PR

ឈ្នះដំណើរកម្សាន្តទៅមើល FIFA WORLD CUP 2022 និងមានរង្វាន់ជាច្រើនទៀត ដោយគិតលុយតាមកាត Visa ABA

BY
Liny Chan
August 4, 2022

ប្រិយមិត្តបាល់ទាត់ទាំងអស់ ធ្លាប់ស្រមៃចង់ទៅទស្សនាព្រឹត្តិការណ៍ប្រកួត FIFA World Cup 2022 ដោយផ្ទាល់អត់?
ពិសេសណាស់! ចាប់ពីថ្ងៃនេះ រហូតដល់ចុងខែកញ្ញា ២០២២ ABA និង Visa ផ្តល់ជូនដំណើរកម្សាន្ត រយៈពេល 5 ថ្ងៃសម្រាប់មនុស្សពីរនាក់ ចូលរួមក្នុង ព្រឹត្តិការណ៍ FIFA World Cup 2022 នៅកាតា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក៏ដូចជា កាដូ limited-edition របស់ FIFA ជាច្រើនទៀតដល់ម្ចាស់កាត ABA Visa។

ដើម្បីឈ្នះការធ្វើដំណើរចូលរួមព្រឹត្តិការណ៍ FIFA World Cup 2022 វគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ លោកអ្នកគ្រាន់តែចាយចាប់ពី 200 ដុល្លារ ជាមួយកាត ABA Visa ដើម្បីមានឈ្មោះចូលរួមចាប់ឆ្នោតផ្សង សំណាងចំនួន 1 ដង ដែលការចាប់ឆ្នោតនឹងធ្វើឡើងនៅពេលប្រូម៉ូសិនបានបញ្ចប់។

ដើម្បីឈ្នះ កាដូ limited edition របស់ FIFA លោកអ្នកគ្រាន់តែបើកកាត ABA Visa ប្លាស្ទិកថ្មី ហើយចាយចាប់ពី 200 ដុល្លារ ក្នុងចំណោមអតិថិជន 500 នាក់ដំបូង។

មិនទាន់មានកាត ABA Visa មែនទេ? ស្នើបើកកាតឥឡូវនេះ តាមរយៈ ABA Mobile ដោយគ្រាន់តែ៖
– បើកកម្មវិធី ABA Mobile រួចចុចលើ កាត;
– ចុចយក កាតឥណពន្ធ ហើយរើសយក កាត Visa;
– ជ្រើសរើស គណនីប្រាក់ដុល្លារ ដែលអ្នកចង់ភ្ជាប់ជាមួយកាត;
– រួចរើស ជម្រើសទទួលកាតថ្មី ដោយបើកនៅទីតាំង ABA 24/7 ណាមួយ ឬឲ្យគេដឹកជូនដល់កន្លែង;
– បញ្ជាក់ការស្នើសុំជាមួយលេខកូដ PIN 4 ខ្ទង់ រួចអ្នកនឹងអាចប្រើប្រាស់កាត Visa បានយ៉ាងងាយ។

សូមអាន ខ និងលក្ខខណ្ឌនៅ ទីនេះ!

Share This Post: