ក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត គ្រុប បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយភ្នាក់ងារធានារ៉ាប់រងឈានមុខគេ ដើម្បីបង្កើត “របៀបរស់នៅ” ដែលអាចសម្រេចបាន និងមានសុវត្ថិភាព និងភាពងាយស្រួល ក្នុងវិស័យអចលនទ្រព្យ
- BY
- Liny Chan
- August 2, 2022
ក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត គ្រុប ត្រូវបានបង្កើតឡើងនៅឆ្នាំ 2015 និងជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេនៅប្រទេសកម្ពុជា ដោយបានបញ្ចប់ការសាងសង់ជាស្ថាពរនូវគម្រោងចំនួន 6 នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ដែលមានក្រឡាផ្ទៃសំណង់សរុបជាង 20 លានម៉ែត្រការ៉េ។ ដោយមាន ដីបម្រុងជាង 12 លានម៉ែត្រការ៉េ នៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត គ្រុប នឹងបន្តការអភិវឌ្ឍលំនៅឋានទំនើប ផ្សារទំនើប និងការិយាល័យទំនើប សម្រាប់ប្រជាជនវណ្ណៈកណ្តាលនៅកម្ពុជាដែលកំពុងរីកចម្រើន និងអ្នកទិញបរទេសដែលមានចក្ខុវិស័យ។
ជាមួយនឹងផលិតផលដែលតែងតែនាំទៅរកការធ្វើឱ្យប្រសើរឡើងនូវ “របៀបរស់នៅ” សម្រាប់អតិថិជនធុរកិច្ច និងអតិថិជនស្នាក់នៅ ក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត គ្រុប មានគោលបំណងផ្តល់ជូននូវ៖
• ហិរញ្ញប្បទានដែលអាចសម្រេចបាន៖ អ្នកទិញក្នុងស្រុក និងបរទេសអាចទទួលបានប្រាក់កម្ចីទិញផ្ទះរហូតដល់ 100% តាមរយៈធនាគារព្រីនស៍ ដែលជាធនាគារឈានមុខគេបំផុតមួយក្នុងចំណោមធនាគារឌីជីថលឈានមុខគេនៅកម្ពុជា។
• ការទិញដោយសុវត្ថិភាព ៖ ដំណោះស្រាយធានារ៉ាប់រងជាច្រើនដែលឥតគិតថ្លៃ នឹងត្រូវផ្តល់ជូនអតិថិជននៅពេលទិញផ្ទះ (ឧទាហរណ៍៖ មានផ្តល់ជូននូវការធានារ៉ាប់រងគ្រោះអគ្គិភ័យនិងការធានារ៉ាប់រងអចលនទ្រព្យដោយឥតគិតថ្លៃនៅពេលទិញផ្ទះ) តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន Less Solutions។
• សេវាកម្មប្រកបដោយភាពងាយស្រួល៖ អតិថិជនក៏អាចទទួលបានអត្ថប្រយោជន៍ពីសេវាកម្មបន្ថែមជាច្រើន ដែលផ្តល់ដោយអង្គភាពអាជីវកម្មពាក់ព័ន្ធក្នុងតម្លៃមួយដែលមានភាពប្រកួតប្រជែង ដូចជា សេវាសន្តិសុខ សេវាគ្រប់គ្រងអចលនទ្រព្យ និងសេវាកម្មជួល។
លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៉ីស្ទេត គ្រុប បាន ថ្លែងថា តាមរយៈការកាត់បន្ថយឧបសគ្គក្នុងការទិញអចលនទ្រព្យក្នុងទីក្រុង ក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត គ្រុប មានគោលបំណងធ្វើឱ្យការវិនិយោគអចលនទ្រព្យ ក្លាយទៅជាផ្នែកមួយនៃការរស់នៅបែបទំនើបនៅកម្ពុជា។ លោកបានមានប្រសាសន៍ថា តាមរយៈការដាក់ចេញនូវដំណោះស្រាយដែល “អាចសម្រេចបាន និងមានសុវត្ថិភាពបំផុត និងភាពងាយស្រួលបំផុត” នៅក្នុងទីផ្សារ ក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត គ្រុប កំពុងអភិវឌ្ឍអចលនទ្រព្យដែលផ្តល់នូវតម្លៃក្នុងរយៈពេលវែងដល់ម្ចាស់ផ្ទះ ក៏ដូចជាអ្នកវិនិយោគទាំងអស់។
ព្រីនស៍ វ័ន ត្រូពិកា ដែលជាគម្រោងវីឡាប្រណិតដំបូងគេដែលត្រូវបានដាក់ចេញដោយ ក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត គ្រុបនៅខណ្ឌសែនសុខ ដែលមានចម្ងាយ 10km ពីកណ្តាលទីក្រុង គឺជាដំណោះស្រាយលំនៅឋានដែលអាចសម្រេចបានសម្រាប់ប្រជាជនខ្មែរ និងអ្នកជំនាញបរទេសដែលស្វែងរកការរចនាស្ថាបត្យកម្មទាន់សម័យ ក៏ដូចជាបរិក្ខារទំនើបៗ។ ជាមួយនឹងតម្រូវការហិរញ្ញប្បទានទាបជាងតម្រូវការប្រពៃណីសម្រាប់ទិញផ្ទះក្នុង“បុរី” ម្ចាស់ផ្ទះថ្មីនឹងអាចទទួលបានហិរញ្ញប្បទានរហូតដល់ 100% ពីធនាគារព្រីនស៍ និងដំណោះស្រាយធានារ៉ាប់រងពីក្រុមហ៊ុន CB Insurance ។
ជាលទ្ធផល ផ្ទះវីឡាដែលបានដាក់លក់ក្នុងដំណាក់កាលទី 1 នៃគម្រោងព្រីនស៍ វ័ន ត្រូពិកានេះ ត្រូវបានលក់អស់ហើយ ផ្ទះវីឡាក្នុងដំណាក់កាលទី 2 ក៏កំពុងត្រូវបានរៀបចំសម្រាប់ការដាក់លក់ផងដែរ!
អំពីក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត គ្រុប៖
ក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត គ្រុប ត្រូវបានបង្កើតឡើងនៅឆ្នាំ 2015 និងជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេនៅប្រទេសកម្ពុជា ដោយបានបញ្ចប់ការសាងសង់ជាស្ថាពរនូវគម្រោងចំនួន 6 នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ដែលមានក្រឡាផ្ទៃសំណង់សរុបជាង 20 លានម៉ែត្រការ៉េ។ ដោយមាន ដីបម្រុងជាង 12 លានម៉ែត្រការ៉េ នៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តការអភិវឌ្ឍលំនៅឋានទំនើប ផ្សារទំនើប និងការិយាល័យទំនើប សម្រាប់ប្រជាជនវណ្ណៈកណ្តាលនៅកម្ពុជាដែលកំពុងរីកចម្រើន និងអ្នកទិញបរទេសដែលមានចក្ខុវិស័យ។
អំពីក្រុមហ៊ុន Less Solutions ៖
Less Solutions គឺជាក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រងឈានមុខគេក្នុងប្រទេសកម្ពុជា ដោយមានបណ្តាញក្រុមហ៊ុនធានារ៉ាប់រងធំៗជាដៃគូចំនួន 16 និងភ្នាក់ងារតំណាងធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈដែលស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាខ្មែរ អង់គ្លេស និងចិន។ ដោយផ្តោតលើគុណតម្លៃនៃ “ឈានមុខគេ ល្អឥតខ្ចោះ ឯកទេស និងសេវាកម្ម” ក្រុមហ៊ុនLess Solutions មានគោលបំណងផ្តល់សេវាធានារ៉ាប់រងដ៏ទូលំទូលាយ និងដំណោះស្រាយដែលរៀបចំឡើងតាមតម្រូវការរបស់អតិថិជនសាជីវកម្ម និងបុគ្គលនៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប នឹងបន្តបោះជំហានទៅមុខក្នុងការស្វែងរកឱកាស ដើម្បីដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជា តាមរយៈការធ្វើការក្នុងភាពជាដៃគូ ឬការវិនិយោគដោយផ្ទាល់នៅក្នុងឧស្សាហកម្មសំខាន់ៗ ដើម្បីនាំមកនូវភាពប្រសើរឡើងរបស់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចក្នុងតំបន់។
- Share This Post: