PR

ពិធីសម្ភោធកៅអីសុខុមាលភាព uDream Pro

BY
Liny Chan
August 8, 2022

កាលពីថ្ងៃទី 5 ខែសីហា 2022 កន្លងទៅនេះក្រុមហ៊ុន OSIM CAMBODIA បានធ្វើការបើកសម្ភោធទីតាំងថ្មីនៅផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ជាន់ផ្ទាល់ដី។ ហើយក៏មានការចូលរួមពីកំពូលតារាចម្រៀងរបស់ប្រទេសកម្ពុជាអ្នកនាង ឳក សុគន្ធកញ្ញា ដែលជាទូតសុឆន្ទៈរបស់កៅអីសុខមាលភាព uDream Pro ផងដែរ។

លើសពីនោះទៅទៀត OSIM CAMBODIA ក៏បានធ្វើការដាក់បង្ហាញកៅអីសុខុមាលភាពដែលជាបច្ចេកវិទ្យាចុងក្រោយបង្អស់ OSIM នោះគឺ OSIM uDream Pro ដែលជាកៅអីសុខុមាលភាពដំបូងបំផុតនៅលើពិភពលោកដែលបានត្រួតពិនិត្យពីគុណភាពកៅអី និងបានធ្វើការបង្កើតកម្មវិធីម៉ាស្សា ហើយធ្វើការសាកល្បងដោយផ្ទាល់ ព្រមទាំងអនុញ្ញាតដាក់អោយប្រើប្រាស់សម្រាប់សុខភាពពីលោកវេជ្ជបណ្ឌិត Sato Tsuyoshi ផងដែរ។ សម្រាប់កៅអីមួយនេះធ្វើការម៉ាស្សាទៅដល់ញាណទាំង 5 របស់យើងហើយថែមទាំងមានមុខងារ AI BIO SENSOR SCAN ដើម្បីវាស់កម្រិតភាពស្រេ្តស និងអាយុកាលបេះដូងរបស់យើងម្នាក់ៗបានទៀត ផង។ មិនត្រឹមតែប៉ុណ្ណោះទេសម្រាប់អតិថិជនដែលចង់ធ្វើការជាវកៅអីសុខុមាលភាព uDream Pro នឹងទទួលបានការថែមជូនកៅអីម៉ាស្សាខ្នាតតូច uDivine Mini 2 មួយភ្លាម។ តោះបងប្អូនចាំអង្កាលទៀត មកទទួលបទពិសោធន៍ថ្មីពី OSIM ទាំងអស់គ្នា។ លោកអ្នកអាចមកធ្វើ
ការម៉ាស្សាសាកល្បង ឫក៏មកជាវបាននៅទីតាំងហាងរបស់ OSIM ទាំងអស់ដូចខាងក្រោម៖

ទីតាំងទី1: អាគារ T-ONE BUILDING ជាន់ទី8
ទីតាំងទី2: ផ្សារទំនើប អ៊ីអនម៉ល កម្ពុជា ភ្នំពេញជាន់ទី2
ទីតាំងទី3: ផ្សារទំនើប អ៊ីអន កម្ពុជា សែនសុខ ស៊ីធីជាន់ទី 1
ទីតាំងទី4: ផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធីជាន់ផ្ទាល់ដី
Tel: 069 514 777 / 069 958 777 / 069 683 777 / 093 329 777

Share This Post: