាបាននឹងកំពុងប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សជាបន្តបន្ទាប់ពីមួយខែទៅមួយខែ ហើយវាក៏បានប៉ះពាល់ដល់តម្លៃ រថយន្តថ្មី និងរថយន្តមួយទឹកផងដែរ។ ប៉ុន្តែអ្នកនៅតែអាចទទួលបានរថយន្តក្នុងក្តីស្រមៃរបស់អ្នកជាមួយនឹងតម្លៃដ៏ល្អពីអ្នកចែកចាយផ្លូវការរបស់ពួកគេ ហើយទទួលបានការសន្សំសំចៃកាន់តែច្រើនលើការចំណាយថ្លៃរថយន្ត និងតម្លៃពេលដែលអ្នកចង់លក់បន្តដ៏ល្អជាមួយនឹងលក្ខណៈពិសេសៗជាច្រើនដែលជាតម្រូវការរបស់អ្នកផងដែរ។

- Share This Post:






