ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រណាំងលើការរចនាប្លង់ក្លោងទ្វារច្រកចេញចូល ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។
រាជរដ្ឋាភិបាល បានអនុញ្ញាតជាគោលការណ៍ ឱ្យក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ខាងមុននេះ។ ពិធីនេះនឹងប្រារព្ធនៅទីលានតេជោ (ពយតាមូង) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការហែរក្បួនព្យុហយាត្រា ការសម្តែងទស្សនីយភាពសិល្បៈជាតិ អន្តរជាតិ ការប្រគុំតន្ត្រី ការបាញ់កាំជ្រួច ការតាំងពិព័រណ៌ និងការប្រកួតកីឡាលើទឹក លើឆ្នេរខ្សាច់។ល។
ដូចនេះដើម្បីឱ្យមានការចូលរួមពីមហាជនដែលមានគំនិតច្នៃប្រឌិត និងទេពកោសល្យក្នុងការរចនាប្លង់ក្លោងទ្វារច្រកចេញ ចូល ពិធីបុណ្យសមុទ្រលើកទី៩នេះ រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចរៀបចំឱ្យមានការចូលរួមប្រឡងប្រណាំងលើការរចនាប្លង់ក្លោងទ្វារច្រកចេញចូល ពិធិបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ចំនួន ២ទីតាំង។ លក្ខខ័ណ្ឌនៃការប្រឡងប្រណាំងស្នាដៃនេះ បេក្ខជន ឬក្រុមការងារ ត្រូវអនុវត្តដូចខាងក្រោម៖
ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ