ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ខៀវ កាញារីទ្ធ លើកឡើងថា ដើរមើលពិព័រណ៌ផលិតផលខ្មែរ តែដឹងតិចបំផុតពីផលិតកម្មទាំងនោះ ព្រោះមន្ទីរព័ត៌មាននៅតាមខេត្តរវល់តែបញ្ជូនសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត ហើយមិនយកចិត្តទុកដាក់បង្ហាញពីសក្តានុពលរបស់ខេត្តខ្លួន

    BY Khmernote Media August 5, 2022
    ឯកឧត្តម ខៀវ កាញារីទ្ធ លើកឡើងថា ដើរមើលពិព័រណ៌ផលិតផលខ្មែរ តែដឹងតិចបំផុតពីផលិតកម្មទាំងនោះ  ព្រោះមន្ទីរព័ត៌មាននៅតាមខេត្តរវល់តែបញ្ជូនសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត ហើយមិនយកចិត្តទុកដាក់បង្ហាញពីសក្តានុពលរបស់ខេត្តខ្លួន

    កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញពិនិត្យស្តង់ពិព័រណ៍នានា ដែលត្រូវបានរៀបចំសម្រាប់កម្មវិធីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ  នៅសណ្ឋាគារសុខា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្រោយចូលរួមពិព័រណ៍រួច ឯកឧត្តម ខៀវ កាញារីទ្ធ បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖

    «ចង់និយាយរឿងមួយ ! នៅថ្ងៃ ៣ សីហា ២០២២ ក្រោយពីសម្តេចនាយករដ្ឋមន្ត្រីចេញពីប្រជុំហើយ ខ្ញុំបានដើរមើលពិព័រណ៌ផលិតផលខ្មែរដែលក្រសួងពាណិជ្ជកម្មបានរៀបចំនៅក្នុងសណ្ឋាគារ សុខា ជ្រោយចង្វារ។ ខ្ញុំឃើញមានផលិតផលខ្មែរច្រើនណាស់ដែលដាក់តាំងបង្ហាញ ហើយមួយចំនួនធំមាននៅតាមខេត្តទៅទៀត ។ ប៉ុន្តែខ្ញុំបានដឹងតិចបំផុតពីផលិតកម្មមួយចំនួនធំ ព្រោះមន្ទីរព័ត៌មាននៅតាមខេត្តរវល់តែបញ្ជូនសកម្មភាពរបស់ថ្នាក់ដឹកនាំខេត្ត ហើយមិនយកចិត្តទុកដាក់បង្ហាញពីសក្តានុពលរបស់ខេត្តខ្លួន ។ ផ្នត់គំនិតនេះ ល្មមដូរហើយ ។ ថ្នាក់ដឹកនាំខេត្តល្អ គឺថ្នាក់ដឹកនាំដែលចេះបង្កើតការងារដល់ពលរដ្ឋក្នុងខេត្តខ្លួនទៅវិញទេ!»

    Share This Post: