PR

ឱកាសចូលរួមចុងក្រោយហើយ The Voice Kids Cambodia កំពុងចាំប្អូនៗនៅផ្សារទំនើបអ៊ីអន២ រយៈពេលពីរថ្ងៃពេញ

BY
Liny Chan
August 5, 2022

បន្ទាប់ពីបានទទួលប្អូនកុមារកម្ពុជាអស់ជាច្រើនខេត្ត ពេលនេះកម្មវិធី The Voice Kids Cambodia កំពុងតែបើកឱកាសចុងក្រោយសម្រាប់ប្អូនៗដែលចង់ចូលរួមរយៈពេលពីរថ្ងៃពេញ នៅស្ទូឌីយោទូរទរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើបអ៊ីអន២។

ចំពោះពុកម៉ែបងប្អូនដែលមានកូនៗតូចៗ ដែលមានទេព្យកោសល្យ មានដុងសិល្បៈ មានភាពក្លាហាន ចង់ក្លាយជាតារាចម្រៀងវ័យក្មេងប្រចាំព្រះរាជាណាចក្រកម្ពុជា អាចចូលរួមបានទាំងអស់គ្នា។

កុំឲ្យឱកាសដ៏អស្ចារ្យនេះកន្លងហួស ទិញពាក្យនិងដាក់ពាក្យភ្លាមៗ បញ្ចេញសមត្ថភាពក្នុងវគ្គជម្រុះដំបូងភ្លាមៗ។

គួរបញ្ជាក់ផងដែរថា ក្នុងរដូវកាលថ្មីដ៏អស្ចារ្យនេះ កុមារជ័យលាភីម្ចាស់ពាននឹងទទួលបានអាហារូបករណ៍សិក្សានៅសាលាអន្តរជាតិ ដំណេីរកម្សាន្តទៅប្រទេសជប៉ុន សរុបគិតជាទឹកប្រាក់ស្មេី 100លានរៀល ក្លាយជាតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្ម រស្មីហង្សមាស ហើយរឹតតែមហាអស្ចារ្យជាប្រវត្តិសាស្រ្ត ម្ចាស់ជ័យលាភីនឹងទទួលបានរង្វាន់បន្ថែមពី ក្រុមហ៊ុន HGB Auto ពុំធ្លាប់មានពីមុនមក នូវ រថយន្ត MAZDA 2 ស៊េរីឆ្នាំ2022 ដ៏ថ្មីសន្លាងមួយគ្រឿង រួមជាមួយការចាក់សាំង និងការធានារ៉ាប់រង ពេញមួយឆ្នាំ ៕

Share This Post: