PR

ផ្អែមល្ហែមយ៉ាងណាទៅ? តារាសម្តែងលដ៏ល្បី James Jirayu ប៉ះដៃគូតួឯកស្រីវ័យ៤០ឆ្នាំជាង នឹងលេចវត្តមានក្នុងរឿងភាគថៃថ្មីរបស់ភីអិនអិន ដើមខែនេះ

BY
Liny Chan
August 2, 2022

ខ្សែភាពយន្តភាគថៃថ្មីមួយរឿងទៀត ដែលកំពុងតែចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិកជន ជាបន្តទៀតនោះ គឺជាសាច់រឿងថ្មី ដែលមានការផ្លាស់ប្តូរដៃគូសម្តែងនៃតារាសម្តែងផងដែរ។ ហ្វេនៗ ប្រហែលជាធ្លាប់ស្គាល់រួចមកហើយ នូវតារាសម្តែងថៃដ៏ល្បី ខ្ពស់សង្ហារ មានរូបរាងគួរឲ្យខ្នាញ់ លោក James Jirayu នឹងមានវត្តមានសម្តែងជាតួឯកប្រុស ជាមួយនឹងតារាសម្តែងតួឯកស្រី វ័យជាង ៤០ឆ្នំា ដែលមានបទពិសោធន៍ និងជារៀមច្បង សិល្បៈទៀតនោះគឺ អ្នកនាង Anne Thongprason ។

រឿង ស្នេហ៍អ្នកមេម៉ាយ៣០ប្លាយ គឺជាខ្សែភាពយន្តភាគថៃថ្មីមួយទៀត ដែលទើបតែនឹងផលិតចេញជាផ្លូវការ ហើយមានតែមួយគត់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។ ខុសប្លែក ពីសាច់រឿងមុនៗ ដែលតួសម្តែងមានវ័យប្រហែលគ្នា ប៉ុន្តែដោយឡែកសម្រាប់សាច់រឿងថ្មីនេះដែរ គឺតួឯកប្រុស មានវ័យក្មេងជាងឆ្ងាយពីតួឯកស្រី។ យ៉ាងណាមិញ អាយុ គ្រាន់តែជាតួរលេខ ប៉ុន្តែសម្រាប់ការសម្តែងរបស់ពួកគាត់ទាំងពីរ នឹងធ្វើឲ្យទស្សនិកជន អ្នកទស្សនាជក់ចិត្តជាក់ជាមិនខាន។

សម្រាប់ដំណើរសាច់រឿងនេះដែរ គឺនិយាយពីតួអង្គ ការ៉ាត់ ជាស្ត្រីជំនួញដ៏ជោគជ័យម្នាក់ ដែលកាន់អំណាចក្នុងដៃច្រើនជាងចាក់គ្រីត ដែលជាស្វាមីរបស់នាង។ ថ្ងៃមួយ គាត់បានបោកប្រាស់នាងជាមួយលេខារបស់គាត់ ដោយស្នេហ៍លួចលាក់មានទំនាក់ទំនងស្នេហា ហើយសុំលែងលះ ដោយសំអាងលើហេតុផលមួយចំនួនដែលមិនមែនជាការពិត។ ការបែកបាក់រវាងអ្នកទាំងពីរ បានក្លាយជាប្រធានបទមួយ សម្រាប់អ្នកជំនួញរកស៊ីធំៗដូចគ្នា ប៉ុន្តែការ៉ាត់ ហាក់ដូចជាមិនខ្វាយខ្វល់នឹងសម្តីរបស់អ្នកដទៃឡើយ ព្រោះការពិតវានៅតែជាការពិត ហើយក្តីសុខ គឺមានតែខ្លួនឯងទេ ជាអ្នកសម្រេច។

អាយជាកម្លោះនិស្សិតឆ្នាំទី៤ បានជួបការ៉ាត់នៅពេលនាងឈ្លោះជាមួយស្វាមីរបស់នាង។ គាត់បានជួយនាងក្នុងអំឡុងពេលនោះ ហើយ ពួកគេបានវាយគ្នាជាច្រើនដង។ អាយ បានជួយសង្គ្រោះពីការវាយតបរបស់ប្តី ការ៉ាត់ ហើយនៅទីបំផុត ការរាប់អាន និងការអាណិត ក៏បានប្រែក្លាយជាក្តីស្នេហាបន្តិចម្តងៗ ដោយមិនខ្វល់ពីភាពខុសគ្នាអាយុលើសពី 20 ឆ្នាំនោះទេ។

ខាងលើនេះ គ្រាន់តែជាការរៀបរាប់សាច់រឿងត្រួសៗតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការបកស្រាយលម្អិតជាមួយនឹងឈុតឆាកល្អមើលយ៉ាងណាទៀតនោះ សូមកុំភ្លេចរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ០២ ខែសីហា ឆ្នំា ២០២២ ពីថ្ងៃចន្ទ ដល់ ពុធ វេលាម៉ោង ០៩ យប់តទៅ៕

Share This Post: