ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី៩ ខែសីហា កម្ពុជានឹងទទួលរងឥទ្ធិពលខ្យល់មូសុងនិរតី ក្នុងល្បឿនបង្គួរទៅខ្លាំង អាចប្រឈមនឹងជំនន់ទឹកភ្លៀង នៅខេត្តកោះកុង និងខេត្តព្រះសីហនុ

    BY Khmernote Media August 2, 2022
    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី៩ ខែសីហា កម្ពុជានឹងទទួលរងឥទ្ធិពលខ្យល់មូសុងនិរតី ក្នុងល្បឿនបង្គួរទៅខ្លាំង អាចប្រឈមនឹងជំនន់ទឹកភ្លៀង នៅខេត្តកោះកុង និងខេត្តព្រះសីហនុ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា៖

    ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយ កាត់លើភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម ជាមួយនិងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនបង្គួរទៅខ្លាំង មកលើតំបន់មាត់សមុទ្រ។ ស្ថានភាពបែបនេះធ្វើឲ្យ៖

    ១.តំបន់ទំនាបកណ្តាល៖
    -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
    -សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C
    -នឹងអាចមានភ្លៀងធ្លាក់នៅ ក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន លាយឡំនិងលាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់។
    -ដោយឡែកនៅថ្ងៃទី៦-៩ ខែសីហា បណ្តាខេត្តនិងរាជធានីនៅវាលទំនាបភាគខាងត្បូង ភ្លៀងអាចធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម ។

    ២.តំបន់ខ្ពង់រាប៖
    -សីតុណ្ហភាពអប្បបរមាមានពី២២-៤°C
    -សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C
    -នឹងអាចមានភ្លៀងនៅក្នុងកម្រិតពី មធ្យមទៅច្រើនលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

    ៣.តំបន់មាត់សមុទ្រ៖
    -សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C
    -សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C។
    -នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះ។
    -នៅចន្លោះពីថ្ងៃទី៦-៩ ខែសីហា នឹងអាចមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ដែលជាហេតុធ្វើឲ្យផ្នែកមួយចំនួន ក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង។ នៅលើផ្ទៃសមុទ្រអាចមានភ្លៀងខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: