PR

ASUS ធ្វើសេចក្តីប្រកាសដ៏សំខាន់មួយ ដើម្បីដាស់តឿនដល់អតិថិជនទាំងអស់ឱ្យប្រុងប្រយ័ត្នចំពោះផលិតផល CTO ដែលមិនមានប្រភពច្បាស់លាស់ ដែលអាចបង្កហានិភ័យដល់អតិថិជនក្រោយពេលទិញប្រើប្រាស់

BY
Liny Chan
August 5, 2022

ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២២ — ASUS ធ្វើសេចក្តីប្រកាសដ៏សំខាន់មួយ ដើម្បីដាស់តឿនដល់អតិថិជនទាំងអស់ឱ្យប្រុងប្រយ័ត្នចំពោះផលិតផល CTO ដែលមិនមានប្រភពច្បាស់លាស់ ដែលអាចបង្កហានិភ័យដល់អតិថិជនក្រោយពេលទិញប្រើប្រាស់។

ដោយសារតែមានការនាំចូលផលិតផល ASUS ជាច្រើនដែលគ្មានការអនុញ្ញាតនិងមិនមានប្រភពត្រឹមត្រូវដែលអាចជាផលិតផលមួយតឹក ឬកែច្នៃឡើងវិញ (refurbished) ដែលអាចបង្កហានិភ័យដល់អតិថិជន ក្រុមហ៊ុន ASUS ចង់ប្រកាសអោយអតិថិជនទាំងអស់ដឹងថាផលិតផលដែលមានតម្លៃខុសពីក្រុមហ៊ុនមិនមែនជាផលិតផលដែលទទួលបានការអនុញ្ញាតត្រឺមត្រូវនឹងត្រួតពិនិត្យច្បាស់លាស់ពីក្រុមហ៊ុនឡើយ។ ដើម្បីធានាថាអតិថិជនទទួលបានផលិតផលពិតប្រាកដជាមួយនឹងគុណភាពត្រឹមត្រូវ ASUS លើកទឹកចិត្ត និង ជម្រុញអតិថិជនគ្រប់រូបអោយទិញនូវផលិតផលដែលមានការអនុញ្ញាតែប៉ុណ្ណោះ ។ អតិថិជនអាចកំណត់ផលិតផលដែលគ្មានការអនុញ្ញាតដោយជៀសវាងពាក្យ “CTO” និងជៀសវាងផលិតផលដែលមានតម្លៃខុសពីក្រុមហ៊ុន។

ដើម្បីទទួលបានទំនុកចិត្តក្នុងការទិញ សូមអតិថិជនគ្រប់រូបធ្វើការទិញដោយឆ្លៀសវៃដោយជ្រើសរើសផលិតផលដែលមានការអនុញ្ញាត និងទទូលស្គាល់ដោយក្រុមហ៊ុនពិតប្រាកដ។

Click link to see all ASUS’s official products, spec and price: docs.google.com/spreadsheets

Share This Post: