PR

ធនាគារ វីង ធ្វើការកែលម្អ Wing Bank App ដើម្បីធ្វើឲ្យការប្រើប្រាស់កាន់តែងាយស្រួល

BY
Liny Chan
August 1, 2022

កំណែ Wing Bank App ថ្មីធ្វើឲ្យការប្រើប្រាស់កាន់តែមានភាពងាយស្រួល និងមានរូបរាងថ្មីស្រលាងដ៏ស្រស់ស្អាត។ ធនាគារ វីង (ខេមបូឌា) ម.ក បានដាក់ឲ្យដំណើរការ Wing Bank App ថ្មីដើម្បីផ្តល់ជូនអតិថិជននូវការប្រើប្រាស់កាន់តែរលូន និងមានមុខងារថ្មីៗជាច្រើនទៀត។ អតិថិជនអាចទាញយក Wing Bank App កំណែចុងក្រោយបំផុតពី App Store Google Play Store និង Huawei AppGallery បានយ៉ាងងាយស្រួល។

លោក ហាន ប៉េងក្វាង អគ្គនាយក នៃ ធនាគារ វីង បានមានប្រសាសន៍ថា៖ “ការកែលម្អ Wing Bank App ចុងក្រោយនេះ គឺជាផ្នែកមួយនៃបេសកកម្មរបស់ធនាគារ វីង ដើម្បីផ្តល់ជូនអត្ថប្រយោជន៍ និងភាពងាយស្រួលល្អបំផុតកាន់តែច្រើ នថែមទៀតទៅដល់អតិថិជន។ Wing Bank App ផ្ដល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ជាងពេលណាទំាងអស់ ព្រមទាំងភ្ជាប់មកជាមួយមុខងារជាច្រើនដើម្បីធ្វើឲ្យជីវិតរបស់អតិថិជនកាន់តែងាយស្រួល និងប្រសើរឡើង។ អ្នក ដែល មិនទាន់មាន Wing Bank App នឹងមិនទទួលបានអត្ថប្រយោជន៍ និងភាពងាយស្រួលទាំងនេះនោះទេ។ យើងខ្ញុំ បានធ្វើការផ្លាស់ប្ដូរជាច្រើនតាមរយៈការជួយឲ្យអតិថិជនមានកាន់តែភាពងាយស្រួលលើការទូទាត់ចំណាយ ការសន្សំ វិនិយោគ និងគ្រប់គ្រងហិរញ្ញវត្ថុដែលធ្វើឲ្យការប្រើប្រាស់កាន់តែរលូន។”

ធនាគារ វីង មានប្រព័ន្ធអេកូទូទាត់ឌីជីថលធំជាងគេ ហេតុនេះហើយ Wing Bank App របស់ធនាគារ វីង ផ្តល់ឲ្យអ្នកប្រើប្រាស់នូវជម្រើសដ៏សំបូរបែប ភាពបត់បែនខ្ពស់ និងភាពងាយស្រួលលើសគេ។

អតិថិជនដែលប្រើប្រាស់ Wing Bank App ចុងក្រោយបំផុត នឹងទទួលបានពិសោធន៍ការប្រើប្រាស់ដែលគ្មានការរំខាន។ អតិថិជន អាចគ្រប់គ្រងគណនីយ៉ាងងាយស្រួល អាចទាញយកនិងចែករំលែកបង្កាន់ដៃប្រតិបត្តិការ ថែមទាំងរបាយការណ៍គណនីជាទម្រង់ PDF ឬ Excel ទៅតាមពេលវេលាដែលអាចកំណត់បាន គ្រប់គ្រងការកំណត់លើកាត ធ្វើការទូទាត់តាមQRកូដ ជាប្រាក់ដុល្លារ និងប្រាក់រៀលកាន់តែរហ័ស ហើយកាន់តែពិសេសជាងនេះទៅទៀត អតិថិជនអាចប្រើប្រាស់មុខងារទាំងនេះបានដោយចុចតែពីរឬបីដងលើស្មាតហ្វូនរបស់ពួកគេតែប៉ុណ្ណោះ។

Wing Bank App អនុញ្ញាតឲ្យអតិថិជនទូទាត់វិក្កយបត្រ ទិញគ្រឿងទេស សំបុត្រឡានក្រុង បង់ថ្លៃទឹកភ្លើង និងធ្វើប្រតិបត្តិការផ្សេងៗទៀតជាច្រើនទៀតបានយ៉ាងងាយស្រួល។ អតិថិជនក៏អាចស្នើសុំកម្ចីរហ័ស បើកគណនី បញ្ញើ កាលកំណត់ ផ្ទេរប្រាក់ក្នុងស្រុក និងក្រៅស្រុក និងធ្វើការទូទាត់ជូនម្ចាស់អាជីវកម្មណាមួយក៏បានតាមរយៈ “KHQR”។

កាន់តែពិសេស ចាប់ពីពេលនេះរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២ អតិថិជនដែលបើកគណនីធនាគារ វីង ព្រមទាំងដាក់ប្រាក់ នឹងមានឱកាសឈ្នះរង្វាន់ធំៗជាច្រើនពីកម្មវិធី “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ”។

កម្មវិធី “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់ធំតែ” មានការចាប់រង្វាន់សរុប ៦ ជុំ។ អតិថិជនអាចចូលរួមដោយគ្រាន់តែបើកគណនីធនាគារ វីង ហើយដាក់ប្រាក់សន្សំតែប៉ុណ្ណោះ។

ដោយដាក់ប្រាក់ត្រឹមតែ ៥០០ ដុល្លារអាមេរិក ឬ ២ លានរៀលនោះ អតិថិជននឹងមានឱកាសឈ្នះម៉ូតូ Honda Dream ជារៀងរាល់ថ្ងៃ។
អតិថិជនដែលដាក់ប្រាក់ត្រឹមតែ ៥០០០ ដុល្លារអាមេរិក ឬ ២០ លានរៀល មានឱកាសឈ្នះរថយន្ត Ford Wildtrak pickup រៀងរាល់ខែ។ អតិថិជនដែលដាក់ប្រាក់ត្រឹមតែ ៥០០០០ ដុល្លារអាមេរិក ឬ ២០០ លានរៀល នឹងមានឱកាសឈ្នះរថយន្ត Lexus LX600 SUV ដ៏ប្រណិតនៅចុងឆ្នាំនេះ។

ការចាប់រង្វាន់លើកទី ២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៣ ខែសីហា៕

Share This Post: