ASUS នឹងរៀបចំព្រឹត្តិការណ៍សម្ពោធ Zenbook 17 Fold OLED Virtual Launch និងពិព័រណ៍ IFA 2022
- BY
- Liny Chan
- August 1, 2022
ក្រុមហ៊ុន ASUS នឹងរៀបចំស្តង់ពិព័រណ៍ ដើម្បីបង្ហាញពីតម្លៃកុំព្យូទ័រយួរដៃ OLED ដែលអាចបត់បានទំហំ 17.3 អ៉ីញ និងផលិតផលជំនាន់ថ្មី ដោយផ្ដល់ការតេស្តសាកល្បងដោយផ្ទាល់។
ចំណុចសំខាន់
• ព្រឹត្តិការណ៍ IFA 2022 virtual launch event៖ បើកបង្ហាញពី លក្ខណៈបច្ចេកទេស តម្លៃ និងលទ្ធភាពទទួលបាន Zenbook 17 Fold OLED (UX9702) ដ៏ទំនើប
• កុំព្យូទ័រយួរដៃ OLED 17.3អ៉ីញ ដំបូងបង្អស់របស់ពិភពលោកដែលអាចបត់បាន៖ ឧបករណ៍ 12.5អ៉ីញ ដែលអាចបត់បានដ៏អស្ចារ្យ លាតចេញជាកុំព្យូទ័រយួរដៃទំហំ 17.3អ៉ីញ ដែលមានអេក្រង់ OLED ដែលស្ទើរតែមិនជឿថាអាចបត់បាន
• ASUS នៅ IFA 2022៖ ស្តង់នៅ IFA 2022 នឹងបង្ហាញការច្នៃប្រឌិតចុងក្រោយបំផុតពី ASUS និង ROG ជាមួយនឹងជម្រើសនៃផលិតផលដែលអាចរកបានសម្រាប់ការសាកល្បងដោយផ្ទាល់។

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 1 ខែសីហា ឆ្នាំ 2022 — ក្រុមហ៊ុន ASUS ថ្ងៃនេះបានរៀបចំព្រឹត្តិការណ៍ដាក់ឱ្យប្រើប្រាស់ Zenbook 17 Fold OLED (UX9702) virtual launch event ដើម្បីបង្ហាញពីរឿងរ៉ាវនៃការរចនា លក្ខណៈបច្ចេកទេស តម្លៃ និងវត្តមានរបស់កុំព្យូទ័រយួរដៃ OLED អេក្រង់ 17.3អ៉ីញ ដែលអាចបត់បាន។ ព្រឹត្តិការណ៍នេះក៏នឹងប្រកាសព័ត៌មានលម្អិតអំពីស្តង់ ASUS នៅឯពិព័រណ៍ពាណិជ្ជកម្ម IFA 2022 នាពេលខាងមុខនៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ផងដែរ។
កុំព្យូទ័រយួរដៃដ៏អស្ចារ្យនេះ បានធ្វើឱ្យពិភពលោកចាប់អារម្មណ៍ជាមួយនឹងលក្ខណៈដ៏ល្អឥតខ្ចោះមិនខ្វះចន្លោះ,ភាពដើម និង វិស្វកម្មភាព របស់ខ្លួន ចាប់តាំងពីកុំព្យូទ័រនេះត្រូវបានបង្ហាញជាលើកដំបូងនៅក្នុងពិព័រណ៍ CES 2022 ខណៈឥឡូវនេះបានត្រៀមរួចរាល់សម្រាប់ការចេញផ្សាយយ៉ាងបើកចំហ។ កាលវិភាគនៃការចេញវត្តមានរបស់កុំព្យូទ័រយួរដៃ នឹងត្រូវបានរៀបរាប់លម្អិតនៅក្នុងព្រឹត្តិការណ៍ខាងលើនេះ។
ព្រឹត្តិការណ៍ virtual launch នឹងប្រព្រឹត្តទៅនៅថ្ងៃទី 31 ខែសីហា ឆ្នាំ 2022 វេលាម៉ោង 2:00 រសៀល (CEST)។ ហើយ ASUS IFA Booth នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 2 ដល់ថ្ងៃទី 6 ខែកញ្ញា ចាប់ពីម៉ោង 10.00 ព្រឹក ដល់ 6.00 ល្ងាច។ ស្តង់ពិព័រណ៍ ASUS IFA 2022 នឹងមានទីតាំងនៅ Messe Venue, Hall 11.2 (Berlin ExpoCenter City, Messadamm 22, 14055 Berlin, Germany)។
ដើម្បីបង្កើត Zenbook 17 Fold OLED ដែលជាកុំព្យូទ័រយួរដៃ OLED អាចបត់បានទំហំ 17.3អ៉ីញ ដំបូងបង្អស់របស់ពិភពលោក វិស្វករ ASUS បានធ្វើការដើម្បីបង្កើតកត្តាទម្រង់មួយប្រភេទ។ ការរចនាតែមួយគ្មានពីររបស់កុំព្យូទ័រនេះ អនុញ្ញាតឱ្យមានការកំណត់រចនាសម្ព័ន្ធពីរនៃអេក្រង់ OLED នៅក្នុងឧបករណ៍តែមួយគឺ៖ អេក្រង់ធំទំហំ 4:3 17.3អ៉ីញ 2.5K touchscreen ដែលបត់នៅកណ្តាលដើម្បីបង្កើតអេក្រង់ពីរ 3:2 12.5អ៉ីញ 1920 ដោយអេក្រង់ 1280។ នៅពេលដែលរួមបញ្ចូលគ្នាជាមួយក្តារចុច ASUS ErgoSense Bluetooth® ទំហំពេញ ការរចនាការបត់អនុញ្ញាតឱ្យមានរបៀបប្រើប្រាស់ច្រើនដូចជា៖ កុំព្យូទ័រលើតុ កុំព្យូទ័រយួរដៃ (ជាមួយBluetooth keyboard) កុំព្យូទ័រយួរដៃ (ជាមួយ virtual keyboard), Tablet , Reader និង Extended។ កត្តាទម្រង់តែមួយគត់នេះ ផ្តល់នូវភាពបត់បែនដែលមិនធ្លាប់ឃើញពីមុនមក ធ្វើឱ្យកុំព្យូទ័រមួយនេះក្លាយជាឧបករណ៍ពិសេស និងគួរឱ្យចង់បាន។
Zenbook 17 Fold OLED រួមជាមួយនឹងផលិតផល ASUS និង ASUS ROG ផ្សេងទៀត នឹងមានវត្តមានសម្រាប់ការបង្ហាញនិងតេស្តដោយផ្ទាល់នៅស្តង់ ASUS IFA 2022 ។ ផលិតផលដែលមាននៅក្នុងស្តង់ នឹងរួមបញ្ចូលនូវផលិតផលសម្រាប់អ្នកប្រើប្រាស់ អ្នកធ្វើជំនួញម និងអ្នកលេងហ្គេមជំនាន់ចុងក្រោយពី ASUS និង ROG ដែលផ្តល់នូវទស្សនវិស័យដ៏ធំទូលាយនៃការច្នៃប្រឌិត បច្ចេកវិទ្យា និងផលិតផលចុងក្រោយបំផុតរបស់យើង។
ចូលរួមព្រឹត្តិការណ៍សម្ពោធតាមអ៉ីនធឺណិត ដើម្បីមើលការបង្ហាញ Zenbook 17 Fold OLED នៅ https://www.asus.com/event/asus-events/ifa និងចូលរួមជាមួយពួកយើងក្នុងអំឡុងពេល IFA 2022 ដើម្បីជួបយើងដោយផ្ទាល់។
- Share This Post:






