កូវីដ-១៩

ថ្ងៃនេះ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដថ្មី 18នាក់បន្ថែមទៀត និងអ្នកជាសះស្បើយ 10នាក់

BY
srey nuch
August 6, 2022

នៅថ្ងៃទី06 ខែសីហា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 18នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 15នាក់( 1 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) ករណីនាំចូលពីក្រៅប្រទេសចំនួន 03នាក់ ខណៈអ្នកបានជាសះស្បើយថ្មី 1០នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,977នាក់, ករណីជាសះស្បើយសរុប 133,650នាក់ និងស្លាប់សរុប 3,056 នាក់៕

Share This Post: