សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមពិធីបុណ្យស.ព អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ដល់ទីក្រុងតូក្យូ នៅថ្ងៃទី២៧ ខែកញ្ញា
- BY
- srey nuch
- August 6, 2022
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ កាលម្សិលមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចនឹងអញ្ជើញចូលរួមក្នុងពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ សម្តេចតេជោ ក៏បានរំលឹកដល់ឯកឧត្តម កិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់លោក អាបេ ស៊ីនហ្សូ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន និងក្នុងការជំរុញការអភិវឌ្ឍន៍កម្ពុជា។
សូមបញ្ជាក់ផងដែរថា លោក អាបេ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ កំលុងពេលលោកថ្លែងសុន្ទរកថាក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅទីក្រុងណារ៉ា ភាគខាងលិចនៃប្រទេស។ ពិធីបុណ្យសពរបស់លោកត្រូវបានធ្វើឡើងភ្លាមៗជាលក្ខណៈគ្រួសារ ប៉ុន្តែគណៈរដ្ឋមន្រ្តីជប៉ុនបានសម្រេចថា នឹងរៀបចំពិធីបុណ្យសពថ្នាក់ជាតិជាផ្លូវការ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ខាងមុខ នៅឯកីឡដ្ឋាន Nippon Budokan កណ្តាលទីក្រុងតូក្យូ ៕
ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post: